លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឈប់​បន្តិច​សិន

ឈប់​បន្តិច​សិន

ថត​ចម្លង​៖

  1. ១. អង្គុយ​ជួប​ជុំ​កម្ដៅ​កាយ មើល​ហ្វូង​ផ្កាយ​រះ​សែន​ឆ្ងាយ

    យក​កង្វល់​ទុក​មួយ​ឡែក ទុក​ពេល​មួយ​ចំណែក រ៉ាយរ៉ាប់​អំណរ​ក្នុង​ជីវិត។

    យើង​សប្បាយ​បាន​លៃ​លក​ពេល នឹក​ឡើង​វិញ​ពរ​ទាំង​ឡាយ

    មក​ពី​ព្រះ​នៅ​ស្ថាន​សួគ៌ ដូច​ឪពុក​បី​បាច់​កូន យើង​ដឹង​គុណ​លោក​ពន់​ពេក។

    (​បន្ទរ​)

    យើង​ទុក​ពេល​សម្រាក​សិន​ទៅ លម្ហែ​កាយ​ចិន្ដា

    រំពឹង​គិត ការ​អស្ចារ្យ​របស់​យ៉ា

    គយ​គន់​មើល​ទៅ​ឆ្ងាយ​ជិត យើង​សប្បាយ​រីករាយ​ពិត

    សម្រាក​លម្ហែ​កាយ

    ឈប់​បន្តិច​សិន។

  2. ២. មើល​ដួង​ច័ន្ទ​រះ​ផុត​លើ​ចុង​ឈើ នា​រាត្រី​ដ៏​សែន​សុខ​សាន្ត

    អំណោយ​ល្អ​ទាំង​ប៉ុន្មាន បាន​ពី​បិតា​ស្ថាន​លើ យើង​មាន​អំណរ​ថ្លែង​ពុំ​បាន។

    ពេល​គិត​តែ​រឿង​ល្អ​ក្នុង​ជីវិត ជា​ជាង​តែ​ការ​លំបាក

    យើង​អាច​តស៊ូ​ជម្នះ ចិត្ត​យើង​ដឹង​ថា​មាន​ព្រះ ចាំ​ជួយ​បីបម​រក្សា។

    (​បន្ទរ​)

    យើង​ទុក​ពេល​សម្រាក​សិន​ទៅ លម្ហែ​កាយ​ចិន្ដា

    រំពឹង​គិត ការ​អស្ចារ្យ​របស់​យ៉ា

    គយ​គន់​មើល​ទៅ​ឆ្ងាយ​ជិត យើង​សប្បាយ​រីករាយ​ពិត

    សម្រាក​លម្ហែ​កាយ

    ឈប់​បន្តិច​សិន។

    ឈប់​បន្តិច​សិន

    ឈប់​បន្តិច​សិន។

    (​បន្ទរ​)

    យើង​ទុក​ពេល​សម្រាក​សិន​ទៅ លម្ហែ​កាយ​ចិន្ដា

    រំពឹង​គិត ការ​អស្ចារ្យ​របស់​យ៉ា

    គយ​គន់​មើល​ទៅ​ឆ្ងាយ​ជិត យើង​សប្បាយ​រីករាយ​ពិត

    សម្រាក​លម្ហែ​កាយ

    ឈប់​បន្តិច​សិន។

    (​បញ្ចប់​)

    យើង​រីករាយ​សប្បាយ លម្ហែ​ចិន្ដា

    សម្រាក​លម្ហែ​កាយ

    យើង​រីករាយ​សប្បាយ លម្ហែ​ចិន្ដា

    សូម​យើង សម្រាក​លម្ហែ

    ឈប់​បន្តិច​សិន។