ចូរខំស្វែងរកពរពីព្រះយេហូវ៉ាអស់ពីចិត្ត
ចូរខំស្វែងរកពរពីព្រះយេហូវ៉ាអស់ពីចិត្ត
«[ព្រះ]ឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។—ហេ. ១១:៦
១, ២. (ក) តើមនុស្សជាច្រើនស្វែងរកពរពីព្រះតាមវិធីណាខ្លះ? (ខ) ជាពិសេស ហេតុអ្វីយើងគួរចង់ដឹងអំពីវិធីដែលយើងអាចទទួលពរពីព្រះយេហូវ៉ា?
មនុស្សជាច្រើនជឿថាទ្រព្យសម្បត្ដិ ផ្ទះនិងឡាន ព្រមទាំងភាពចម្រុងចម្រើនជាពរដែលមកពីព្រះ។ អ្នកដឹកនាំសាសនាផ្សេងៗឲ្យពរដល់មនុស្ស សត្វ និងរបស់ដែលគ្មានជីវិត។ មនុស្សខ្លះប្រហែលធ្វើដំណើរទៅកន្លែងណាមួយដែលសំខាន់សម្រាប់សាសនា ដោយសារគេសង្ឃឹមថានឹងទទួលពរ។ ជារឿយៗ អ្នកនយោបាយសុំព្រះឲ្យពរដល់ប្រជាជាតិរបស់ពួកគេ។ តើអ្នកគិតថាការសុំពរបែបនេះជាអ្វីដែលត្រឹមត្រូវឬទេ? តើមនុស្សនឹងទទួលពរតាមការសុំនោះមែនឬ? តើអ្នកណាពិតជាទទួលពរពីព្រះ? ហេតុអ្វីបានជាពួកគេទទួលពរ?
២ ព្រះយេហូវ៉ាបានទាយទុកថា នៅគ្រាចុងក្រោយបង្អស់ លោកនឹងមានបណ្ដារាស្ត្រដែលមកពីគ្រប់ប្រជាជាតិ ដែលជាបណ្ដារាស្ត្រដ៏ស្អាតស្អំនិងដែលធ្វើឲ្យមានសន្ដិភាព ហើយពួកគេនឹងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅគ្រប់ទីអាស្រ័យនៅផែនដី ទោះជាមានគេស្អប់និងប្រឆាំងពួកគេក្ដី។ (អេ. ២:២-៤; ម៉ាថ. ២៤:១៤; បប. ៧:៩, ១៤) យើងដែលបានទទួលភារកិច្ចរួមចំណែកក្នុងបណ្ដារាស្ត្រនេះ ចង់បាន ហើយត្រូវការពរពីព្រះ ព្រោះបើគ្មានពរពីព្រះយើងមិនអាចបំពេញភារកិច្ចនេះបានឡើយ។ (ទំនុក. ១២៧:១) ប៉ុន្តែ តើយើងអាចទទួលពរពីព្រះយ៉ាងដូចម្ដេច?
ពររបស់ព្រះយេហូវ៉ានឹងមករកពួកអ្នកដែលស្ដាប់បង្គាប់
៣. ប្រសិនបើបណ្ដាជនអ៊ីស្រាអែលបានស្ដាប់បង្គាប់ព្រះ តើពួកគេនឹងទទួលអ្វី?
៣ សូមអាន សុភាសិត ១០:៦, ៧។ មុនប្រជាជាតិអ៊ីស្រាអែលចូលទៅស្រុកសន្យា ព្រះយេហូវ៉ាបានបញ្ជាក់ថា បើពួកគេស្ដាប់បង្គាប់លោក នោះពួកគេនឹងមានភាពចម្រុងចម្រើនដ៏អស្ចារ្យ ហើយទទួលការការពារពីលោក។ (ចោ. ២៨:១, ២) ពួកគេមិនគ្រាន់តែទទួលពររបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែពរនោះនឹង«មករក»ពួកគេវិញ។ ដូច្នេះ នេះបញ្ជាក់ថាពួកអ្នកដែលស្ដាប់បង្គាប់ព្រះ ប្រាកដជានឹងទទួលពរជាបរិបូរពីលោក។
៤. តើការស្ដាប់បង្គាប់ពិតប្រាកដរួមបញ្ចូលអ្វី?
