ជំពូកទី១៥
ព្រះយេស៊ូ«តាំងសេចក្ដីយុត្ដិធម៌ឡើងនៅផែនដី»
១, ២. តើព្រះយេស៊ូបានខ្ញាល់នៅពេលណា? ហើយហេតុអ្វី?
បើអ្នកបានឃើញទឹកមុខព្រះយេស៊ូ អ្នកនឹងបានយល់ថាទ្រង់ខ្ញាល់ណាស់។ ហើយនៅពេលនោះ ពិតជាមានហេតុបណ្ដាលឲ្យទ្រង់ខ្ញាល់មែន។ ប៉ុន្ដែ អ្នកប្រហែលជាពិបាកគិតឃើញព្រះយេស៊ូខ្ញាល់ ដ្បិតទ្រង់ជាបុរសសុភាពណាស់។ (ម៉ាថាយ ២១:៥) ទោះជាទ្រង់ខ្ញាល់ក៏ពិតមែន តែទ្រង់ទប់ព្រះទ័យបានយ៉ាងល្អគ្រប់ល័ក្ខណ៍ ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់គឺជាសេចក្ដីខ្ញាល់សុចរិត។ * ប៉ុន្ដែ តើអ្វីទៅបានធ្វើឲ្យព្រះយេស៊ូដែលជាបុរសសុភាព ត្រឡប់ទៅជាខ្ញាល់ដូច្នេះ? ទ្រង់បានខ្ញាល់នៅពេលទតឃើញការប្រព្រឹត្ដដោយអយុត្ដិធម៌ក្រៃលែង។
២ ព្រះវិហារនៅទីក្រុងយេរូសាឡិមជាទីគាប់ព្រះហឫទ័យព្រះយេស៊ូណាស់ ពីព្រោះនៅលើពិភពលោកទាំងមូល មានតែកន្លែងនោះមួយទេដែលជាកន្លែងដ៏ពិសិដ្ឋ ព្រោះបានញែកដោយឡែកសំរាប់ការថ្វាយបង្គំព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌។ ជនជាតិយូដាពីប្រទេសផ្សេងៗ ធ្វើដំណើរឆ្ងាយដើម្បីទៅថ្វាយបង្គំនៅទីនោះ។ សូម្បីតែជនជាតិដទៃដែលកោតខ្លាចព្រះក៏បានមកទីនោះចូលទៅក្នុងទីធ្លាព្រះវិហារដែលទុកដោយឡែកសំរាប់ពួកគេ។ ប៉ុន្ដែ នៅដើមកិច្ចបំរើរបស់ព្រះយេស៊ូ ទ្រង់ចូលក្នុងព្រះវិហារ និងប្រទះឃើញទិដ្ឋភាពមួយដែលគួរឲ្យស្អប់ខ្ពើមណាស់។ បើនិយាយឲ្យចំទៅ ព្រះវិហារមើលទៅដូចជាផ្សារជាងកន្លែងថ្វាយបង្គំ! ព្រះវិហារមានអ្នកលក់និងអ្នកដូរលុយពាសពេញ។ ក៏ប៉ុន្ដែ តើពួកគេប្រព្រឹត្ដដោយអយុត្ដិធម៌ត្រង់ណា? គឺដោយព្រោះអ្នកលក់ដូរទាំងនេះ យកព្រះវិហាររបស់ព្រះជាកន្លែងជញ្ជក់ផលប្រយោជន៍ពីអ្នកដទៃ និងរហូតដល់កេងប្រវ័ញ្ចប្រាក់ពីមនុស្សតែម្ដង។ តើពួកគេបានធ្វើដូចម្ដេច?—យ៉ូហាន ២:១៤
៣, ៤. នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា តើអ្វីជាការជញ្ជក់យកផលប្រយោជន៍យ៉ាងលោភលន់ដែលកំពុងតែកើតមានឡើងនោះ? តើព្រះយេស៊ូបានដោះស្រាយបញ្ហានេះដោយធ្វើអ្វី?
៣ អ្នកដឹកនាំសាសនាបានដាក់ច្បាប់ថា ប្រជាជនអាចប្រើលុយដែលជាកាក់តែម្យ៉ាង * នេះមិនគ្រាន់តែជាការរកស៊ីដ៏ថោកទាបប៉ុណ្ណោះទេ តែគឺជាការកេងប្រវ័ញ្ចយកលុយស្រស់ៗតែម្ដង!
គត់ ដើម្បីបង់ពន្ធព្រះវិហារ។ អ្នកដែលមកថ្វាយបង្គំត្រូវដូរលុយដើម្បីបានកាក់នេះ។ ដូច្នេះ អ្នកដូរលុយបានតម្លើងតុនៅក្នុងព្រះវិហារតែម្ដង ដោយពួកគេទារកំរៃបន្ថែមពីប្រជាជនដែលចូលទៅប្ដូរលុយ។ ការរកស៊ីលក់សត្វក៏ទទួលកំរៃច្រើនគួរសមដែរ។ អ្នកដែលមកថ្វាយបង្គំនិងចង់ថ្វាយដង្វាយ អាចទិញសត្វពីអ្នកលក់នៅក្នុងទីក្រុងក្រៅព្រះវិហារបាន ប៉ុន្ដែ អ្នកទទួលខុសត្រូវនៅព្រះវិហារប្រហែលជាមិនព្រមទទួលសត្វនោះទេ ដោយអះអាងថាសត្វនោះគឺមិនសមរម្យយកធ្វើជាដង្វាយ។ ប៉ុន្ដែ សត្វណាដែលប្រជាជនទិញនៅក្នុងព្រះវិហារនឹងត្រូវទទួលជាក់ជាពុំខាន។ ដោយអ្នកលក់ដឹងថាប្រជាជនកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួនដូច្នេះ នេះធ្វើឲ្យពួកគេជួនកាលទារតម្លៃច្រើនហួសហេតុពេក។«ចូរយករបស់ទាំងនេះចេញទៅ!»
