លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា

ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា

(​ចម្រៀង​សរសើរ​ព្រះ ៩៦:៨)

ថត​ចម្លង​៖

  1. ១. ព្រះ​យេហូវ៉ា​ពេញ​ដោយ​ឫទ្ធា

    រុង​រឿង​មិន​អាច​ពណ៌នា

    ទោះ​បី​រូប​ខ្ញុំ​ជា​ធូលី​ដី

    តែ​លោក​តែង​ស្រឡាញ់​និង​ភក្ដី។

    អ្វី​លោក​បង្កើត​សុទ្ធ​តែ​អស្ចារ្យ

    ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា

    ព្រះ​យេហូវ៉ា តើ​ខ្ញុំ​ជា​អ្វី

    ដែល​លោក​តែង​សន្ដោស​និង​ប្រណី?

    (​បន្ទរ​)

    ព្រះ​យេហូវ៉ា យើង​ខ្ញុំ​បន្លឺ​សំនៀង

    ជា​ចម្រៀង​សរសើរ​តម្កើង

    ឱ​ព្រះ​ខ្ញុំ​អើយ ខ្ញុំ​ចង់​ច្រៀង​ឲ្យ​ឮ​ឡើង

    លោក​ឧត្តម​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្លា

    លោក​ជា​ព្រះ​រុង​រឿង​អស្ចារ្យ។

  2. ២. ចិត្ត​កាយ​ជីវិត​ខ្ញុំ​ជូន​លោក​ហើយ

    ខ្ញុំ​ធ្វើ​តាម​លោក​ឥត​ប្រែ​ឡើយ

    លោក​មាន​មេត្តា​និង​សប្បុរស

    ខ្ញុំ​ចង់​ប្រាប់​មនុស្ស​មាន​ចិត្ត​ស្មោះ។

    ពេល​ខ្ញុំ​បម្រើ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់

    ធ្វើ​ឲ្យ​ខ្ញុំ​មាន​កិត្តិយស

    លោក​ផ្ដល់​កម្លាំង​ដែល​ខ្ញុំ​ត្រូវ​ការ

    ខ្ញុំ​តាំង​ចិត្ត​ធ្វើ​តាម​លោក​ប្រាថ្នា។

    (​បន្ទរ​)

    ព្រះ​យេហូវ៉ា យើង​ខ្ញុំ​បន្លឺ​សំនៀង

    ជា​ចម្រៀង​សរសើរ​តម្កើង

    ឱ​ព្រះ​ខ្ញុំ​អើយ ខ្ញុំ​ចង់​ច្រៀង​ឲ្យ​ឮ​ឡើង

    លោក​ឧត្តម​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្លា

    លោក​ជា​ព្រះ​រុង​រឿង​អស្ចារ្យ។

  3. ៣. មហា​សមុទ្រ​និង​ព្រៃ​ព្រឹក្សា

    ដួង​តារា​រះ​លើ​វេហា

    ខ្ញុំ​នឹក​អស្ចារ្យ​នឹង​ស្នា​ដៃ​លោក

    ព្រោះ​ក្ដី​ស្រឡាញ់​លោក​មាន​រហូត។

    ឫទ្ធា​នៃ​លោក​គ្មាន​កម្រិត​ឡើយ

    ប្រាជ្ញា​លោក​ខ្ញុំ​ឃើញ​ច្បាស់​ហើយ

    លោក​សម​នឹង​កោត​សរសើរ​ពេក​ក្រៃ

    ស្នា​ដៃ​លោក​ពិត​ជា​ល្អ​ប្រពៃ!

    (​បន្ទរ​)

    ព្រះ​យេហូវ៉ា យើង​ខ្ញុំ​បន្លឺ​សំនៀង

    ជា​ចម្រៀង​សរសើរ​តម្កើង

    ឱ​ព្រះ​ខ្ញុំ​អើយ ខ្ញុំ​ចង់​ច្រៀង​ឲ្យ​ឮ​ឡើង

    លោក​ឧត្តម​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្លា

    លោក​ជា​ព្រះ​រុង​រឿង​អស្ចារ្យ៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៩៦:១​-​១០; ១៤៨:៣,​)