៤ តើបណ្ដាជនអ៊ីស្រាអែលត្រូវស្ដាប់បង្គាប់ព្រះដោយមានចិត្តគំនិតបែបណា? ច្បាប់របស់ព្រះបានចែងថា លោកនឹងមិនពេញចិត្តទេ បើបណ្ដារាស្ត្ររបស់លោកមិនបម្រើលោក«ដោយចិត្តរីករាយសប្បាយ»។ (សូមអាន ចោទិយកថា ២៨:៤៥-៤៧) ចំពោះបង្គាប់ដ៏ជាក់លាក់របស់ព្រះយេហូវ៉ា លោកសមទទួលការស្ដាប់បង្គាប់ពីយើងដែលមិនមែនជាការស្ដាប់បង្គាប់ដើម្បីបង្គ្រប់កិច្ចទេ ពីព្រោះសូម្បីតែសត្វនិងពួកវិញ្ញាណកំណាចក៏ចេះស្ដាប់បង្គាប់ដែរ។ (ម៉ាក. ១:២៧; យ៉ា. ៣:៣) ប៉ុន្តែ ការស្ដាប់បង្គាប់ពិតប្រាកដគឺជាការសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះព្រះ។ នេះបានត្រូវសម្គាល់ដោយអំណរដែលផុសចេញពីការជឿជាក់ថា បញ្ញត្ដិរបស់ព្រះយេហូវ៉ាមិនមែនជាបន្ទុកធ្ងន់ទេ ហើយថា«លោកឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។—ហេ. ១១:៦; ១យ៉ូន. ៥:៣
៥. បើបុគ្គលម្នាក់ទុកចិត្តលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា តើនេះនឹងជួយគាត់យ៉ាងដូចម្ដេចឲ្យធ្វើតាមច្បាប់ដែលចែងនៅចោទិយកថា ១៥:៧, ៨?
៥ សូមពិចារណាថាបណ្ដាជនអ៊ីស្រាអែលអាចបង្ហាញឲ្យឃើញការស្ដាប់បង្គាប់ដោយចិត្តជឿជាក់បែបនោះយ៉ាងដូចម្ដេច ពេលពួកគេធ្វើតាមច្បាប់ដែលចែងនៅចោទិយកថា ១៥:៧, ៨។ (សូមអាន) ការធ្វើតាមច្បាប់នោះដោយទើសទាល់ ប្រហែលជាដំបូងធ្វើឲ្យជនក្រីក្របានធូរស្បើយខ្លះ តែតើនេះនឹងនាំឲ្យរាស្ត្ររបស់ព្រះមានទំនាក់ទំនងល្អជាមួយគ្នាឬទេ? សំខាន់ជាងនេះទៅទៀត តើនេះជាការបង្ហាញជំនឿលើសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការផ្គត់ផ្គង់អ្នកបម្រើរបស់លោកឬ? ហើយតើនេះជាការបង្ហាញចិត្តកតញ្ញូចំពោះព្រះដោយសារពួកគេមានឱកាសយកតម្រាប់តាមចិត្តទូលាយរបស់លោកឬទេ? មិនមែនទាល់តែសោះ! ព្រះកត់សម្គាល់សន្ដានចិត្តនៃអ្នកដែលមានចិត្តទូលាយពិតប្រាកដ ហើយលោកសន្យាថានឹងឲ្យពរដល់គាត់ក្នុងគ្រប់កិច្ចការរបស់គាត់។ (ចោ. ១៥:១០) ជំនឿលើសេចក្ដីសន្យានោះនឹងនាំឲ្យគាត់ធ្វើតាមច្បាប់របស់ព្រះ ហើយនេះនឹងនាំឲ្យគាត់ទទួលពរជាច្រើន។—សុភ. ២៨:២០
៦. តើហេប្រឺ ១១:៦គួរពង្រឹងទំនុកចិត្តយើងអំពីអ្វី?