៤ ព្រះយេស៊ូច្បាស់ជាមិនអាចប្រណីនឹងអយុត្ដិធម៌នេះទេ។ យ៉ាងណាមិញ នេះជាដំណាក់នៃព្រះវរបិតារបស់ទ្រង់ផ្ទាល់! ព្រះយេស៊ូបានយកខ្សែធ្វើរំពាត់ ហើយដេញហ្វូងគោហ្វូងចៀមចេញពីព្រះវិហារ។ រួចមកទ្រង់យាងទៅកន្លែងអ្នកដូរលុយនិងផ្កាប់តុរបស់ពួកគេ។ តើអ្នកអាចស្រមៃឃើញប្រាក់កាក់របស់ពួកគេធ្លាក់ខ្ចាយតាមការ៉ូថ្មពពាលឬទេ? ព្រះយេស៊ូក៏មានបន្ទូលបង្គាប់អ្នកលក់សត្វលលកយ៉ាងម៉ឺងម៉ាត់ថា៖«ចូរយករបស់ទាំងនេះចេញទៅ!»។ (យ៉ូហាន ២:១៥, ១៦) តាមមើលទៅ គ្មានអ្នកណាហ៊ានប្រឆាំងព្រះយេស៊ូដែលជាបុរសដ៏ក្លាហានឡើយ។
«កូនដូចឪពុក»
៥-៧. (ក) តើព្រះជន្មរបស់ព្រះយេស៊ូមុនទ្រង់យាងមកផែនដីជាមនុស្ស បានមានអានុភាពយ៉ាងណាទៅលើស្មារតីយុត្ដិធម៌របស់ទ្រង់? តើយើងអាចរៀនអ្វីពីការសិក្សាគំរូរបស់ទ្រង់? (ខ) តើព្រះគ្រីស្ទបានធ្វើអ្វីដើម្បីបង្ហាញឲ្យឃើញភាពមិនពិតនៃការចោទប្រកាន់ដោយអយុត្ដិធម៌ទៅលើព្រះនាមនិងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា?
៥ ក្រោយមក អ្នកលក់បានត្រឡប់មកវិញ។ ប្រមាណបីឆ្នាំក្រោយនោះ ព្រះយេស៊ូបានចាត់វិធានការដើម្បីបំបាត់ភាពអយុត្ដិធម៌ដដែលនេះ ដោយលើកនេះទ្រង់បានដកស្រង់បន្ទូលរបស់ព្រះយេហូវ៉ាផ្ទាល់ ដែលផ្ដន្ទាទោសអ្នកដែលបានធ្វើឲ្យដំណាក់របស់ម៉ាថាយ ២១:១៣; យេរេមា ៧:១១) ពិតណាស់ ពេលទតឃើញអ្នកលក់ដូរបង្ខូចវិហាររបស់ព្រះដោយប្រវ័ញ្ចយកប្រាក់ប្រជាជនយ៉ាងលោភលន់ នោះព្រះយេស៊ូមានអារម្មណ៍ដូចព្រះវរបិតារបស់ទ្រង់ដែរ។ គ្មានអ្វីចំឡែកទេដែលព្រះយេស៊ូមានអារម្មណ៍ដូច្នេះ! ដ្បិតអស់រាប់សិបលានឆ្នាំមកហើយ ដែលព្រះវរបិតាបានបង្រៀនទ្រង់។ ជាលទ្ធផល យុត្ដិធម៌របស់ព្រះយេហូវ៉ាបានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅទៅក្នុងព្រះទ័យទ្រង់។ ដូច្នេះ ការពិចារណានូវគំរូរបស់ព្រះយេស៊ូគ្រីស្ទ គឺជាវិធីល្អបំផុតដែលយើងអាចយល់ច្បាស់អំពីយុត្ដិធម៌របស់ព្រះយេហូវ៉ា។—យ៉ូហាន ១៤:៩, ១០
ទ្រង់ក្លាយជា«រោងចោរ»។ (៦ រាជបុត្រាតែមួយគត់ដែលព្រះយេហូវ៉ាបានបង្កើតផ្ទាល់ បានឃើញនិងក៏បានឮសាតាំងតិះដៀលព្រះយេហូវ៉ាដោយអយុត្ដិធម៌ថា ទ្រង់ជាអ្នកភូតភរ និងទម្លាក់ការសង្ស័យទៅលើភាពសុចរិតនៃការគ្រប់គ្រងរបស់ព្រះវរបិតាទ្រង់ដែរ។ នេះជាការបង្កាច់បង្ខូចដ៏អាក្រក់ណាស់! ក្រោយមកទៀតរាជបុត្រាព្រះក៏បានឮសាតាំងចោទថា គ្មានអ្នកណាសុខចិត្ដបំរើព្រះយេហូវ៉ាដោយសេចក្ដីស្រឡាញ់មិនគិតដល់ប្រយោជន៍ខ្លួនទេ។ ការចោទប្រកាន់ដោយមិនពិតទាំងនេះ ប្រាកដជាបានធ្វើឲ្យព្រះហឫទ័យដ៏សុចរិតរបស់រាជបុត្រាឈឺចាប់ណាស់។ ប៉ុន្ដែ ទ្រង់ពិតជាបានរីករាយណាស់ ដោយដឹងថាទ្រង់នឹងមានតួនាទីសំខាន់បំផុតក្នុងការបង្ហាញឲ្យឃើញភាពមិនពិតនៃចំណោទទាំងនេះ! (កូរិនថូសទី២ ១:២០) តើទ្រង់នឹងបង្ហាញឲ្យឃើញភាពមិនពិតនៃចំណោទទាំងនេះយ៉ាងដូចម្ដេច?
