ចំណុចហាត់រៀនទី៧
ព័ត៌មានត្រឹមត្រូវនិងនាំឲ្យជឿជាក់
លូកា ១:៣
សេចក្ដីសង្ខេប: សូមប្រើព័ត៌មានដែលគួរឲ្យទុកចិត្ត ដើម្បីជួយឲ្យអ្នកស្ដាប់សន្និដ្ឋានយ៉ាងត្រឹមត្រូវ។
របៀបអនុវត្ត:
-
ប្រើព័ត៌មានដែលគួរឲ្យទុកចិត្ត។ សូមពន្យល់ដោយផ្អែកលើបណ្ដាំរបស់ព្រះ ហើយអានពីបណ្ដាំនោះពេលដែលអាចធ្វើបាន។ បើអ្នកនិយាយអំពីរឿងវិទ្យាសាស្ត្រ សារព័ត៌មាន បទពិសោធន៍ ឬភ័ស្តុតាងឯទៀត សូមមើលទុកជាមុនថាព័ត៌មាននោះគឺគួរឲ្យទុកចិត្ត ហើយថ្មីបំផុត។
-
ប្រើប្រភពព័ត៌មានយ៉ាងត្រឹមត្រូវ។ ពន្យល់បទគម្ពីរស្របតាមខមុននិងខក្រោយបទគម្ពីរនោះ ស្របតាមសេចក្ដីបង្រៀនរបស់គម្ពីរទាំងមូល និងស្របតាមសៀវភៅផ្សេងៗរបស់«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥) សូមប្រើប្រភពព័ត៌មានរបស់ពិភពលោកយ៉ាងត្រឹមត្រូវដោយមិនកែអត្ថន័យដើម ឬបកស្រាយខុសពីគោលដៅរបស់អ្នកនិពន្ធ។
-
វែកញែកភ័ស្តុតាង។ ក្រោយអានបទគម្ពីរឬបញ្ជាក់ប្រភពព័ត៌មានណាមួយ សូមសួរសំណួរដែលមិនធ្វើឲ្យអ្នកស្ដាប់ទើសចិត្ត ឬលើកឧទាហរណ៍ដើម្បីជួយឲ្យពួកគាត់សន្និដ្ឋានដោយខ្លួនឯង។