ហេប្រឺ ១១:៦លើកបញ្ជាក់គុណសម្បត្ដិមួយទៀតដែលយើងត្រូវមានដើម្បីទទួលពរពីព្រះ។ សូមកត់សម្គាល់ថាព្រះយេហូវ៉ាឲ្យរង្វាន់ដល់ពួកអ្នកដែល«ខំស្វែងរកលោកអស់ពីចិត្ត»។ ពាក្យភាសាដើមដែលប្រើនៅទីនេះបង្ហើបឲ្យដឹងពីការប្រមូលអារម្មណ៍និងការប្រឹងប្រែង។ ខនេះពិតជាពង្រឹងទំនុកចិត្តយើងណាស់ ពីព្រោះបើយើងប្រឹងប្រែងអស់ពីចិត្ត យើងនឹងទទួលពរ! ប្រភពនៃពរនេះគឺព្រះពិតតែមួយ«ដែលមិនអាចកុហក»។ (ទីត. ១:២) លោកបានបង្ហាញអស់រាប់ពាន់ឆ្នាំមកហើយថា ពាក្យសន្យារបស់លោកប្រាកដជាអាចទុកចិត្តបានទាំងស្រុង។ ពាក្យរបស់លោកតែងតែបានសម្រេចមិនដែលខានឡើយ។ (អេ. ៥៥:១១) ហេតុនេះ យើងអាចទុកចិត្តទាំងស្រុងថាបើយើងបង្ហាញជំនឿពិត លោកនឹងឲ្យរង្វាន់យើង។
៦ ក្រៅពីមានជំនឿលើព្រះយេហូវ៉ាដែលជាអ្នកឲ្យរង្វាន់៧. តើយើងអាចធ្វើឲ្យប្រាកដថាយើងទទួលពរតាមរយៈ«ពូជ»នៃអាប្រាហាំដោយរបៀបណា?
៧ លោកយេស៊ូគ្រិស្តជាផ្នែកសំខាន់បំផុតនៃ«ពូជ»របស់អាប្រាហាំ ហើយពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងជាផ្នែកទី២នៃ«ពូជ»ដែលបានត្រូវទាយទុកនោះ។ ពួកគាត់បានទទួលភារកិច្ច«ប្រកាសនៅទីជិតឆ្ងាយអំពីគុណសម្បត្ដិប្រសើរថ្លៃថ្លារបស់លោក ដែលបានហៅ[ពួកគាត់]ចេញពីសេចក្ដីងងឹតឲ្យចូលក្នុងពន្លឺដ៏អស្ចារ្យរបស់លោក»។ (កាឡ. ៣:៧-៩, ១៤, ១៦, ២៦-២៩; ១ពេ. ២:៩) យើងមិនអាចមានចំណងមេត្រីភាពល្អជាមួយនឹងព្រះយេហូវ៉ាទេ បើយើងមិនអើពើនឹងពួកអ្នកដែលលោកយេស៊ូបានតែងតាំងដើម្បីមើលការខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក។ ប្រសិនបើគ្មានជំនួយពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» យើងមិនអាចយល់ទាំងអស់នូវអ្វីៗដែលយើងអានក្នុងគម្ពីរទេ ហើយក៏មិនអាចដឹងថាព័ត៌មានទាំងនោះទាក់ទងនឹងយើងយ៉ាងណាដែរ។ (ម៉ាថ. ២៤:៤៥-៤៧) យើងអាចធ្វើឲ្យប្រាកដថា យើងនឹងទទួលពរពីព្រះដោយអនុវត្តតាមអ្វីៗដែលយើងរៀនពីគម្ពីរ។
បន្តផ្ចង់ស្មារតីទៅលើបំណងប្រាថ្នារបស់ព្រះ
៨, ៩. ស្របតាមអ្វីដែលព្រះបានសន្យាមក តើយ៉ាកុបដែលជាបុព្វបុរសម្នាក់បានខំប្រឹងយ៉ាងណា?