៧ ដូចដែលយើងបានរៀនក្នុងជំពូកទី១៤ ព្រះយេស៊ូគ្រីស្ទបានផ្ដល់ចម្លើយមួយដងជាការស្រេចចំពោះការចោទប្រកាន់របស់សាតាំងដែលទម្លាក់ការសង្ស័យទៅលើភក្ដីភាពរបស់អ្នកដែលបំរើព្រះយេហូវ៉ា។ តាមរបៀបនេះ ព្រះយេស៊ូបានផ្ដល់មូលដ្ឋានសំរាប់ការបង្ហាញមួយដងជាការស្រេចថា ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ ហើយសំរាប់ការញែកព្រះនាមទ្រង់ឲ្យបានបរិសុទ្ធ។ ក្នុងនាមជាភ្នាក់ងារសំខាន់បំផុតរបស់ព្រះយេហូវ៉ា នោះព្រះយេស៊ូនឹងតាំងយុត្ដិធម៌របស់ព្រះឲ្យមាននៅទូទាំងសកលលោក។ (កិច្ចការ ៥:៣១) ការប្រព្រឹត្ដរបស់ព្រះយេស៊ូពេលទ្រង់មានព្រះជន្មរស់លើផែនដី ក៏បានបង្ហាញយុត្ដិធម៌របស់ព្រះដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលអំពីរាជបុត្រាទ្រង់ថា៖‹យើងនឹងដាក់វិញ្ញាណយើង ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ ពីសេចក្ដីយុត្ដិធម៌ដល់សាសន៍ដទៃ›។ (ម៉ាថាយ ១២:១៨) តើព្រះយេស៊ូបានបំពេញតាមបន្ទូលនេះយ៉ាងដូចម្ដេច?
ព្រះយេស៊ូបញ្ជាក់ឲ្យយល់«យុត្ដិធម៌»
៨-១០. (ក) តើច្បាប់អ្នកដឹកនាំសាសនាយូដាដែលបង្រៀនដោយមាត់ទទេ បាននាំឲ្យមានការស្អប់ជនជាតិដទៃនិងស្ដ្រីយ៉ាងដូចម្ដេច? (ខ) តើច្បាប់ទាំងនោះបានធ្វើឲ្យច្បាប់របស់ព្រះយេហូវ៉ាស្ដីអំពីថ្ងៃឈប់សំរាកទៅជាបន្ទុកដ៏ធ្ងន់យ៉ាងដូចម្ដេច?
៨ ព្រះយេស៊ូស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ានិងប្រព្រឹត្ដសមស្របតាមច្បាប់នោះជានិច្ច។ ប៉ុន្ដែ អ្នកដឹកនាំសាសនានៅសម័យទ្រង់បានកែប្រែច្បាប់ព្រះឲ្យឃ្លាតចាកពីភាពដើម។ ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖«វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យនឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ! . . . [ឯង]បានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ»។ (ម៉ាថាយ ២៣:២៣) ច្បាស់ណាស់ ពួកគេដែលត្រូវបង្រៀនក្រិត្យវិន័យរបស់ព្រះ មិនបញ្ជាក់ឲ្យយល់«យុត្ដិធម៌»ទេ។ ផ្ទុយទៅវិញ ពួកគេបានបង្ខូចយុត្ដិធម៌របស់ព្រះ។ តើយ៉ាងដូចម្ដេច? សូមពិចារណាគំរូខ្លះៗ។
៩ ព្រះយេហូវ៉ាបានណែនាំរាស្ដ្ររបស់ទ្រង់ឲ្យនៅដាច់ដោយឡែកពីសាសន៍នៅជុំវិញពួកគេដែលមិនថ្វាយបង្គំទ្រង់។ (ពង្សាវតារក្សត្រទី១ ១១:១, ២) ក៏ប៉ុន្ដែ ជនខ្លះដែលនិយមជ្រុលខាងសាសនា បានជំរុញប្រជាជនឲ្យស្អប់ហើយមើលងាយគ្រប់សាសន៍ដែលមិនមែនជាសាសន៍យូដា។ គម្ពីរមីស្នាបានរួមបញ្ចូលក្រិត្យថា៖«អ្នកមិនត្រូវទុកសត្វគោនៅជិតលំនៅរបស់ជនសាសន៍ដទៃឡើយ ដ្បិតពួកគេគួរឲ្យសង្ស័យជាអ្នករួមដំណេកជាមួយសត្វ»។ ការនិយាយម៉ៅដូច្នេះទៅលើសាសន៍ទាំងឡាយដែលមិនមែនជាសាសន៍យូដា គឺអយុត្ដិធម៌ និងក៏ផ្ទុយស្រឡះពីគោលការណ៍ក្រិត្យវិន័យលោកម៉ូសេដែរ។ (លេវីវិន័យ ១៩:៣៤) វិន័យឯទៀតដែលមនុស្សបង្កើតនោះ បានបន្ទាបបន្ថោកស្ដ្រី។ ច្បាប់ដែលពួកគេបង្រៀនដោយមាត់ទទេបានចែងថា ស្ដ្រីត្រូវដើរពីក្រោយប្ដី មិនមែនក្បែរប្ដីទេ។ បុរសបានត្រូវព្រមានថា កុំសន្ទនាជាមួយស្ដ្រីពេលនៅតាមទីសាធារណៈ ទោះបីនោះជាប្រពន្ធគាត់ក៏ដោយ។ ស្ដ្រីក៏ដូចជាបាវបំរើដែរ ដ្បិតស្ដ្រីក៏មិនអាចធ្វើជាសាក្សីក្នុងតុលាការបានទេ។ អ្នកដឹកនាំសាសនាក៏បានអធិស្ឋានជាផ្លូវការមួយដោយទូលព្រះថា អរព្រះគុណដែលពួកគេមិនមែនជាស្ដ្រី។
