លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នៅពេលគ្រប់គ្នាសរសើរព្រះ

នៅពេលគ្រប់គ្នាសរសើរព្រះ

ថត​ចម្លង​៖

  1. ១. ការ​ឈឺ​ចាប់​ពេញ​ផែន​ដី

    មនុស្ស​ថា​ជីវិត​គ្មាន​ន័យ

    សង្គ្រាម​មិន​ចប់ គ្មាន​ភាព​សុខ​ស្ងប់

    គេ​មិន​អាច​ដោះ​ស្រាយ​បាន​ឡើយ

    បញ្ហា​ច្រើន​រាប់​មិន​អស់

    គ្មាន​ដំណោះ​ស្រាយ​ជួយ​បាន​សោះ

    តែ​យេហូវ៉ា​ផ្ដល់ ក្ដី​សង្ឃឹម​បវរ

    ពិភព​លោក​ថ្មី​យើង​ចង់​ឃើញ​៖

    (បន្ទរ)

    ជំនឿ​តែ​មួយ

    ទុក្ខ​សូន្យ​សាប

    រួម​ចិត្ត​តែ​មួយ

    នៅ​ស្ថាន​សួគ៌​និង​ផែន​ដី

    គ្រប់​គ្នា​នឹង​សរសើរ​ព្រះ

  2. ២. នេះ​មិន​មែន​រឿង​ប្រឌិត

    ក្ដី​សង្ឃឹម​នឹង​ក្លាយ​ជា​ពិត

    យេហូវ៉ា​នៅ​ក្បែរ រមែង​រក្សា​ថែ

    ក្ដី​សុខ​សាន្ត ហូរ​ដូច​ទន្លេ

    ធ្វើ​ឲ្យ​លែង​ភ័យ​សង្ស័យ

    លែង​មាន​ទុក្ខ​សោក​ទៀត​ឡើយ

    រៀង​រហូត​នឹង​បាន ភាព​សុខសាន្តត្រាណ

    មិន​យូរ​ទៀត​យើង​នឹង​ឃើញ​៖

    (បន្ទរ)

    ជំនឿ​តែ​មួយ

    ទុក្ខ​សូន្យ​សាប

    រួម​ចិត្ត​តែ​មួយ

    នៅ​ស្ថាន​សួគ៌​និង​ផែន​ដី

    គ្រប់​គ្នា​នឹង​សរសើរ​ព្រះ

    (បន្ថែម)

    ក្រោម​ម្ចាស់​នៃ​ក្ដី​សុខ​សាន្ត

    នឹង​មាន​តែ​សន្តិភាព

    ទុក្ខ​កន្លង​បាត់​ទៅ អ្នក​ស្លាប់​បាន​រស់​នៅ

    គ្រប់​គ្នា​លំឱន​កាយា

    គោរព​ព្រះ​យេហូវ៉ា

    (បន្ទរ)

    ជំនឿ​តែ​មួយ

    ទុក្ខ​សូន្យ​សាប

    រួម​ចិត្ត​តែ​មួយ

    នៅ​ស្ថាន​សួគ៌​និង​ផែន​ដី

    ជំនឿ​តែ​មួយ

    ទុក្ខ​សូន្យ​សាប

    រួម​ចិត្ត​តែ​មួយ

    នៅ​ស្ថាន​សួគ៌​និង​ផែន​ដី

    គ្រប់​គ្នា​នឹង​សរសើរ​ព្រះ

    ព្រះ​បាន​សម្រេច​បំណង!