៨ ការខំប្រឹងយ៉ាងពេញទំហឹងដើម្បីទទួលពរពីព្រះ ប្រហែលជារំលឹកយើងអំពីបុព្វបុរសម្នាក់ឈ្មោះយ៉ាកុប។ គាត់មិនដឹងថាព្រះនឹងធ្វើយ៉ាងណាដើម្បីសម្រេចសេចក្ដីសន្យារបស់លោកចំពោះអាប្រាហាំទេ តែគាត់ជឿថាព្រះយេហូវ៉ានឹងចម្រើនកូនចៅរបស់ជីតាគាត់ដែលនឹងក្លាយទៅជាប្រជាជាតិដ៏ធំមួយ។ ដូច្នេះ នៅឆ្នាំ១៧៨១ មុនគ.ស. យ៉ាកុបបានធ្វើដំណើរទៅស្រុកហារ៉ានដើម្បីរកប្រពន្ធ។ គាត់មិនគ្រាន់តែចង់បានស្ត្រីម្នាក់ជាដៃគូល្អប៉ុណ្ណោះទេ តែគាត់ចង់បានអ្នកគោរពបូជាព្រះយេហូវ៉ាម្នាក់ដែលមានចំណងមេត្រីភាពល្អជាមួយលោក ហើយដែលនឹងធ្វើជាម្ដាយល្អសម្រាប់កូនគាត់។
៩ យើងដឹងថាយ៉ាកុបបានជួបញាតិសន្ដានរបស់គាត់ឈ្មោះរ៉ាជែល។ គាត់បានចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយយល់ព្រមធ្វើការឲ្យឪពុកនាងឈ្មោះឡាបាន់អស់រយៈពេល៧ឆ្នាំ ដើម្បីបានរ៉ាជែលធ្វើជាប្រពន្ធ។ នេះមិនមែនជារឿងប្រលោមលោកស្នេហាទេ។ យ៉ាកុបប្រាកដជាដឹងអំពីសេចក្ដីសន្យាដែលព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានធ្វើជាមួយអាប្រាហាំដែលជាជីតាគាត់ ហើយបានបញ្ជាក់ម្ដងទៀតទៅអ៊ីសាកដែលជាឪពុកគាត់។ (លោ. ១៨:១៨; ២២:១៧, ១៨; ២៦:៣-៥, ២៤, ២៥) ក្រោយមកអ៊ីសាកបានប្រាប់យ៉ាកុបថា៖ «សូមព្រះដ៏មានគ្រប់ព្រះចេស្ដាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើងឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯងនឹងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរ្ដិ៍អាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ»។ (លោ. ២៨:៣, ៤) ដូច្នេះ ការព្យាយាមរបស់យ៉ាកុបដើម្បីរកប្រពន្ធល្អនិងដើម្បីបង្កើតកូនចៅ បង្ហាញពីទំនុកចិត្តរបស់គាត់ទៅលើពាក្យសន្យារបស់ព្រះយេហូវ៉ា។
១០. ហេតុអ្វីព្រះយេហូវ៉ាពេញចិត្តឲ្យពរដល់យ៉ាកុប?
១០ យ៉ាកុបមិនស្វែងរកទ្រព្យសម្បត្ដិដើម្បីផ្គាប់ចិត្តគ្រួសាររបស់គាត់ទេ។ គាត់ផ្ចង់ស្មារតីទៅលើពាក្យសន្យារបស់ព្រះយេហូវ៉ាស្តីអំពីកូនចៅរបស់គាត់។ គាត់ប្រមូលអារម្មណ៍លើការសម្រេចនៃបំណងប្រាថ្នារបស់ព្រះ។ យ៉ាកុបបានប្ដេជ្ញាចិត្តធ្វើអ្វីៗដែលគាត់អាចធ្វើបានដើម្បីទទួលពរពីព្រះ ទោះជាមានឧបសគ្គយ៉ាងណាក្ដី។ គាត់នៅតែមានចិត្តគំនិតបែបនោះរហូតដល់គាត់ចាស់ ដោយហេតុនេះ ព្រះយេហូវ៉ាបានឲ្យពរដល់គាត់។—សូមអាន លោកុប្បត្តិ ៣២:២៤-២៩
១១. ស្របតាមបំណងប្រាថ្នារបស់ព្រះ តើយើងគួរព្យាយាមធ្វើអ្វី?