១០ អ្នកដឹកនាំសាសនាហាក់បីដូចជាបានយកក្រិត្យវិន័យរបស់ព្រះទៅលាក់កប់នៅក្រោមគំនរច្បាប់និងវិន័យដែលបានបង្កើតដោយមនុស្ស។ ជាឧទាហរណ៍ ច្បាប់ស្ដីអំពីថ្ងៃឈប់សំរាក គ្រាន់តែហាមមិនឲ្យធ្វើការនៅថ្ងៃឈប់សំរាកទេ ដោយញែកថ្ងៃនោះដោយឡែកសំរាប់ការសំរាក ការថ្វាយបង្គំ និងការទទួលកម្លាំងចិត្ដឡើងវិញខាងវិញ្ញាណ។ ប៉ុន្ដែ ពួកផារិស៊ីបានធ្វើឲ្យច្បាប់នោះទៅជាបន្ទុកដ៏ធ្ងន់វិញ។ ពួកគេបានហ៊ានសម្រេច
ដោយខ្លួនឯងថា អ្វីទៅដែលចាត់ទុកជាការ«ធ្វើការ»នោះ។ ពួកគេបានចាត់ទុកសកម្មភាព៣៩យ៉ាងជាការធ្វើការ ដូចជាការច្រូតឬការបរបាញ់សត្វជាដើម។ ការបែងចែកនេះនាំឲ្យមានសំនួរច្រើនមិនចេះអស់។ បើបុរសម្នាក់សម្លាប់ចៃឆ្កែនៅថ្ងៃឈប់សំរាក តើនោះជាការបរបាញ់សត្វឬ? បើគាត់បេះកួរស្រូវមួយក្ដាប់និងញ៉ាំបណ្ដើរដើរបណ្ដើរ តើនោះជាការច្រូតឬ? បើគាត់ព្យាបាលមនុស្សឈឺ តើគាត់កំពុងតែធ្វើការឬ? ដើម្បីឆ្លើយសំនួរបែបនេះ អ្នកដឹកនាំសាសនាបានបង្កើតវិន័យដ៏តឹងរ៉ឹងនិងល្អិតល្អន់។១១, ១២. តើព្រះយេស៊ូបានប្រឆាំងនឹងទំនៀមទំលាប់មិនសមស្របតាមបទគម្ពីររបស់ពួកផារិស៊ីយ៉ាងដូចម្ដេច?
១១ ក្នុងសភាពតឹងរ៉ឹងនេះ តើព្រះយេស៊ូអាចជួយមនុស្សឲ្យយល់ពីយុត្ដិធម៌យ៉ាងដូចម្ដេចបាន? ព្រះយេស៊ូបានប្រឆាំងអ្នកដឹកនាំសាសនាទាំងនេះយ៉ាងក្លាហាន តាមរយៈសេចក្ដីបង្រៀននិងការប្រព្រឹត្ដរបស់ទ្រង់។ មុនបង្អស់ សូមពិចារណាសេចក្ដីបង្រៀនខ្លះៗរបស់ទ្រង់។ ទ្រង់បានផ្ដន្ទាទោសពួកគេដោយសារវិន័យជាច្រើនរាប់មិនអស់ដែលពួកគេបានបង្កើត។ ទ្រង់មានបន្ទូលថា៖«អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា»។—ម៉ាកុស ៧:១៣, ខ.ស.
១២ ព្រះយេស៊ូបានបង្ហាញឲ្យឃើញជាក់ច្បាស់ថា ពួកផារិស៊ីបង្រៀនខុសអំពីច្បាប់ថ្ងៃឈប់សំរាកនិង មិនយល់សារៈសំខាន់នៃក្រិត្យវិន័យទាល់តែសោះ។ ទ្រង់ក៏បានពន្យល់ដែរថា ព្រះមេស្ស៊ីគឺ«ម្ចាស់លើថ្ងៃឈប់សំរាក» ហេតុនេះទ្រង់មានសិទ្ធិព្យាបាលមនុស្សនៅថ្ងៃឈប់សំរាកដែរ។ (ម៉ាថាយ ១២:៨) ដើម្បីបញ្ជាក់ចំណុចនេះឲ្យបានច្បាស់ នោះទ្រង់បានធ្វើអព្ភូតហេតុព្យាបាលមនុស្សជាចំហនៅថ្ងៃឈប់សំរាក។ (លូកា ៦:៧-១០) ការព្យាបាលទាំងនេះបង្ហាញឲ្យឃើញទុកជាមុនពីអ្វីដែលទ្រង់នឹងធ្វើនៅទូទាំងផែនដី ក្នុងកំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់ទ្រង់។ គ្រាមួយពាន់ឆ្នាំនោះឯង គឺជាថ្ងៃឈប់សំរាកធំបំផុត ដ្បិតនៅពេលនោះ មនុស្សស្មោះភក្ដីទាំងឡាយនឹងអាចសំរាកបាន ដោយរួចពីការស៊ូទ្រាំអស់រាប់ពាន់ឆ្នាំមកហើយនឹងបន្ទុកដ៏ធ្ងន់ដែលមកពីបាបនិងសេចក្ដីស្លាប់។
១៣. តើក្រិត្យវិន័យអ្វីបានតាំងឡើងដោយសារកិច្ចបំរើរបស់ព្រះគ្រីស្ទនៅលើផែនដី? តើក្រិត្យវិន័យនេះខុសគ្នាពីក្រិត្យវិន័យលោកម៉ូសេយ៉ាងណា?
