លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១២

តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច?

១​. តើ​ព្រះ​ស្តាប់​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​ឬ?

ព្រះ​អញ្ជើញ​មនុស្ស​គ្រប់​ប្រភេទ​ឲ្យ​មក​ជិត​លោក​តាម​រយៈ​សេចក្ដី​អធិដ្ឋាន។ (​ទំនុក​តម្កើង ៦៥:២​) ប៉ុន្តែ លោក​មិន​ស្តាប់​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​ទេ។ ជា​ឧទាហរណ៍ បើ​ប្ដី​ធ្វើ​បាប​ប្រពន្ធ នោះ​សេចក្ដី​អធិដ្ឋាន​របស់​ប្ដី​អាច​ត្រូវ​រា​រាំង ឬ​ព្រះ​យេហូវ៉ា​មិន​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​ប្ដី​នោះ​ទេ។ (​ពេត្រុស​ទី១ ៣:៧​) បន្ថែម​ទៅ​ទៀត ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រះ​មិន​ព្រម​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ​ឡើយ។ ដូច្នេះ ការ​អធិដ្ឋាន​ទៅ​ព្រះ​គឺ​ជា​ឯកសិទ្ធិ​មួយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បើ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ប្រែ​ចិត្ត ព្រះ​នឹង​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។—សូម​អាន អេសាយ ១:១៥; ៥៥:៧

សូម​មើល​វីដេអូ តើ​ព្រះ​ស្តាប់​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​ឬ?

២​. តើ​យើង​គួរ​អធិដ្ឋាន​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​អធិដ្ឋាន​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ ដូច្នេះ យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ​ដោយ​សារ​លោក​ជា​អ្នក​បង្កើត​យើង។ (​ម៉ាថាយ ៤:១០; ៦:៩​) បន្ថែម​ទៅ​ទៀត ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​គួរ​អធិដ្ឋាន​ក្នុង​នាម​របស់​លោក​យេស៊ូ ពី​ព្រោះ​លោក​បាន​ស្លាប់​ដើម្បី​ភាព​ខុស​ឆ្គង​របស់​យើង។ (​យ៉ូហាន ១៤:៦​) ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក ដោយ​ទន្ទេញ​ពាក្យ ឬ​អាន​ពី​ក្រដាស​ទេ។ លោក​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក​ដោយ​និយាយ​ចេញ​ពី​ដួង​ចិត្ត​វិញ។—សូម​អាន ម៉ាថាយ ៦:៧; ភីលីព ៤:៦, ៧

ព្រះ​ដែល​ជា​អ្នក​បង្កើត លោក​អាច​ស្តាប់​ឮ​សេចក្ដី​អធិដ្ឋាន​របស់​យើង សូម្បី​តែ​យើង​មិន​បញ្ចេញ​សំឡេង​ក៏​ដោយ។ (​សាំយូអែល​ទី១ ១:១២, ១៣​) លោក​អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​ទៅ​លោក​គ្រប់​ពេល​វេលា មិន​ថា​ពេល​ព្រឹក ពេល​យប់ ពេល​បរិភោគ​អាហារ និង​ពេល​ដែល​យើង​ជួប​នឹង​បញ្ហា​ផ្សេង​ៗ​ក្ដី។—សូម​អាន ទំនុក​តម្កើង ៥៥:២២; ម៉ាថាយ ១៥:៣៦

៣​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ពិត​ប្រជុំ​គ្នា?

ការ​ចូល​ទៅ​ជិត​ព្រះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ដោយ​សារ​យើង​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ ហើយ​មិន​ជឿ​លើ​សេចក្ដី​សន្យា​របស់​លោក​ស្ដី​អំពី​សន្តិ​ភាព​លើ​ផែន​ដី។ (​ធីម៉ូថេ​ទី២ ៣:១, ៤; ពេត្រុស​ទី២ ៣:៣, ១៣​) ដូច្នេះ យើង​ត្រូវ​សេពគប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​ទទួល​ការ​លើក​ទឹក​ចិត្ត ហើយ​ពួក​គាត់​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​យើង​ដែរ។—សូម​អាន ហេប្រឺ ១០:២៤, ២៥

ការ​សេពគប់​ជា​មួយ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក។ កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ដ៏​ល្អ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង។—សូម​អាន រ៉ូម ១:១១, ១២

៤​. តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច?

លោក​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​អ្នក​បាន​រៀន​ពី​បណ្ដាំ​របស់​លោក។ សូម​ពិចារណា​អំពី​ការ​ប្រព្រឹត្ត ឱវាទ និង​សេចក្ដី​សន្យា​របស់​លោក។ បើ​យើង​អធិដ្ឋាន​និង​រំពឹង​គិត នោះ​ជួយ​យើង​ឲ្យ​យល់​នូវ​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា​របស់​ព្រះ។—សូម​អាន យ៉ូស្វេ ១:៨; ទំនុក​តម្កើង ១:១​-​៣

លោក​អ្នក​អាច​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​បាន លុះ​ត្រា​តែ​លោក​អ្នក​មាន​ជំនឿ​លើ​លោក។ ប៉ុន្តែ ជំនឿ​គឺ​ប្រៀប​ដូច​ជា​រុក្ខជាតិ​ដែល​ត្រូវ​ការ​ការ​ថែ​បំប៉ន។ លោក​អ្នក​ក៏​ត្រូវ​ថែ​បំប៉ន​ជំនឿ​របស់​លោក​អ្នក​ឲ្យ​បាន​មាំ​មួន​ដែរ ដោយ​រំពឹង​គិត​អំពី​មូលហេតុ​ដែល​លោក​អ្នក​មាន​ជំនឿ​ទៅ​លើ​ព្រះ។—សូម​អាន ម៉ាថាយ ៤:៤; ហេប្រឺ ១១:១,

៥​. តើ​ការ​ចូល​ទៅ​ជិត​ព្រះ​នឹង​ជួយ​លោក​អ្នក​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​លោក។ លោក​អាច​ការ​ពារ​ពួក​គេ​ពី​អ្វី​ៗ​ទាំង​អស់​ដែល​អាច​បង្ខូច​ជំនឿ និង​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​ស្ដី​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ទំនុក​តម្កើង ៩១:១, ២, ៧​-​១០​) លោក​ព្រមាន​ប្រាប់​យើង​អំពី​របៀប​រស់​នៅ​ដែល​អាច​បង្ខូច​សុខភាព​របស់​យើង ហើយ​ដែល​ធ្វើ​ឲ្យ​យើង​លែង​មាន​សុភមង្គល​ទៀត។ ព្រះ​យេហូវ៉ា​បង្រៀន​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។—សូម​អាន ទំនុក​តម្កើង ៧៣:២៧, ២៨; យ៉ាកុប ៤:៤,