១១ ដូចយ៉ាកុប យើងមិនដឹងល្អិតល្អន់ទាំងអស់អំពីការសម្រេចនៃគោលបំណងរបស់ព្រះយេហូវ៉ាឡើយ។ ក៏ប៉ុន្តែ ដោយសិក្សាបណ្ដាំរបស់ព្រះ យើងដឹងជាគោលៗថាមានអ្វីខ្លះកើតឡើងនៅ«ថ្ងៃរបស់ព្រះយេហូវ៉ា»។ (២ពេ. ៣:១០, ១៧) ជាឧទាហរណ៍ យើងមិនដឹងប្រាកដថាថ្ងៃនោះនឹងមកដល់នៅពេលណាទេ តែយើងដឹងថា ថ្ងៃនោះគឺជិតដល់ហើយ។ យើងជឿបណ្ដាំរបស់ព្រះដែលចែងថា បើយើងធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់ក្នុងពេលដ៏ខ្លីដែលនៅសល់ យើងនឹងសង្គ្រោះទាំងខ្លួនយើង ទាំងពួកអ្នកដែលស្ដាប់យើង។—១ធី. ៤:១៦
១២. តើយើងអាចប្រាកដអំពីអ្វី?
១២ យើងទទួលស្គាល់ថាទីបញ្ចប់អាចមកដល់គ្រប់ពេលទាំងអស់។ ព្រះយេហូវ៉ាមិនចាំរហូតដល់មនុស្សគ្រប់រូបលើផែនដីបានឮដំណឹងល្អនោះទេ។ (ម៉ាថ. ១០:២៣) ម្យ៉ាងទៀត យើងទទួលការណែនាំដ៏ល្អអំពីរបៀបដែលយើងអាចបំពេញកិច្ចការផ្សព្វផ្សាយដោយមានប្រសិទ្ធភាព។ យើងចូលរួមក្នុងកិច្ចការនេះអស់ពីសមត្ថភាពរបស់យើងដោយប្រើធនធានដែលយើងមាន។ តើតំបន់ដែលយើងផ្សព្វផ្សាយតែងតែមានមនុស្សជាច្រើនចាប់អារម្មណ៍ឬ? តាមពិត យើងមិនអាចដឹងជាមុនទេ។ (សូមអាន សាស្ដា ១១:៥, ៦) ភារកិច្ចរបស់យើងគឺផ្សព្វផ្សាយ ហើយទុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរយើង។ (១កូ. ៣:៦, ៧) យើងអាចប្រាកដថា លោកឃើញការព្យាយាមរបស់យើង ហើយតាមរយៈសកម្មពលបរិសុទ្ធរបស់លោក លោកនឹងផ្ដល់ការណែនាំជាក់លាក់ដែលយើងត្រូវការ។—ទំនុក. ៣២:៨
ស្វែងរកសកម្មពលបរិសុទ្ធ
១៣, ១៤. តើសកម្មពលបរិសុទ្ធរបស់ព្រះជួយអ្នកបម្រើរបស់លោកឲ្យមានលក្ខណៈគ្រប់គ្រាន់យ៉ាងដូចម្ដេច?