១៣ ព្រះយេស៊ូក៏បានបញ្ជាក់ឲ្យយល់យុត្ដិធម៌យ៉ាងច្បាស់ដែរ តាមរយៈច្បាប់ថ្មីមួយដែលហៅថា«ក្រិត្យវិន័យនៃព្រះគ្រីស្ទ» ដែលបានតាំងឡើងក្រោយទ្រង់បញ្ចប់កិច្ចបំរើនៅលើផែនដី។ (កាឡាទី ៦:២) ច្បាប់នេះគឺខុសគ្នាពីក្រិត្យវិន័យលោកម៉ូសេ ដ្បិតច្បាប់ថ្មីនេះគ្មានមូលដ្ឋានលើបញ្ញត្ដិជាលាយលក្ខណ៍អក្សរទេ តែផ្អែកលើគោលការណ៍វិញ។ ក៏ប៉ុន្ដែ ច្បាប់ថ្មីនេះរួមបញ្ចូលបញ្ញត្ដិចំៗខ្លះដែរ។ មានបញ្ញត្ដិមួយដែលព្រះយេស៊ូមានបន្ទូលហៅ ថា«សេចក្ដីបញ្ញត្ដ១ថ្មី»។ ទ្រង់បានបង្រៀនអ្នកទាំងឡាយដែលកាន់តាមទ្រង់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចទ្រង់បានស្រឡាញ់ពួកគេដែរ។ (យ៉ូហាន ១៣:៣៤, ៣៥) ដូច្នេះ សេចក្ដីស្រឡាញ់ប្ដូរស្លាប់រស់ត្រូវជាទីសម្គាល់របស់អ្នកដែលប្រព្រឹត្ដសមស្របតាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»។
ការប្រព្រឹត្ដដែលជាគំរូបង្ហាញពីយុត្ដិធម៌
១៤, ១៥. តើព្រះយេស៊ូបានបង្ហាញយ៉ាងដូចម្ដេចថាទ្រង់ទទួលស្គាល់កំរិតនៃអំណាចទ្រង់? ហេតុអ្វីនេះធ្វើឲ្យយើងទុកចិត្ដទៅលើទ្រង់?
១៤ ព្រះយេស៊ូមិនគ្រាន់តែបានបង្រៀនអំពីសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ តែទ្រង់បានប្រព្រឹត្ដតាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»។ គន្លងជីវិតទាំងមូលរបស់ទ្រង់សមស្របតាមក្រិត្យវិន័យនោះ។ សូមពិចារណារបៀបបីយ៉ាងដែលគំរូរបស់ព្រះយេស៊ូបញ្ជាក់ឲ្យយល់យុត្ដិធម៌។
១៥ ទីមួយ ព្រះយេស៊ូបានជៀសវាងយ៉ាងប្រយ័ត្នប្រយែងពីការប្រព្រឹត្ដដោយអយុត្ដិធម៌។ ប្រហែលជាអ្នកសង្កេតឃើញថា ភាពអយុត្ដិធម៌ជាច្រើន បណ្ដាលមកពីមនុស្សឥតគ្រប់ល័ក្ខណ៍ដែលទៅជាក្រអឺតក្រទមនិងប្រព្រឹត្ដហួសតួនាទីខ្លួន។ ព្រះយេស៊ូមិនបានធ្វើដូច្នេះទេ។ នៅគ្រាមួយ បុរសម្នាក់បានសុំព្រះយេស៊ូថា៖«លោកគ្រូ! សូមលោកប្រាប់បងខ្ញុំ ឲ្យគាត់ចែកមរដកមកខ្ញុំផង»។ តើព្រះយេស៊ូបានមានបន្ទូលឆ្លើយដូចម្ដេច? «ឱអ្នកអើយ! តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សំរាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?»។ (លូកា ១២:១៣, ១៤) នេះគឺអស្ចារ្យណាស់ មែនទេ? ព្រះយេស៊ូមានសតិបញ្ញា សមត្ថភាពរិះគិត និងអំណាចច្រើនជាងមនុស្សណាម្នាក់នៅលើផែនដី។ ប៉ុន្ដែ ទ្រង់មិនព្រមជ្រៀតជ្រែកក្នុងរឿងនេះឡើយ ពីព្រោះទ្រង់មិនបានទទួលអំណាចដើម្បីត្រួតពិនិត្យរឿងបែបនេះទេ។ តាំងពីដំបូងមក ព្រះយេស៊ូធ្លាប់មានព្រះទ័យរាបទាបដូចនេះ សូម្បីតែនៅរាប់ពាន់ឆ្នាំមុនទ្រង់យាងមកផែនដីជាមនុស្សជាតិក៏ដោយ។ (យូដាស ៩) គុណសម្បត្ដិរបស់ព្រះយេស៊ូសឲ្យឃើញជាក់ ដោយសារទ្រង់ទុកចិត្ដយ៉ាងរាបទាបទៅលើព្រះយេហូវ៉ាក្នុងការសម្រេចថាអ្វីជាយុត្ដិធម៌។
១៦, ១៧. (ក) តើព្រះយេស៊ូបានបង្ហាញភាពយុត្ដិធម៌យ៉ាងដូចម្ដេចក្នុងការផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ? (ខ) តើព្រះយេស៊ូបានបង្ហាញយ៉ាងដូចម្ដេចថាយុត្ដិធម៌របស់ទ្រង់ប្រកបទៅដោយសេចក្ដីមេត្ដាករុណា?
