លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំនឹងទៅឯអ្នកណា?

តើខ្ញុំនឹងទៅឯអ្នកណា?

ថត​ចម្លង​៖

  1. ១. ក្នុង​គ្រា​ដ៏​សែន​ពិបាក​នេះ

    ខ្ញុំ​ស្ដាប់​តាម​លោក​យេស៊ូ

    លោក​តែង​បំភ្លឺ​ផ្លូវ

    ដើម្បី​ខ្ញុំ​អាច​តស៊ូ។

    លោក​ជា​គង្វាល​អស្ចារ្យ

    មិន​ដែល​នាំ​ឲ្យ​វង្វេង

    លោក​តម្រង់​ជំហាន

    លើ​ផ្លូវ​ជីវិត​ជា​និច្ច។

    (​បន្ទរ​ទី​១​)

    ខ្ញុំ​មិន​គួរ​ស្ដាប់​តាម​ពាក្យ​គេ

    ដែល​អាច​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ងាក​រេ

    ពី​ផ្លូវ​ដែល​លោក​បង្ហាញ

    តាំង​ចិត្ត​ស្ដាប់​តាម​លោក​រហូត។

    (​បន្ទរ​)

    តើ​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា?

    នៅ​គ្រា​លំបាក តើ​អាច​ពឹង​អ្នក​ណា?

    តើ​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា?

    ការ​ធ្វើ​តាម​អ្នក​ដទៃ

    នាំ​ឲ្យ​យើង​បរាជ័យ

    ពាក្យ​លោក​យេស៊ូ យើង​ធ្វើ​តាម​ជា​និច្ច។

  2. ២. ខ្ញុំ​មាន​ក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត

    ព្រោះ​មាន​លោក​តែង​ថែ​ទាំ

    ពេញ​ដោយ​ក្ដី​ស្រឡាញ់

    យើង​ផ្សាយ​ដោយ​ជំនឿ​មាំ។

    សម្លឹង​មើល​អនាគត

    ដែល​យេហូវ៉ា​សន្យា

    បុត្រ​លោក​បាន​សង្គ្រោះ​ខ្ញុំ

    ឲ្យ​រស់​រាន​ជីវ៉ា។

    (​បន្ទរ​ទី​១​)

    ខ្ញុំ​នឹង​មិន​ស្ដាប់​តាម​ពាក្យ​គេ

    ហើយ​មិន​ព្រម​ឲ្យ​ចិត្ត​ខ្ញុំ​ងាក​រេ

    ពី​ផ្លូវ​ដែល​លោក​បង្ហាញ

    តាំង​ចិត្ត​ស្ដាប់​តាម​លោក​រហូត។

    (​បន្ទរ​)

    តើ​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា?

    នៅ​គ្រា​លំបាក តើ​អាច​ពឹង​អ្នក​ណា?

    តើ​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា?

    ការ​ធ្វើ​តាម​អ្នក​ដទៃ

    នាំ​ឲ្យ​យើង​បរាជ័យ

    ពាក្យ​លោក​យេស៊ូ យើង​ធ្វើ​តាម​ជា​និច្ច។

    (​បន្ទរ​)

    តើ​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា?

    នៅ​គ្រា​លំបាក តើ​អាច​ពឹង​អ្នក​ណា?

    តើ​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា?

    ការ​ធ្វើ​តាម​អ្នក​ដទៃ

    នាំ​ឲ្យ​យើង​បរាជ័យ

    ពាក្យ​លោក​យេស៊ូ យើង​ធ្វើ​តាម​ជា​និច្ច។

    តើ​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា?

    ខ្ញុំ​នឹង​ស្ដាប់​តាម​លោក​យេស៊ូ​ជា​និច្ច!