១៣ ចុះយ៉ាងណាបើយើងគិតថា យើងគ្មានសមត្ថភាពផ្សព្វផ្សាយឬគ្មានសមត្ថភាពបំពេញភារកិច្ចណាមួយ? យើងគួរសុំព្រះយេហូវ៉ាឲ្យសកម្មពលបរិសុទ្ធរបស់លោកជួយបង្កើនសមត្ថភាពណាមួយរបស់យើងក្នុងកិច្ចបម្រើព្រះ។ (សូមអាន លូកា ១១:១៣) សកម្មពលរបស់ព្រះអាចជួយមនុស្សឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការឬដើម្បីមានឯកសិទ្ធិក្នុងកិច្ចបម្រើ ទោះជាពួកគេធ្លាប់មានបទពិសោធន៍ឬស្ថានភាពបែបណាក៏ដោយ។ ជាឧទាហរណ៍ បន្ទាប់ពីបណ្ដាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប សកម្មពលព្រះបានជួយពួកគង្វាលនិងខ្ញុំបម្រើឲ្យយកឈ្នះលើសត្រូវរបស់ពួកគេ ថ្វីបើពួកគេមិនសូវមានបទពិសោធន៍ធ្វើសឹកសង្គ្រាមក្ដី។ (និក្ខ. ១៧:៨-១៣) មិនយូរក្រោយមក ពេលព្រះរៀបចំប្លង់ដ៏អស្ចារ្យសម្រាប់ត្រសាល សកម្មពលដដែលនេះបានជួយបេសាលាលនិងអូហូលីអាប់ឲ្យធ្វើដូចប្លង់នោះ។—និក្ខ. ៣១:២-៦; ៣៥:៣០-៣៥
១៤ នៅសព្វថ្ងៃនេះ សកម្មពលនោះដែលមានឫទ្ធានុភាពបានជួយអ្នកបម្រើព្រះឲ្យបំពេញសេចក្ដីត្រូវការរបស់អង្គការយើង ពេលអង្គការត្រូវចាប់ផ្ដើមបោះពុម្ពសៀវភៅដោយខ្លួនឯង។ នៅពេលនោះ បងប្រុសរ៉ូបើត ម៉ាទីន ដែលជាអ្នកត្រួតពិនិត្យកន្លែងបោះពុម្ពបាន
សរសេរសំបុត្រពន្យល់អំពីអ្វីៗដែលបានសម្រេចនៅឆ្នាំ១៩២៧ ដោយថា៖ «លោកម្ចាស់បានបើកឱកាសឲ្យយើងមានម៉ាស៊ីនបោះពុម្ពធំមួយចំពេលដែលយើងត្រូវការ ទោះជាយើងមិនចេះប្រើវាសោះក៏ដោយ។ ប៉ុន្តែលោកម្ចាស់ជ្រាបពីវិធីដែលលោកអាចជួយពួកអ្នកដែលបានបម្រើលោកអស់ពីសមត្ថភាព. . .ក្នុងពីរបីសប្ដាហ៍ប៉ុណ្ណោះ យើងបានធ្វើឲ្យម៉ាស៊ីនបោះពុម្ពនោះដំណើរការយ៉ាងល្អ ហើយវានៅតែដំណើរការយ៉ាងរលូន ព្រមទាំងធ្វើអ្វីៗដែលអ្នកបង្កើតម៉ាស៊ីននោះមិនបានដឹងថាអាចធ្វើបានទេ»។ រហូតដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាបានបន្តឲ្យពរទៅលើការខំប្រឹងអស់ពីចិត្តបែបនេះ។១៥. ចំពោះពួកអ្នកដែលប្រឈមមុខនឹងសេចក្ដីល្បួង តើរ៉ូម ៨:១១អាចជួយលើកទឹកចិត្តពួកគេយ៉ាងណា?