១៦ ទីពីរ ព្រះយេស៊ូបានផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដោយយុត្ដិធម៌។ ទ្រង់មិនបានរើសមុខអ្នកណាទេ។ ផ្ទុយទៅវិញ ទ្រង់បានព្យាយាមជួបមនុស្សគ្រប់រូប មិនថាគេជាមនុស្សក្រឬអ្នកមានក៏ដោយ។ ទ្រង់គឺខុសគ្នាពីពួកផារិស៊ី *—ធីម៉ូថេទី១ ២:៤
ដ្បិតពួកគេមើលងាយអ្នកក្រសាមញ្ញដោយហៅពួកគេអាម-ហា-អា-រិត ដែលបានន័យថា«ប្រជាជននៅក្នុងស្រុក»។ ព្រះយេស៊ូបានកែតម្រូវភាពអយុត្ដិធម៌នោះយ៉ាងក្លាហាន។ ពេលទ្រង់បង្រៀនមនុស្សនូវដំណឹងល្អ ឬទទួលទានជាមួយពួកគេ ឬក៏ប្រទានអាហារ ឬមួយក៏ព្យាបាលឬប្រោសឲ្យពួកគេរស់ឡើងវិញ នោះទ្រង់បានកាន់តាមភាពយុត្ដិធម៌របស់ព្រះដែលចង់ជួយ«មនុស្សទាំងអស់»។១៧ ទីបី ភាពយុត្ដិធម៌របស់ព្រះយេស៊ូប្រកបទៅដោយសេចក្ដីមេត្ដាករុណា។ ទ្រង់បានព្យាយាមជួយអ្នកដែលប្រព្រឹត្ដអំពើបាប។ (ម៉ាថាយ ៩:១១-១៣) ទ្រង់បានប្រុងប្រៀបជានិច្ចដើម្បីជួយមនុស្សដែលមិនអាចការពារខ្លួនឯង។ ជាឧទាហរណ៍ ព្រះយេស៊ូមិនគាំទ្រពួកផារិស៊ីក្នុងការបង្រៀនមនុស្សឲ្យស្អប់ជនជាតិដទៃឡើយ។ ទ្រង់បានបង្ហាញសេចក្ដីមេត្ដាករុណាដោយជួយនិងបង្រៀនជនជាតិដទៃខ្លះៗ ទោះជាភារកិច្ចចំបងរបស់ទ្រង់គឺជាការជួយជនជាតិយូដាក៏ដោយ។ ទ្រង់ក៏បានព្រមព្យាបាលដោយអព្ភូតហេតុនូវបាវបំរើរបស់ទាហានរ៉ូមម្នាក់ ដោយទ្រង់ពោលថា៖«ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ»។—ម៉ាថាយ ៨:៥-១៣, ខ.ស.
១៨, ១៩. (ក) តើយ៉ាងដូចម្ដេចដែលព្រះយេស៊ូបានធ្វើឲ្យស្ដ្រីមានសេចក្ដីថ្លៃថ្នូរនិងកិត្ដិយស? (ខ) តើគំរូរបស់ព្រះយេស៊ូជួយយើងយល់ទំនាក់ទំនងរវាងចិត្ដក្លាហាននិងយុត្ដិធម៌យ៉ាងដូចម្ដេច?
១៨ ស្រដៀងគ្នាដែរ ព្រះយេស៊ូមិនបានគាំទ្រទស្សនៈដែលមនុស្សទូទៅមានចំពោះស្ដ្រី។ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញភាពក្លាហានប្រព្រឹត្ដដោយយុត្ដិធម៌ទៅលើស្ដ្រី។ ស្ដ្រីសាសន៍សាម៉ារីត្រូវគេចាត់ទុកជាមនុស្សស្មោកគ្រោកដូចជនជាតិឯទៀត។ ប៉ុន្ដែ ព្រះយេស៊ូមិនបានស្ទាក់ស្ទើរក្នុងការផ្សព្វផ្សាយឲ្យស្ដ្រីសាសន៍សាម៉ារីម្នាក់ស្តាប់ដំណឹងល្អនៅអណ្ដូងទឹកនាក្រុងស៊ូខារ។ ការពិត លើកដំបូងដែលព្រះយេស៊ូបង្ហាញដោយចំហថាទ្រង់ជាព្រះមេស្ស៊ីដែលត្រូវសន្យាមកនោះ គឺពេលទ្រង់មានបន្ទូលដល់ស្ដ្រីនេះឯង។ (យ៉ូហាន ៤:៦, ២៥, ២៦) ពួកផារិស៊ីបាននិយាយថា គ្មានអ្នកណាគួរបង្រៀនស្ដ្រីអំពីច្បាប់របស់ព្រះឡើយ ប៉ុន្ដែ ព្រះយេស៊ូបានចំណាយពេលនិងព្រះកាយពលច្រើនក្នុងការបង្រៀនស្ដ្រី។ (លូកា ១០:៣៨-៤២) ទោះជាទំនៀមទំលាប់យូដាថាស្ដ្រីមិនគួរឲ្យទុកចិត្ដក្នុងការធ្វើជាសាក្សីក៏ដោយ ព្រះយេស៊ូបានប្រទានកិត្ដិយសចំពោះស្ដ្រីមួយចំនួនឲ្យមានឯកសិទ្ធិឃើញ ទ្រង់មុនអ្នកឯទៀត ក្រោយទ្រង់ត្រូវបានប្រោសឲ្យរស់ឡើងវិញនោះ។ ទ្រង់ក៏បានមានបន្ទូលប្រាប់ស្ដ្រីទាំងនេះឲ្យទៅប្រាប់ពួកបុរសដែលជាសិស្សរបស់ទ្រង់អំពីព្រឹត្ដិការណ៍ដ៏សំខាន់នេះ!—ម៉ាថាយ ២៨:១-១០
