លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​១២

ការ​បង្ហាញ​ភាព​កក់​ក្ដៅ​និង​ការ​យល់​អារម្មណ៍

ការ​បង្ហាញ​ភាព​កក់​ក្ដៅ​និង​ការ​យល់​អារម្មណ៍

ថែស្សាឡូនិច​ទី១ ២:៧, ៨

សេចក្ដី​សង្ខេប: សូម​និយាយ​តាម​របៀប​ដែល​បង្ហាញ​អារម្មណ៍​ស្មោះ ហើយ​បង្ហាញ​អ្នក​ស្ដាប់​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់។

របៀប​អនុវត្ត:

  • គិត​អំពី​អ្នក​ស្ដាប់។ ត្រៀម​ចិត្ត​របស់​អ្នក​ដោយ​រំលឹក​ខ្លួន​អំពី​បញ្ហា​ដែល​អ្នក​ស្ដាប់​ប្រឈម​មុខ។ សូម​ព្យាយាម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​ពួក​គាត់​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នោះ។

  • ជ្រើស​រើស​ពាក្យ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ព្យាយាម​លើក​ទឹក​ចិត្ត សម្រាល​ទុក្ខ និង​ជំរុញ​ចិត្ត​អ្នក​ស្ដាប់។ ជៀស​វាង​ប្រើ​ពាក្យ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទើស​ចិត្ត ហើយ​កុំ​និយាយ​មើល​ងាយ​អ្នក​ដែល​មិន​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ឬ​មើល​ងាយ​ជំនឿ​ដែល​ពួក​គាត់​ជឿ​យ៉ាង​ស្មោះ​នោះ​ឡើយ។

  • បង្ហាញ​អ្នក​ស្ដាប់​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់។ បង្ហាញ​អ្នក​ស្ដាប់​ថា​អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គាត់​ដោយ​កាយ​វិការ​របស់​អ្នក និង​ដោយ​បន្លឺ​សំឡេង​យ៉ាង​ស្រទន់។ សូម​គិត​អំពី​ទឹក​មុខ​របស់​អ្នក ហើយ​ញញឹម​ជា​រឿយ​ៗ។