១៥ សកម្មពលរបស់ព្រះយេហូវ៉ាជួយយើងតាមវិធីផ្សេងៗ។ អ្នកបម្រើទាំងអស់របស់ព្រះអាចទទួលសកម្មពលនោះបាន ហើយសកម្មពលនោះជួយពួកគេយកឈ្នះលើឧបសគ្គដែលមើលទៅមិនអាចឈ្នះបាន។ ចុះបើយើងប្រឈមមុខនឹងសេចក្ដីល្បួងយ៉ាងខ្លាំង? យើងអាចទទួលកម្លាំងចិត្តពីពាក្យរបស់ប៉ូលនៅសៀវភៅរ៉ូម ៧:២១, ២៥ និង៨:១១។ ត្រូវហើយ «សកម្មពលរបស់លោក ដែលបានប្រោសលោកយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ» អាចជួយយើង ហើយផ្ដល់ឫទ្ធានុភាពដល់យើងដើម្បីឈ្នះក្នុងការប្រយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នារបស់រូបកាយ។ ប្រយោគនោះបានត្រូវសរសេរជូនពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលព្រះ តែគោលការណ៍នេះក៏សម្រាប់អ្នកបម្រើទាំងឡាយរបស់ព្រះដែរ។ យើងទាំងអស់គ្នាទទួលជីវិតដែលគ្មានទីបញ្ចប់ដោយបង្ហាញជំនឿលើគ្រិស្ត ដោយខំប្រឹងរម្ងាប់សេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ និងដោយរស់នៅសមស្របនឹងការដឹកនាំរបស់សកម្មពលព្រះ។
១៦. តើយើងត្រូវធ្វើអ្វីទើបអាចទទួលសកម្មពលបរិសុទ្ធរបស់ព្រះ?
១៦ តើយើងអាចសង្ឃឹមថា ព្រះនឹងឲ្យសកម្មពលរបស់លោកដល់យើង បើយើងមិនព្យាយាមសោះឬ? មិនមែនទេ។ ក្រៅពីអធិដ្ឋានសុំសកម្មពលព្រះ យើងត្រូវសង្វាតសិក្សាបណ្ដាំរបស់លោកដែលលោកបានដឹកនាំឲ្យសរសេរ។ (សុភ. ២:១-៦) បន្ថែមទៅទៀត សកម្មពលរបស់ព្រះសណ្ឋិតលើក្រុមជំនុំគ្រិស្តសាសនិក។ ដូច្នេះពេលយើងទៅកិច្ចប្រជុំយ៉ាងទៀងទាត់ នេះបង្ហាញថាយើងចង់«ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ»។ (បប. ៣:៦) ម្យ៉ាងទៀត ដោយចិត្តរាបទាប យើងត្រូវធ្វើតាមអ្វីដែលយើងរៀន។ សុភាសិត ១:២៣ឲ្យដំបូន្មានដល់យើងថា៖ «កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្ដាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា»។ ប្រាកដហើយ ព្រះឲ្យសកម្មពលបរិសុទ្ធរបស់លោកទៅ«អ្នកណាដែលស្ដាប់បង្គាប់លោកជាអ្នកគ្រប់គ្រង»។—សកម្ម. ៥:៣២
១៧. តើឥទ្ធិពលដែលមកពីពររបស់ព្រះលើការខំប្រឹងរបស់យើងអាចប្រៀបបាននឹងអ្វី?
១៧ ទោះជាយើងត្រូវខំប្រឹងអស់ពីចិត្តដើម្បីទទួលពរពីព្រះក្ដី តែសូមចាំថាការខំប្រឹងប្រែងតែប៉ុណ្ណោះមិនមែនជាមូលហេតុតែមួយគត់ដែលព្រះផ្ដល់អ្វីៗដែលល្អយ៉ាងបរិបូរដល់រាស្ត្ររបស់លោកទេ។ ឥទ្ធិពលដែលមកពីពររបស់ព្រះលើការខំប្រឹងរបស់យើងអាចប្រៀបបាននឹងរបៀបដែលរូបកាយទទួលប្រយោជន៍ពីអាហារដែលមានជីវជាតិ។ ហាក. ២:១៨, ១៩
