តើព្រះមិនអើពើនឹងយើងឬ?
តើព្រះមិនអើពើនឹងយើងឬ?
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ម៉ោង៨:៤៦ព្រឹក យន្តហោះដឹកអ្នកដំណើរបុកអគារខាងជើងនៃមជ្ឈមណ្ឌល ពាណិជ្ជកម្មពិភពលោកនៅក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ នេះជាទីចាប់ផ្ដើមនៃការវាយប្រហារមួយចំនួននៃពួកភេរវជន។ ក្នុងអំឡុង១០២នាទីក្រោយមក មនុស្សប្រហែល៣.០០០នាក់បាត់បង់ជីវិត។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤
ការរញ្ជួយដីដែលមានកម្លាំង៩.០កើតឡើងនៅមហាសមុទ្រឥណ្ឌា បានបង្កឲ្យមានរលកយក្សដែលបោកទៅលើ១១ប្រទេស រួមទាំងទ្វីបអាហ្វ្រិកដែលមានចម្ងាយជាង៥.០០០គីឡូម៉ែត្រពីកន្លែងរញ្ជួយដី។ នៅក្នុងមួយថ្ងៃ មនុស្ស១៥០.០០០នាក់បានស្លាប់ឬបាត់ខ្លួន ហើយមនុស្សជាងមួយលាននាក់គ្មានជម្រក។
ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៩ បុរសអាយុ៤២ឆ្នាំកំពុងជិះម៉ូតូស្គីលើទឹកជាមួយកូនប្រុសអាយុប្រាំឆ្នាំស្រាប់តែពួកគាត់បុកផែ។ ឪពុកស្លាប់ភ្លាមៗ តែកូនប្រុសគាត់ស្លាប់មួយថ្ងៃក្រោយមក។ ញាតិសន្ដានម្នាក់ដែលកើតទុក្ខបាននិយាយថា៖ «យើងសង្ឃឹមថាប្អូនយើងនឹងអាចរួចជីវិតបាន ហើយសង្ឃឹមថានឹងមានអព្ភូតហេតុមួយ»។
ពេលលោកអ្នកអានអំពីការវាយប្រហាររបស់ភេរវជន ឬមហន្តរាយធម្មជាតិ ឬពេលលោកអ្នកផ្ទាល់បានឆ្លងកាត់រឿងខ្លោចផ្សា តើលោកអ្នកឆ្ងល់ថា ព្រះឃើញអ្វីៗដែលកំពុងកើតឡើងឬទេ? តើព្រះបានបោះបង់យើងឬ? ស្តីអំពីសំណួរទាំងនេះ គម្ពីរផ្ដល់ចម្លើយដែលជួយសម្រាលទុក្ខយើង ដូចអត្ថបទបន្ទាប់នឹងបញ្ជាក់។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
© Dieter Telemans/Panos Pictures
PRAKASH SINGH/AFP/Getty Images
© Dieter Telemans/Panos Pictures