លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រស់ដោយសន្តិភាពក្នុងលោកដ៏អាក្រក់

រស់ដោយសន្តិភាពក្នុងលោកដ៏អាក្រក់

ថត​ចម្លង​៖

  1. ១. ពេល​ខ្ញុំ​ធ្វើ​ដំណើរ មិន​ថា​ទៅ​ទី​ណា ឃើញ​គេ​ខឹង​ប្រកែក​តវ៉ា

    មនុស្ស​ច្រើន​នាក់ គេ​ប្រឹង​ប្រែង​ណាស់​ដោយ​មាន​បន្ទុក​ធ្ងន់​លើ​ស្មា

    ខ្ញុំ​ក៏​ចាំ​ពាក្យ​ព្រះ​ថា​ឲ្យ អត់​ធ្មត់​មាន​ចិត្ត​ស្ងប់​ហើយ​សប្បុរស

    ក៏​អាច​អធិដ្ឋាន ពី​ឯ​ណា​ក៏​បាន សុំ​ឲ្យ​លោក​ផ្ដល់​ចិត្ត​សុខ​សាន្ត។

    (​បន្ទរ​)

    មិន​ស្រួល​ទេ​ខំ​រស់​នៅ​ដោយ​សន្តិភាព ក្នុង​លោក​ដ៏​អាក្រក់​នេះ

    តែ​ឥឡូវ​បើ​អ្នក​ធ្វើ​បាន អ្នក​កាន់​តែ​សុខ​សាន្ត ពេល​ដែល​ពិភព​លោក​ថ្មី​មក​ដល់!

  2. ២. រួច​ខ្ញុំ​ចាប់​ធ្វើ​ការ ទាំង​អារម្មណ៍​ប្រាប់​ថា អាច​នឹង​មាន​បញ្ហា​គ្រប់​ពេល

    មិន​ទាន់​អី​ផង ជម្លោះ​កើត​មក ខ្ញុំ​គេច​ចេញ មិន​នៅ​ជិត​ទេ

    ខ្ញុំ​បាន​អាន​ពី​មុន​ថា​អ្វី ឃើញ​នឹង​ភ្នែក មិន​ប្រាកដ​ថា​ជា​ការ​ពិត

    នៅ​នឹង​មុខ​ខ្លាំង​ក្លា ពី​ក្រោយ​ខ្ទេច​ខ្ទាំ​ឈឺ​ផ្សា តាម​ពិត​ត្រូវ​ការ​មិត្ត​អាណិត

    (​បន្ទរ​)

    មិន​ស្រួល​ទេ​ខំ​រស់​នៅ​ដោយ​សន្តិភាព ក្នុង​លោក​ដ៏​អាក្រក់​នេះ

    តែ​ឥឡូវ​បើ​អ្នក​ធ្វើ​បាន អ្នក​កាន់​តែ​សុខ​សាន្ត ពេល​ដែល​ពិភព​លោក​ថ្មី​មក​ដល់!

    (​បន្ថែម​)

    ពេល​អ្នក​ខំ​ធ្វើ​ខុស​ពី​គេ

    ដូច​ខំ​ហែល​បញ្ច្រាស​ទឹក​ទន្លេ

    ក្នុង​លោក​ដែល​ប្រេះ​ឆា គ្មាន​ភាព​សុខ​សាន្ត

    ព្រះ​នឹង​ការ​ពារ​ចិត្ត​អ្នក​មិន​ខាន

  3. ៣. ចុង​អាទិត្យ​មក​ដល់ យើង​ផ្សាយ​ដំណឹង​ល្អ រួម​ការ​ងារ​គ្នា​យ៉ាង​ជិត​ស្និទ្ធ

    ចៃដន្យ​ក៏​មាន​វាចា នាំ​ឲ្យ​គេ​ច្រឡោត ស្រែក​ដាក់​យើង​ដោយ​ទើស​ទាល់​ចិត្ត

    នោះ​យើង​រលាស់​ដី​ពី​ជើង​ត្រៀម​ដើរ​ចេញ ដូច​ក្នុង​គម្ពីរ​យើង​បាន​អាន

    បើ​លែង​មាន​អុស​ដុត នោះ​ភ្លើង​នឹង​រលត់ រួច​យើង​ចាក​ចេញ​ដោយ​សុខ​សាន្ត។