ព្រះបានបង្កើតរូបកាយយើងឲ្យបរិភោគអាហារ ហើយទទួលជីវជាតិដែលចាំបាច់ពីអាហារនោះ។ លោកក៏បានផ្ដល់អាហារដែរ។ យើងមិនយល់ច្បាស់ថាអាហារបានជីវជាតិតាមរបៀបណាឡើយ។ ម្យ៉ាងទៀត យើងភាគច្រើនក៏មិនអាចពន្យល់នូវរបៀបដែលរូបកាយយើងបង្កើតថាមពលពីអាហារដែលយើងបរិភោគដែរ។ យើងគ្រាន់តែដឹងថាដំណើរការនោះគឺល្អ ហើយយើងសហការជាមួយនឹងដំណើរការនោះដោយបរិភោគអាហារ។ បើយើងបរិភោគអាហារដែលមានជីវជាតិ នោះលទ្ធផលគឺរឹតតែប្រសើរជាង។ ដូចគ្នាដែរ ព្រះយេហូវ៉ាមានតម្រូវការដែលយើងត្រូវធ្វើដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ ហើយលោកផ្ដល់ជំនួយដែលយើងត្រូវការដើម្បីធ្វើតាមតម្រូវការនោះ។ ច្បាស់ណាស់ លោកធ្វើកិច្ចការច្រើនណាស់ដើម្បីយើងអាចទទួលពរ ដូច្នេះលោកសមនឹងទទួលការសរសើរ។ ទោះជាយ៉ាងនេះក្ដី ដើម្បីទទួលពរ យើងត្រូវសហការជាមួយនឹងលោក ហើយធ្វើតាមបំណងប្រាថ្នារបស់លោក។—១៨. តើអ្នកតាំងចិត្តធ្វើអ្វី? ហេតុអ្វី?
១៨ ដូច្នេះ សូមខំប្រឹងអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចទាំងអស់របស់អ្នក។ សូមពឹងផ្អែកលើព្រះយេហូវ៉ាជានិច្ចដើម្បីសម្រេចភារកិច្ចទាំងនោះ។ (ម៉ាក. ១១:២៣, ២៤) កាលដែលអ្នកធ្វើដូច្នេះ សូមមានទំនុកចិត្តថា«អស់អ្នកដែលរក នឹងរកឃើញ»។ (ម៉ាថ. ៧:៨) ពួកអ្នកដែលសកម្មពលព្រះបានរើសតាំង នឹងទទួលពរជា«មកុដជីវិត»នៅស្ថានសួគ៌។ (យ៉ា. ១:១២) ពួក«ចៀមឯទៀត»របស់គ្រិស្តដែលព្យាយាមទទួលពរតាមរយៈពូជនៃអាប្រាហាំ នឹងរំភើបចិត្តពេលឮលោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកដែលទទួលពរពីបិតាខ្ញុំអើយ! ចូរមកទទួលរាជាណាចក្រដែលបានត្រូវរៀបចំឲ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកជាមត៌កចុះ»។ (យ៉ូន. ១០:១៦; ម៉ាថ. ២៥:៣៤) ពិតមែន «អស់អ្នកដែលទទួលព្រះពរពី[ព្រះ] នោះនឹងបានផែនដីជាមរដក . . . ហើយ[ពួកគេ]នឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុក. ៣៧:២២, ២៩
តើអ្នកអាចពន្យល់បានឬទេ?
• តើការស្ដាប់បង្គាប់ពិតប្រាកដរួមបញ្ចូលអ្វីខ្លះ?
• តើយើងត្រូវធ្វើអ្វីខ្លះដើម្បីបានពរពីព្រះ?
• តើយើងអាចទទួលសកម្មពលបរិសុទ្ធរបស់ព្រះយ៉ាងដូចម្ដេច? ហើយតើសកម្មពលនោះអាចជួយយើងយ៉ាងណា?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១២]
យ៉ាកុបបានចំបាប់ជាមួយនឹងទេវតាដើម្បីបានពរពីព្រះយេហូវ៉ា
ដូចយ៉ាកុបដែរ តើអ្នកខំប្រឹងអស់ពីចិត្តឬទេ?
[រូបភាពនៅទំព័រ១៣]
សកម្មពលបរិសុទ្ធរបស់ព្រះបានជួយបេសាលាលនិងអូហូលីអាប់ឲ្យមានសមត្ថភាពកាន់តែប្រសើរឡើង