១៩ ពិតណាស់ ព្រះយេស៊ូបានបង្រៀនសាសន៍ទាំងឡាយឲ្យដឹងពីអ្វីដែលហៅថាយុត្ដិធម៌។ ក្នុងករណីជាច្រើន ទ្រង់អាចជួបគ្រោះថ្នាក់ដោយធ្វើដូច្នេះ។ គំរូរបស់ព្រះយេស៊ូជួយយើងយល់ថា ការគាំទ្រយុត្ដិធម៌ពិតតម្រូវឲ្យយើងមានចិត្ដក្លាហាន។ គឺសមរម្យណាស់ដែលទ្រង់ត្រូវហៅជា«សត្វសិង្ហដែលកើតពីពូជអំបូរយូដា»។ (វិវរណៈ ៥:៥) សូមចាំថាសត្វសិង្ហជាតំណាងយុត្ដិធម៌ដ៏ក្លាហាន។ ប៉ុន្ដែ ក្នុងអនាគតឆាប់ៗនេះ ព្រះយេស៊ូនឹងធ្វើឲ្យមានយុត្ដិធម៌ដល់កំរិតធំជាងនេះទៅទៀត។ ក្នុងន័យពេញលេញ ទ្រង់នឹងតាំងឲ្យមាន«យុត្ដិធម៌ឡើងនៅផែនដី»។—អេសាយ ៤២:៤
ស្ដេចដែលជាព្រះមេស្ស៊ី«តាំងសេចក្ដីយុត្ដិធម៌ឡើងនៅផែនដី»
២០, ២១. នៅសម័យយើងនេះ តើព្រះមេស្ស៊ីដែលជាស្ដេចបានតាំងយុត្ដិធម៌ទូទាំងផែនដីនិងនៅក្នុងក្រុមជំនុំគ្រីស្ទានយ៉ាងដូចម្ដេច?
២០ តាំងពីឆ្នាំ១៩១៤មកម៉្លេះ ពេលព្រះយេស៊ូក្លាយជាស្ដេចដែលជាព្រះមេស្ស៊ី ទ្រង់បានបណ្ដាលឲ្យមានយុត្ដិធម៌នៅផែនដី។ តើយ៉ាងដូចម្ដេច? ទ្រង់បានធានាថាម៉ាថាយ ២៤:១៤ នឹងបានសម្រេច។ អ្នកកាន់តាមព្រះយេស៊ូនៅផែនដី បានបង្រៀនមនុស្សគ្រប់សាសន៍នូវសេចក្ដីពិតអំពីព្រះរាជាណាចក្ររបស់ព្រះ។ ដូចព្រះយេស៊ូដែរ ពួកគេបានបង្រៀនដោយមិនរើសមុខនិងដោយយុត្ដិធម៌ ក្នុងបំណងផ្ដល់ឲ្យមនុស្សគ្រប់រូបមានឱកាសស្គាល់ព្រះយេហូវ៉ាដែលជាព្រះនៃយុត្ដិធម៌ មិនថាក្មេង មនុស្សចាស់ អ្នកក្រ អ្នកមាន ប្រុសឬស្រីក្ដី។
២១ ព្រះយេស៊ូក៏តាំងយុត្ដិធម៌នៅក្នុងក្រុមជំនុំគ្រីស្ទានដែរ ដែលនៅក្រោមការដឹកនាំរបស់ទ្រង់។ ដូចបានត្រូវទាយទុកជាមុន ទ្រង់ប្រទាន«អំណោយទានជាមនុស្ស» ពោលគឺអ្នកចាស់ទុំស្មោះភក្ដីក្នុងក្រុមជំនុំគ្រីស្ទានពិត ដែលនាំមុខក្នុងក្រុមជំនុំ។ (អេភេសូរ ៤:៨-១២, ព.ថ.) ក្នុងការឃ្វាលហ្វូងចៀមជាទីស្រឡាញ់របស់ព្រះ បុរសទាំងនេះធ្វើតាមគំរូរបស់ព្រះយេស៊ូក្នុងការតាំងយុត្ដិធម៌។ ពួកគេចងចាំជានិច្ចថា ព្រះយេស៊ូចង់ឲ្យពួកគេប្រព្រឹត្ដទៅលើចៀមរបស់ទ្រង់ដោយយុត្ដិធម៌ មិនថាមានឋានៈ មុខមាត់ ឬទ្រព្យសម្បត្ដិប៉ុនណាក៏ដោយ។
២២. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះភាពអយុត្ដិធម៌ដែលមានទូទាំងពិភពលោកសព្វថ្ងៃនេះ? តើទ្រង់បានតែងតាំងរាជបុត្រារបស់ទ្រង់ដើម្បីធ្វើអ្វី?
