លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវិត​ក្នុង​សួន​ឧទ្យាន

ជីវិត​ក្នុង​សួន​ឧទ្យាន

ថត​ចម្លង​៖

  1. ១. គ្រាន់​តែ​បើក​ភ្នែក​ឡើង ខ្ញុំ​ញញឹម​ពេញ​ចិត្ត​នឹង​ជីវិត​ដ៏​សែន​ស្រស់​ស្រាយ

    មិន​មាន​អ្វី​ត្រូវ​ខ្លាច ហើយ​មាន​បង​ប្អូន​ទាំង​ឡាយ

    យើង​នាំ​គ្នា​ដើរ​លេង​សប្បាយ

    តោះ​យើង​ឡើង​ទៅ​កំពូល​ភ្នំ​ខ្ពស់ ហើយ​មើល​គ្រប់​ទិស​ទី

    អំណោយ​ទាំង​អស់​យើង​ទទួល​ពី បិតា​យេហូវ៉ា

    (​បន្ទរ​ទី​១​)

    តែ​ឥឡូវ យើង​រង់​ចាំ​ដល់​គ្រា​នោះ

    (​បន្ទរ​)

    ពេល​ពួក​យើង​រួម​គ្នា​ច្រៀង ហើយ​បន្លឺ​សំនៀង​នៅ​ក្នុង​ពិភព​លោក​ថ្មី។

    ព្រះ​យេហូវ៉ា​បំពេញ​បំណង​ដែល​យើង​ប្រាថ្នា​ពេល​ផែន​ដី

    ជា​សួន​ឧទ្យាន!

  2. ២. យើង​ពួត​ដៃ​គ្នា រួម​កសាង​ផែន​ដី​ថ្មី ព្រះ​ផ្ដល់​ជីវិត​ដ៏​ប្រពៃ

    មាន​តែ​អំណរ ហើយ​យើង​ស្កប់​ចិត្ត​និង​ត្រេក​អរ ឮ​សំឡេង​ដែល​គាប់​ចិន្ដា

    គ្មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​យំ​សោកា មាន​តែ​ក្ដី​រីករាយ

    សួន​ឧទ្យាន​នាំ​ឲ្យ​មាន​សង្ឃឹម ហើយ​ញញឹម ញញឹម។

    (​បន្ទរ​)

    ពេល​ពួក​យើង​រួម​គ្នា​ច្រៀង ហើយ​បន្លឺ​សំនៀង​នៅ​ក្នុង​ពិភព​លោក​ថ្មី។

    ព្រះ​យេហូវ៉ា​បំពេញ​បំណង​ដែល​យើង​ប្រាថ្នា​ពេល​ផែន​ដី

    ជា​សួន​ឧទ្យាន!

    (​បន្ថែម​)

    តែ​ឥឡូវ ខ្ញុំ​នឹង​ទុក​សេចក្ដី​សង្ឃឹម​នេះ​ក្នុង​ចិន្ដា

    មិន​យូរ​ទៀត យើង​នឹង​ឃើញ​អ្វី​ទាំង​អស់​ដែល​លោក​បាន​សន្យា

    (​បន្ទរ​)

    ពេល​ពួក​យើង​រួម​គ្នា​ច្រៀង ហើយ​បន្លឺ​សំនៀង​នៅ​ក្នុង​ពិភព​លោក​ថ្មី

    ព្រះ​យេហូវ៉ា​បំពេញ​បំណង​ដែល​យើង​ប្រាថ្នា​ពេល​ផែន​ដី!

    (​បន្ទរ​)

    ពួក​យើង​រួម​គ្នា​ច្រៀង ហើយ​បន្លឺ​សំនៀង​នៅ​ក្នុង​ពិភព​លោក​ថ្មី

    ព្រះ​យេហូវ៉ា​បំពេញ​បំណង​ដែល​យើង​ប្រាថ្នា​ពេល​ផែន​ដី

    ជា​សួន​ឧទ្យាន!

    (​បញ្ចប់​)

    ជីវិត​យើង ជីវិត​យើង

    ក្នុង​ឧទ្យាន!

    ជីវិត​យើង ជីវិត​យើង

    ក្នុង​ឧទ្យាន!

    ជីវិត​យើង ជីវិត​យើង

    ក្នុង​ឧទ្យាន!

    ជីវិត​យើង ជីវិត​យើង

    ក្នុង​ឧទ្យាន៕