លោកស្គាល់យើងច្បាស់
ថតចម្លង៖
១. ពេលកំពុងកកើតចាប់កំណើតនៅក្នុងផ្ទៃ
មុនពេលដែលយើងចាប់ឃើញពន្លឺរស្មី
យេហូវ៉ាស្គាល់តាំងពីដំបូង
ស្គាល់យើងច្បាស់ក្នុងជម្រៅចិន្ដា
សូមកុំភ្លេចថាមានបិតា
(បន្ទរ)
លោកស្គាល់ខ្ញុំ លោកស្គាល់អ្នក—
លោកដឹងជាក់បំណងចិត្ត
ពេលយើងព្យាយាម អស់ពីចិន្ដា
ទាំងពេលសុខសាន្ត ទាំងពេលសោកា
លោកស្គាល់ខ្ញុំ លោកស្គាល់អ្នក—
អ្វីយើងសុំ អ្វីត្រូវការ
មិនថាជួបរឿងលំបាក់យ៉ាងណា សូមទុកចិត្តថា
លោកស្គាល់
២. ដូចឪពុកដែលចង់ឲ្យកូនមានក្ដីសុខ
នេះមិនខុសពីយេហូវ៉ាប្រាថ្នា
លោកឃើញគុណសម្បត្តិយើងដែលថ្លៃថ្លា
ហើយចង់ឲ្យយើងមានជីវិតអស្ចារ្យ
សូមចងចាំថាលោកនៅក្បែរ
(បន្ទរ)
លោកស្គាល់ខ្ញុំ លោកស្គាល់អ្នក—
លោកដឹងជាក់ បំណងចិត្ត
ពេលយើងព្យាយាម អស់ពីចិន្ដា
ទាំងពេលសុខសាន្ត ទាំងពេលសោកា
លោកស្គាល់ខ្ញុំ លោកស្គាល់អ្នក—
អ្វីយើងសុំ អ្វីត្រូវការ
មិនថាជួបរឿងលំបាកយ៉ាងណា សូមទុកចិត្តថា
លោកស្គាល់
(បន្ថែម)
កុំភ្លេចថាយើងមានបិតា ហើយលោកមិនបោះបង់ពេលមានទុក្ខាឡើយណា—ឡើយណា
មិនថាជួបរឿងឈឺផ្សាប្រាប់លោកទាំងអស់នៅក្នុងចិន្ដា
កុំភ័យខ្លាចអ្វីឡើយណា ព្រោះបិតាតែងថែរក្សា
(បន្ទរ)
លោកស្គាល់ខ្ញុំ លោកស្គាល់អ្នក—
លោកដឹងជាក់ បំណងចិត្ត
ពេលយើងព្យាយាម អស់ពីចិន្ដា
ទាំងពេលសុខសាន្ត ទាំងពេលសោកា
លោកស្គាល់ខ្ញុំ លោកស្គាល់អ្នក—
អ្វីយើងសុំ អ្វីត្រូវការ
មិនថាជួបរឿងលំបាកយ៉ាងណា សូមទុកចិត្តថា
(បន្ទរ)
លោកស្គាល់ខ្ញុំ លោកស្គាល់អ្នក—
លោកដឹងជាក់ បំណងចិត្ត
ពេលយើងព្យាយាម អស់ពីចិន្ដា
ទាំងពេលសុខសាន្ត ទាំងពេលសោកា
លោកស្គាល់ខ្ញុំ លោកស្គាល់អ្នក—
អ្វីយើងសុំ អ្វីត្រូវការ
មិនថាជួបរឿងលំបាកយ៉ាងណា សូមទុកចិត្តថា
លោកស្គាល់៕