លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូលមកជិតខ្ញុំ

ចូលមកជិតខ្ញុំ

ថត​ចម្លង​៖

  1. ១. មាន​អារម្មណ៍​សុខ​សាន្ត

    លែង​រងា​ឯកា ព្រោះ​យេហូវ៉ា​នៅ​ក្បែរ

    ទោះ​ជា​ខ្ញុំ​ប្រឈម​ទុក្ខា

    ពេល​នេះ​មាន​លោក​ក្បែរ ស្ដាប់​ខ្ញុំ​ហើយ

    ហើយ​លោក​រមែង​សម្រាល​ទុក្ខ​ខ្ញុំ

    ខ្ញុំ​មិន​នៅ​តែ​ឯង​ទៀត​ឡើយ

    (​បន្ទរ​)

    លោក​ថា​៖​«​ចូល​មក​ជិត​ខ្ញុំ មក​ជិត​ខ្ញុំ

    ខ្ញុំ​នឹង​មក​ជិត​អ្នក​ដែរ

    ខ្ញុំ​ឲ្យ​អ្នក​ឃើញ ឲ្យ​អ្នក​ឃើញ

    ថា​អ្នក​ពិត​ជា​មាន​តម្លៃ

    បើ​អ្នក​ចូល​មក​ជិត​ខ្ញុំ​»។

  2. ២. ពេល​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត

    ហើយ​ចិត្ត​ខ្ញុំ​បន្ទោស ពីព្រោះ​បាន​ធ្វើ​ខុស​ពី​មុន

    មិន​ស្រួល​ទេ​ឲ្យ​ខ្ញុំ​បំភ្លេច

    ខ្ញុំ​តែង​អធិដ្ឋាន សូម​ព្រះ​ជួយ

    ព្រះ​យេហូវ៉ា​តែង​គិត​ពី​ខ្ញុំ

    ផ្ដល់​កម្លាំង​និង​ក្ដី​សង្ឃឹម

    (​បន្ទរ​)

    លោក​ថា​៖​«​ចូល​មក​ជិត​ខ្ញុំ មក​ជិត​ខ្ញុំ

    ខ្ញុំ​នឹង​មក​ជិត​អ្នក​ដែរ

    ខ្ញុំ​ឲ្យ​អ្នក​ឃើញ ឲ្យ​អ្នក​ឃើញ

    ថា​អ្នក​ពិត​ជា​មាន​តម្លៃ

    បើ​អ្នក​ចូល​មក​ជិត​ខ្ញុំ​»។

    (​បន្ថែម​)

    ទោះ​ពេល​ខ្ញុំ​មិន​ទាន់​ស្គាល់​នាម​លោក

    លោក​ស្គាល់​ខ្ញុំ​ច្បាស់​ទៅ​ហើយ

    លោក​តែង​ស្ដាប់​ពេល​ខ្ញុំ​អធិដ្ឋាន

    លោក​ជា​ព្រះ​មើល​ថែ​ខ្ញុំ

    (​បន្ទរ​)

    លោក​ថា​៖​«​ចូល​មក​ជិត​ខ្ញុំ មក​ជិត​ខ្ញុំ

    ខ្ញុំ​នឹង​មក​ជិត​អ្នក​ដែរ

    ខ្ញុំ​ឲ្យ​អ្នក​ឃើញ ឲ្យ​អ្នក​ឃើញ

    ថា​អ្នក​ពិត​ជា​មាន​តម្លៃ

    បើ​អ្នក​ចូល​មក​ជិត​ខ្ញុំ​»​៕