ចំណុចហាត់រៀនទី១
ពាក្យផ្ដើមដែលមានប្រសិទ្ធភាព
សកម្មភាព ១៧:២២
សេចក្ដីសង្ខេប: ពាក្យផ្ដើមគួរធ្វើឲ្យអ្នកស្ដាប់ចាប់អារម្មណ៍ គួរបញ្ជាក់អំពីប្រធានបទរបស់អ្នក និងប្រាប់មូលហេតុដែលអ្នកស្ដាប់គួរចាប់អារម្មណ៍នឹងប្រធានបទនោះ។
របៀបអនុវត្ត:
-
ធ្វើឲ្យចាប់អារម្មណ៍។ លើកឡើងសំណួរមួយ បទពិសោធន៍ពិតក្នុងជីវិត អត្ថបទសារព័ត៌មានមួយ ឬដកស្រង់សម្ដីណាមួយ ដែលអ្នកស្ដាប់នឹងចាប់អារម្មណ៍។
-
បញ្ជាក់អំពីប្រធានបទរបស់អ្នក។ ក្នុងពាក្យផ្ដើម សូមធ្វើឲ្យអ្នកស្ដាប់យល់ច្បាស់អំពីគោលបំណងនិងប្រធានបទរបស់អ្នក។
-
ប្រាប់មូលហេតុដែលប្រធានបទនោះគឺសំខាន់។ កែសម្រួលពាក្យសម្ដីរបស់អ្នកឲ្យស្របទៅតាមសេចក្ដីត្រូវការរបស់អ្នកស្ដាប់។ ពួកគាត់គួរយល់ច្បាស់នូវរបៀបដែលប្រធានបទអាចជួយពួកគាត់ផ្ទាល់។