ចូរចេះអភ័យ
ថតចម្លង:
១. កើតការអន់អាក់ ខ្ញុំចាំជាប់ក្នុងចិត្ត។
តែពិបាកទ្រាំណាស់ ចិត្តសែនតឹងថប់។
ចង់ឲ្យចិត្តខ្ញុំអាច ប្រែត្រឡប់។
ខ្ញុំដឹងហើយថា ត្រូវតែចេះអភ័យ
តែមិនងាយដូចថាខ្ញុំមិនខុសឯណា។
ចិត្តនេះនៅតែនាំឲ្យខ្ញុំប្រកាន់។
(បន្ទរទី១)
មិនអាចទុកយូរបាន ត្រូវតែអធិដ្ឋាន។
យេហូវ៉ាបានឃើញរឿងរ៉ាវក៏យល់អារម្មណ៍។
លោកបានជួយឲ្យមាន
(បន្ទរ)
កម្លាំងចិត្ត ដើម្បីបំភ្លេច។
ធ្វើមិនបានទេ បើខំតែឯង។
ខ្ញុំសុំ«សុំយេហូវ៉ា ឲ្យជួយ
ជួយខ្ញុំឲ្យចេះអភ័យ»។
លោករំលឹកឲ្យចងចាំ
របៀបលោកអភ័យ លោកប្រណីមេត្តា។
ខ្ញុំសុំ«សុំយេហូវ៉ាឲ្យជួយ
ជួយខ្ញុំឲ្យចេះអភ័យ»។
ឲ្យចេះអភ័យ។
២. ខំធ្វើគ្រប់យ៉ាង ដើម្បីភ្លេចឲ្យអស់
តែជួនណាចិត្តនៅតែចងចាំ។
ខ្ញុំចង់តែលុបចេញពីចិត្តឲ្យសូន្យ។
រឿងរ៉ាវកន្លង ខ្ញុំគួរលែងនឹកនា។
ការចេះអភ័យ មានន័យថាមិនចងចាំទុក។
ព្រោះមិនអាចឲ្យយើងឈានទៅមុខ។
(បន្ទរទី១)
មិនអាចទុកយូរបាន ត្រូវតែអធិដ្ឋាន។
យេហូវ៉ាឃើញរឿងរ៉ាវលោកក៏យល់អារម្មណ៍។
លោកបានជួយឲ្យមាន
(បន្ទរ)
កម្លាំងចិត្ត ដើម្បីបំភ្លេច។
ធ្វើមិនបានទេ បើខំតែឯង។
ខ្ញុំសុំ«សុំយេហូវ៉ា ឲ្យជួយ
ជួយខ្ញុំឲ្យចេះអភ័យ»។
លោករំលឹកឲ្យចងចាំ
របៀបលោកអភ័យ លោកប្រណីមេត្តា។
ខ្ញុំសុំ«សុំយេហូវ៉ាឲ្យជួយ
ជួយខ្ញុំឲ្យចេះអភ័យ»។
ឲ្យចេះអភ័យ។
ឲ្យចេះអភ័យ។
ឲ្យចេះអភ័យ។
ឲ្យចេះអភ័យ។