២២ នៅអនាគតឆាប់ៗខាងមុខនេះ ព្រះយេស៊ូនឹងតាំងយុត្ដិធម៌នៅផែនដីដល់កំរិតវិវរណៈ ១៦:១៤, ១៦; ១៩:១១-១៥
ដែលមិនធ្លាប់មានទេ។ ភាពអយុត្ដិធម៌មានទូទៅក្នុងរបបលោកីយ៍ដ៏ពុករលួយនេះ។ កុមារគ្រប់រូបដែលស្លាប់ព្រោះអត់អាហារ ជាជនរងគ្រោះដោយអយុត្ដិធម៌មិនអាចអត់ឱនបាន ជាពិសេសពេលយើងគិតអំពីលុយនិងពេលច្រើនឥតគណនាដែលត្រូវចំណាយទៅលើការផលិតអាវុធសំរាប់សង្គ្រាមនិងការភ្លើតភ្លើនកំសាន្ដចិត្ដគិតតែពីការសប្បាយរបស់ខ្លួន។ មនុស្សរាប់លាននាក់ដែលស្លាប់ដោយមិនចាំបាច់ជារៀងរាល់ឆ្នាំនោះ ក៏ជាភាពអយុត្ដិធម៌មួយក្នុងចំណោមភាពអយុត្ដិធម៌ជាច្រើនឯទៀតដែលធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់។ ព្រះយេហូវ៉ាបានតែងតាំងព្រះយេស៊ូដើម្បីច្បាំងនឹងរបបលោកីយ៍ដ៏អាក្រក់នេះ ក្នុងបំណងបំបាត់ចោលនូវភាពអយុត្ដិធម៌មួយដងជាការស្រេច។—២៣. ក្រោយសង្គ្រាមអើម៉ាគេដូន តើព្រះគ្រីស្ទនឹងតាំងយុត្ដិធម៌អស់កល្បជានិច្ចយ៉ាងដូចម្ដេច?
២៣ ប៉ុន្ដែ យុត្ដិធម៌របស់ព្រះយេហូវ៉ាមិនគ្រាន់តែរួមបញ្ចូលការបំផ្លាញមនុស្សអាក្រក់ប៉ុណ្ណោះទេ។ ទ្រង់ក៏បានតែងតាំងរាជបុត្រារបស់ទ្រង់ឲ្យគ្រប់គ្រងជា«ម្ចាស់នៃមេត្រីភាព»។ ក្រោយពីសង្គ្រាមអើម៉ាគេដូន ការគ្រប់គ្រងរបស់ព្រះយេស៊ូនិងបង្កើតសេចក្ដីសុខសាន្ដទូទាំងផែនដី ហើយទ្រង់នឹងគ្រប់គ្រង«ដោយសេចក្ដីយុត្ដិធម៌»។ (អេសាយ ៩:៦, ៧) ពេលនោះព្រះយេស៊ូនឹងរីករាយក្នុងការបំបាត់នូវភាពអយុត្ដិធម៌ដែលបានធ្វើឲ្យមនុស្សជាតិជាច្រើនរងទុក្ខលំបាកឥតល្ហែ។ ទ្រង់នឹងគាំទ្រដោយស្មោះភក្ដីនូវយុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ាជារៀងរហូត។ ហេតុនេះហើយជាការសំខាន់ណាស់ដែលយើងព្យាយាមធ្វើតាមយុត្ដិធម៌របស់ព្រះយេហូវ៉ាពីឥឡូវនេះ។ សូមមើលនូវរបៀបដែលយើងអាចធ្វើដូច្នេះបាន។
^ វគ្គ 1 ក្នុងការសម្ដែងសេចក្ដីខ្ញាល់ ព្រះយេស៊ូគឺដូចព្រះយេហូវ៉ាដែរ ពីព្រោះព្រះ«មានពេញដោយសេចក្ដីក្រោធ»ចំពោះសេចក្ដីទុច្ចរិតសព្វបែបយ៉ាងទាំងអស់។ (ណាហ៊ុម ១:២) ជាឧទាហរណ៍ ក្រោយព្រះយេហូវ៉ាមានបន្ទូលប្រាប់រាស្ដ្រដ៏រឹងរូសរបស់ទ្រង់ថា ពួកគេបានធ្វើឲ្យដំណាក់របស់ទ្រង់«ត្រឡប់ជារោងចោរ» នោះទ្រង់មានបន្ទូលបន្ដថា៖«សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ នឹងបានចាក់មកលើទីនេះ»។—យេរេមា ៧:១១, ២០
^ វគ្គ 3 យោងទៅតាមគម្ពីរមីស្នា ប៉ុន្មានឆ្នាំក្រោយមកប្រជាជនបានធ្វើបាតុកម្មដោយសារតម្លៃថ្លៃហួសពេកនៃសត្វលលកដែលត្រូវលក់នៅព្រះវិហារ។ ភ្លាមៗនោះ តម្លៃលលកបានត្រូវចុះ៩៩ភាគរយ! តើអ្នកណាដែលបានចំណេញច្រើនជាងគេពីការលក់ដូរដែលទទួលកំរៃច្រើននេះ? ប្រវត្ដិវិទូខ្លះបានប្រមើលឃើញថា ផ្សារនៅក្នុងព្រះវិហារជារបស់ក្រុមគ្រួសារសម្ដេចសង្ឃ អាណ ជាហេតុដែលក្រុមគ្រួសារនោះមានទ្រព្យសម្បត្ដិច្រើនហូរហៀរ។—យ៉ូហាន ១៨:១៣
^ វគ្គ 16 ផ្ទុយទៅវិញពួកផារិស៊ីបានចាត់ទុកមនុស្សក្រខ្សត់ដែលមិនស្គាល់ក្រិត្យវិន័យជាមនុស្ស «ត្រូវបណ្ដាសា»។ (យ៉ូហាន ៧:៤៩) ពួកផារិស៊ីក៏បាននិយាយថា មនុស្សមិនគួរបង្រៀនអ្នកទាំងនេះឬលក់ដូរឬក៏បរិភោគឬអធិស្ឋានជាមួយពួកគេទេ។ ហើយការអនុញ្ញាតឲ្យកូនស្រីរបស់ខ្លួនរៀបការជាមួយអ្នកណាម្នាក់បែបនេះគឺអាក្រក់ជាងចោលកូនឲ្យសត្វសាហាវស៊ីទៅទៀត។ ពួកផារិស៊ីក៏បានជឿថា អ្នកទាំងនេះមិនអាចទទួលការប្រោសឲ្យរស់ឡើងវិញឡើយ។