ខ្ញុំចង់បម្រើលោកអស់ពីចិត្ត
ថតចម្លង:
១. ឱបិតាយេហូវ៉ា ចិត្តខ្ញុំចង់បម្រើលោកពេកពិត
ខ្ញុំចង់ឲ្យលោកសប្បាយចិត្ត ហើយស្រឡាញ់លោកអស់មួយជីវិត
ខ្ញុំជួយអ្នកចង់ត្រងត្រាប់ ឲ្យគេបានឮស្ដាប់ ពាក្យលោកផង
ការផ្សាយនិងបង្រៀន នៅជិតឆ្ងាយនាំឲ្យសប្បាយកន្លង
(បន្ថែម)
កាលណាខ្ញុំផ្សាយអំពីលោក ជំនឿខ្ញុំមាំមួនកើនឡើងទ្វេ
កាលខ្ញុំធ្វើតាមពាក្យ ខ្ញុំបានសច្ចា ខ្ញុំតាមលោកឥតរេ
(បន្ទរ)
ឱបិតាយេហូវ៉ា លោកសមនឹងសរសើរ
តាមគ្រប់របៀបវិធី ខ្ញុំប្ដេជ្ញាបម្រើ
ខ្ញុំសុខចិត្តធ្វើជានិច្ច កាលណាមានជីវ៉ា
ខ្ញុំស្រឡាញ់បិតាហើយចង់បម្រើអស់ពីចិន្ដា
២. ស្រឡាញ់បងប្អូនយើង ទាំងបម្រើព្រះអស់ពីចិត្តកាយ
ខ្ញុំនឹងស្រឡាញ់ សុខចិត្តបម្រើ បងប្អូនដោយឥតនឿយណាយ
ខ្ញុំរីករាយសប្បាយពេល បានឲ្យជាងពេលខ្ញុំបានទទួល
ពេលខ្ញុំចាត់ចែងវេលាជួយ ដល់ពួកអ្នកដែលត្រូវការជំនួយ។
(បន្ថែម)
កាលណាខ្ញុំផ្សាយអំពីលោក ជំនឿខ្ញុំមាំមួនកើនឡើងទ្វេ
កាលខ្ញុំធ្វើតាមពាក្យ ខ្ញុំបានសច្ចា ខ្ញុំតាមលោកឥតរេ
(បន្ទរ)
ឱបិតាយេហូវ៉ា លោកសមនឹងសរសើរ
តាមគ្រប់របៀបវិធី ខ្ញុំប្ដេជ្ញាបម្រើ
ខ្ញុំសុខចិត្តធ្វើជានិច្ច កាលណាមានជីវ៉ា
ខ្ញុំស្រឡាញ់បិតាហើយចង់បម្រើអស់ពីចិន្ដា
(បន្ទរ)
ឱបិតាយេហូវ៉ា លោកសមនឹងសរសើរ
តាមគ្រប់របៀបវិធី ខ្ញុំប្ដេជ្ញាបម្រើ
ខ្ញុំសុខចិត្តធ្វើជានិច្ច កាលណាមានជីវ៉ា
ខ្ញុំស្រឡាញ់បិតាហើយចង់បម្រើអស់ពីចិន្ដា៕