លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ខ្ញុំតាំងចិត្តបម្រើលោក

ខ្ញុំតាំងចិត្តបម្រើលោក

ថត​ចម្លង:

  1. ១. នា​រាត្រី​ដ៏​សែន​ស្ងប់​ស្ងាត់

    ផ្កាយ​រះ​រយ​លាន​លើ​មេឃា

    ពេល​ដែល​គិត​ដល់​យ៉ា​និង​អស់​ទាំង​កិច្ច​ការ

    ខ្ញុំ​ស្រឡាញ់​លោក​ខ្លាំង​ម្ហ៉េះ​ទេ

  2. ២. បើ​ខ្ញុំ​សុខ​ចិត្ត​បម្រើ​លោក

    ខ្ញុំ​នឹង​ឲ្យ​លោក​ជួយ​នាំ​ណែ

    ទោះ​ពេល​កន្លង​ទៅ លោក​នឹង​ឃើញ​ខ្ញុំ​នៅ

    រក្សា​ចិត្ត​ស្មោះ​ឥត​គេច​កែ

    (​បន្ទរ​)

    ព្រោះ​លោក​ផ្ដល់​ក្ដី​សង្ឃឹម

    ខ្ញុំ​ប្រែ​ជីវិត

    និង​មាន​កម្លាំង​ស៊ូ​ទ្រាំ

    ព្រោះ​លោក​បាន​ឲ្យ​បុត្រា

    លះ​បង់​ជីវិត

    ខ្ញុំ​តាំង​ចិត្ត​បម្រើ​លោក

    ខ្ញុំ​តាំង​ចិត្ត​បម្រើ​លោក។

  3. ៣ .ពេល​ថ្ងៃ​រះ​នា​ព្រឹក​ព្រលឹម

    ជះ​កម្ដៅ​ស្រទន់​លើ​ប្រាណ

    ពរ​មិន​អាច​ប្រមាណ លោក​ឲ្យ​មិន​ដែល​ខាន

    នាំ​ឲ្យ​ចិត្ត​ស្រឡាញ់​លោក​ខ្លាំង។

    (​បន្ទរ​)

    ព្រោះ​លោក​ផ្ដល់​ក្ដី​សង្ឃឹម

    ខ្ញុំ​ប្រែ​ជីវិត

    និង​មាន​កម្លាំង​ស៊ូ​ទ្រាំ

    ព្រោះ​លោក​បាន​ឲ្យ​បុត្រា

    លះ​បង់​ជីវិត

    ខ្ញុំ​តាំង​ចិត្ត​បម្រើ​លោក

    ខ្ញុំ​តាំង​ចិត្ត​បម្រើ​លោក

    (​បន្ទរ​)

    ព្រោះ​លោក​ផ្ដល់​ក្ដី​សង្ឃឹម

    ខ្ញុំ​ប្រែ​ជីវិត

    និង​មាន​កម្លាំង​ស៊ូ​ទ្រាំ

    ព្រោះ​លោក​បាន​ឲ្យ​បុត្រា

    លះ​បង់​ជីវិត

    ខ្ញុំ​តាំង​ចិត្ត​បម្រើ​លោក

    ខ្ញុំ​តាំង​ចិត្ត​បម្រើ​លោក។