លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​១៧

របៀប​និយាយ​ដែល​ស្រួល​យល់

របៀប​និយាយ​ដែល​ស្រួល​យល់

កូរិនថូស​ទី១ ១៤:៩

សេចក្ដី​សង្ខេប: សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​អត្ថន័យ​នៃ​ព័ត៌មាន​ដែល​អ្នក​ប្រាប់។

របៀប​អនុវត្ត:

  • សិក្សា​ព័ត៌មាន​ឲ្យ​បាន​ហ្មត់​ចត់។ សូម​យល់​ប្រធានបទ​ឲ្យ​បាន​ច្បាស់​ដើម្បី​អ្នក​អាច​ពន្យល់​តាម​របៀប​ដែល​ស្រួល​យល់ និង​ដោយ​ប្រើ​ពាក្យ​របស់​អ្នក​ផ្ទាល់។

  • ប្រើ​ឃ្លា​ខ្លី​និង​ស្រួល​យល់។ ទោះ​ជា​អាច​ប្រើ​ឃ្លា​វែង​ក៏​ដោយ សូម​លើក​បញ្ជាក់​ចំណុច​សំខាន់​ៗ​ដោយ​ប្រើ​ឃ្លា​ខ្លី​ៗ ហើយ​ច្បាស់។

  • ពន្យល់​ពាក្យ​ដែល​គេ​មិន​ស្គាល់។ បើ​អាច​ធ្វើ​បាន ជៀស​វាង​ពី​ការ​ប្រើ​ពាក្យ​ដែល​អ្នក​ស្ដាប់​មិន​ស្គាល់។ បើ​អ្នក​ត្រូវ​ប្រើ​ពាក្យ​ឬ​និយាយ​អំពី​អ្វី​ណា​មួយ​ដែល​គេ​មិន​ស្គាល់ ដូច​ជា​តួ​អង្គ​ក្នុង​គម្ពីរ រង្វាស់​រង្វាល់​សម័យ​បុរាណ ឬ​ទំនៀម​ទម្លាប់​ដែល​គេ​មិន​ស្គាល់ នោះ​សូម​ពន្យល់​បន្ថែម​ឲ្យ​អ្នក​ស្ដាប់​យល់។