ព្រះយេហូវ៉ានៅក្បែរយើងជានិច្ច
ថតចម្លង:
១. ជួនកាលមានអារម្មណ៍កណ្ដែង
ចង់តែលាក់ខ្លួនពួនសម្ងំតែឯង
រស់ក្នុងលោកនេះខ្ញុំសែនរងា
តែឥឡូវលែងព្រួយចំបែង
ចិត្តខ្ញុំសុខសាន្តបានលោកធានា
ថាលោកនឹងរក្សាការពារ
លោកថែខ្ញុំរៀងរាល់ថ្ងៃ
(បន្ទរ)
លោកធ្វើឲ្យខ្ញុំ
រឹងមាំ ពេលដែលចិត្តកាយទន់ជ្រាយ
រឹងមាំ ពេលមិនហ៊ាននិយាយ
រឹងមាំ ពេលវិលវល់គំនិត
រឹងមាំ មិនឲ្យកម្សោយ
រឹងមាំ មិនដើរថយក្រោយ
រឹងមាំ ព្រោះលោកការពារជីវ៉ា
យេហូវ៉ានៅក្បែរខ្ញុំជានិច្ច។
លោកតែងនៅជិត
ជួយដឹងការពិត
ថាផ្លូវលោកតែងទៀងត្រង់
លោកកាន់ដៃស្ដាំ
ជួយឲ្យយល់ឲ្យចាំ
បានពរពីការលះបង់។
២. អ្នកមិននៅឯកា
ទោះបីឆ្ងាយពីផ្ទះយ៉ាងណា
លោកគ្រងរក្សា
លោកជួយបង្ហាញផ្លូវ
ទោះឥឡូវអ្នកមិនអាចទ្រាំតែលោក
ធ្វើឲ្យមាំមានប្រាជ្ញា
(បន្ទរ)
លោកធ្វើឲ្យអ្នក
រឹងមាំ ពេលដែលចិត្តកាយទន់ជ្រាយ
រឹងមាំ ពេលមិនហ៊ាននិយាយ
រឹងមាំ ពេលវិលវល់គំនិត
រឹងមាំ មិនឲ្យកម្សោយ
រឹងមាំ មិនដើរថយក្រោយ
រឹងមាំ ព្រោះលោកការពារជីវ៉ា
យេហូវ៉ានៅក្បែរយើងជានិច្ច
ជានិច្ច ជានិច្ច
យេហូវ៉ានៅក្បែរយើងជានិច្ច។
យើងតែងមានលោកនៅជិត
ជួយដឹងការពិត
ថាផ្លូវលោកតែងទៀងត្រង់
យេហូវ៉ានៅក្បែរយើងជានិច្ច
លោកកាន់ដៃស្ដាំ
ជួយឲ្យយើងចងចាំ
បានពរពីការលះបង់។
(បន្ទរ)
លោកធ្វើឲ្យខ្ញុំ
រឹងមាំ ពេលដែលចិត្តកាយទន់ជ្រាយ
រឹងមាំ ពេលមិនហ៊ាននិយាយ
រឹងមាំ ពេលវិលវល់គំនិត
រឹងមាំ មិនឲ្យកម្សោយ
រឹងមាំ មិនដើរថយក្រោយ
រឹងមាំ ព្រោះលោកការពារជីវ៉ា
យេហូវ៉ានៅក្បែរយើងជានិច្ច
ជានិច្ច ជានិច្ច
យេហូវ៉ានៅក្បែរយើងជានិច្ច
ជានិច្ច ជានិច្ច
យេហូវ៉ានៅក្បែរយើងជានិច្ច៕