យើងមិនរាថយ
ថតចម្លង:
១. តាំងពីបានឮ ក្ដីពិតកាលណា
អំពីផែនដីថ្មី និងនាមយេហូវ៉ា
ចិន្ដាស្រឡាញ់ជាប់ ចិត្តមកទល់ឥឡូវ
តែលោកាតាមរារាំងខ្ញុំមិនឲ្យឃើញផ្លូវ។
(បន្ទរទី១)
ផ្លូវត្រង់ខ្ញុំចង់ដើរ
មិនឲ្យគេបញ្ឈប់ដំណើរ។
(បន្ទរ)
ខ្ញុំថែជំនឿឲ្យមាំ ដើម្បីនៅភក្ដី
ខ្ញុំនឹងមិនចុះញ៉មចុះចាញ់ទេ
ពាក្យលោកជាចង្កូត ខ្ញុំនឹងតាមរហូត
អធិដ្ឋានសុំ កុំឲ្យថយក្រោយ
ថែទាំជំនឿឲ្យមាំ ខ្ញុំមិនរាថយ
២. យើងសម្រេចវិថី ជីវិតបែបណា
សង់ជីវិតលើខ្សាច់ ឬសង់លើថ្មដា
មនុស្សនៅជុំជិតចង់ឲ្យយើងមានគំនិត
ថាជីវិតនេះមានន័យ រស់ឲ្យមានសេរី។
(បន្ទរទី១)
ការពិតយើងដឹងថា
រាជ្យព្រះសម្រេចយ៉ាងណា។
(បន្ទរ)
ខ្ញុំថែជំនឿឲ្យមាំ ដើម្បីនៅភក្ដី
យើងនឹងមិនចុះញ៉មចុះចាញ់ទេ
ពាក្យលោកជាចង្កូត យើងនឹងតាមរហូត
អធិដ្ឋានសុំកុំឲ្យថយក្រោយ
ថែទាំជំនឿឲ្យមាំ យើងមិនរាថយ។
(បន្ទរ)
យើងថែជំនឿឲ្យមាំ ដើម្បីនៅភក្ដី
យើងនឹងមិនចុះញ៉មចុះចាញ់ទេ
ពាក្យលោកជាចង្កូត យើងនឹងតាមរហូត
អធិដ្ឋានសុំកុំឲ្យថយក្រោយ
ថែទាំជំនឿឲ្យមាំ យើងមិនរាថយ
យើងមិនរាថយ
យើងមិនរាថយ។