អរគុណព្រះចំពោះស្នាដៃរបស់លោក
ថតចម្លង:
១. បុប្ផារីកស្រស់លើទួលមានពណ៌លឿងទុំ
វាយោបក់នៅឯវាល មើលទៅឆ្ងាយឃើញជួរភ្នំ
ថ្ងៃជះរស្មីនៅក្រោមមេឃខៀវស្រងាត់
សត្វហើរខ្វែងខ្វាត់ ពពករសាត់
(បន្ទរទី១)
តើខ្ញុំជាអ្វី?
អាចឃើញអ្វីអស្ចារ្យ
តើខ្ញុំគួរធ្វើអ្វី?
ថាខ្ញុំដឹងគុណយ៉ាងណា។
(បន្ទរ)
ខ្ញុំគួរតែចេះអរគុណ
ប្រាប់ទៅព្រះយេហូវ៉ា
ថាខ្ញុំអរគុណ
ចំពោះសេចក្ដីស្រឡាញ់
មើលទៅនាយអាយ
ទាំងរំពឹងគិតហើយរីករាយសប្បាយការអស្ចារ្យ
ចូរយើងដឹងគុណជានិច្ចស្នាដៃព្រះ
ខ្ញុំគួរតែចេះអរគុណ
ខ្ញុំគួរតែចេះអរគុណ
២. ពន្លឺលើមេឃចែងចាំងចម្រុះមីរដេរដាស
លោករចនាដូចគំនូរសម្រស់សែនល្អត្រចះ
សំឡេងទឹកទន្លេហូររណ្ដំនាពេលរាត្រី
ហ្វូងផ្កាយរះហែហមខែបញ្ចេញរស្មី
(បន្ទរទី១)
តើខ្ញុំជាអ្វី?
អាចឃើញអ្វីអស្ចារ្យ
តើខ្ញុំគួរធ្វើអ្វី?
ថាខ្ញុំដឹងគុណយ៉ាងណា។
(បន្ទរ)
ខ្ញុំគួរតែចេះអរគុណ
ប្រាប់ទៅព្រះយេហូវ៉ា
ថាខ្ញុំអរគុណ
ចំពោះសេចក្ដីស្រឡាញ់
មើលទៅនាយអាយ
ទាំងរំពឹងគិតហើយរីករាយសប្បាយការអស្ចារ្យ
ចូរយើងដឹងគុណជានិច្ចស្នាដៃព្រះ
ខ្ញុំគួរតែចេះអរគុណ។
(បន្ថែម)
ចិត្តសប្បុរសនិងកម្លាំងប្រាជ្ញា
បានបង្ហាញក្នុងស្នាដៃលោក
លោកស្រឡាញ់យើងខ្លាំង
ខ្ញុំគួរតែចេះអរគុណ
ខ្ញុំគួរតែចេះអរគុណ។
(បន្ទរ)
ខ្ញុំគួរតែចេះអរគុណ
ប្រាប់ទៅព្រះយេហូវ៉ា
ថាខ្ញុំអរគុណ
ចំពោះសេចក្ដីស្រឡាញ់
មើលទៅនាយអាយ
ទាំងរំពឹងគិតហើយរីករាយសប្បាយការអស្ចារ្យ
ចូរយើងដឹងគុណជានិច្ចស្នាដៃព្រះ
ខ្ញុំគួរតែចេះអរគុណ
ខ្ញុំគួរតែចេះអរគុណ
យើងគួរតែចេះអរគុណ៕