លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ

សេចក្ដីពិតអាចរំដោះអ្នកឲ្យមានសេរីភាព

សេចក្ដីពិតអាចរំដោះអ្នកឲ្យមានសេរីភាព

នៅ​ថ្ងៃ​មួយ​ក្នុង​ក្រុង​យេរូសាឡិម ពេល​ដែល​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​បិតា​របស់​លោក​គឺ​ព្រះ​យេហូវ៉ា លោក​ក៏​បាន​បក​អាក្រាត​មុខ​មាត់​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​មិន​ពិត​ផង​ដែរ។ (​យ៉ូហាន ៨:១២​-​៣០​) អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ពិនិត្យ​មើល​ជំនឿ​ដែល​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ជា​ទូទៅ​ចំពោះ​ព្រះ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព​»។—យ៉ូហាន ៨:៣១, ៣២

ចូរ​«​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​»។ ដោយ​មាន​ប្រសាសន៍​ដូច្នេះ លោក​យេស៊ូ​បាន​រៀបចំ​ខ្នាត​តម្រា​ដើម្បី​ដឹង​ថា ​សេចក្ដី​បង្រៀន​ខាង​សាសនា​ផ្សេង​ៗ​គឺ​ជា​«​សេចក្ដី​ពិត​»​ឬ​យ៉ាង​ណា។ ពេល​ដែល​អ្នក​ឮ​អ្វី​មួយ​អំពី​ព្រះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​នេះ​ស្រប​គ្នា​ជា​មួយ​នឹង​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ និង​បទ​គម្ពីរ​ទាំង​មូល​ដែរ​ឬ​ទេ?›។ សូម​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​សម្ដី​របស់​សាវ័ក​ប៉ូល ហើយ​«​ក៏​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​ការ​ទាំង​នោះ[​អ្វី​ដែល​ពួក​គេ​កំពុង​រៀន​]ជា​ការ​ពិត​ឬ​មិន​ពិត​»។—សកម្មភាព ១៧:១១

ម៉ាកូ រ៉ូសា និង​រេម៉ុន ទាំង​បី​នាក់​បាន​ត្រូវ​ដក​ស្រង់​ពី​អត្ថបទ​ដើម ពួក​គេ​បាន​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ជំនឿ​របស់​ពួក​គេ​ដោយ​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ តើ​ពួក​គេ​បាន​រៀន​អ្វី?

ម៉ាកូ: ​«​អ្នក​បង្រៀន​គម្ពីរ​របស់​យើង​បាន​ប្រើ​បទ​គម្ពីរ​ដើម្បី​ឆ្លើយ​រាល់​សំណួរ​របស់​ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​លូត​លាស់ ហើយ​ចំណង​មិត្តភាព​រវាង​យើង​ជា​ប្ដី​ប្រពន្ធ​ក៏​កាន់​តែ​ជិត​ស្និទ្ធ!​»។

រ៉ូសា: ​«​ដំបូង ខ្ញុំ​បាន​គិត​ថា​គម្ពីរ​គឺ​គ្រាន់​តែ​ជា​សៀ​ភៅ​ទស្សនវិជ្ជា​មួយ​ក្បាល​ប៉ុណ្ណោះ ដែល​ពន្យល់​អំពី​ព្រះ​តាម​របៀប​ស្រួល​យល់​តាម​គំនិត​របស់​មនុស្ស។ ប៉ុន្តែ បន្តិច​ម្ដង​ៗ ខ្ញុំ​បាន​ឃើញ​ថា​គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ។ ឥឡូវ​ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​ពិត​ប្រាកដ​ចំពោះ​ខ្ញុំ។ លោក​គឺ​ជា​បុគ្គល​ដែល​ខ្ញុំ​អាច​ទុក​ចិត្ត​បាន​»។

រេម៉ុន: ​«​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រៀន​អំពី​លោក។ មិន​យូរ​ក្រោយ​មក ខ្ញុំ​និង​ប្ដី​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ។ នៅ​ទី​បំផុត​យើង​បាន​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា! ពួក​យើង​ពិត​ជា​មាន​អំណរ​ខ្លាំង​ណាស់ ដោយ​រៀន​អំពី​គុណ​សម្បត្តិ​របស់​លោក​ដែល​ជា​ព្រះ​»។

គម្ពីរ​មិន​គ្រាន់​តែ​បក​អាក្រាត​សេចក្ដី​ភូត​ភរ​អំពី​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គម្ពីរ​ក៏​បង្ហាញ​អំពី​គុណ​សម្បត្តិ​ដ៏​ល្អ​ប្រសើរ​របស់​លោក​ដែរ។ បណ្ដាំ​របស់​លោក​ជួយ​យើង​ឲ្យ​«​ដឹង​អ្វី​ដែល​ព្រះ​បាន​មេត្តា​ផ្ដល់​ឲ្យ​យើង​»។ (​កូរិនថូស​ទី​១ ២:១២​) សូម​ស្វែង​យល់​ដោយ​ខ្លួន​អ្នក​ផ្ទាល់​នូវ​របៀប​ដែល​គម្ពីរ​អាច​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​អំពី​ព្រះ គោល​បំណង​របស់​លោក និង​អនាគត​របស់​យើង។ សូម​មើល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ដោយ​ចូល​គេហទំព័រ​www.dan124.com/km ហើយ​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ > សំណួរ​និង​ចម្លើយ​ពី​គម្ពីរ​»។ អ្នក​ក៏​អាច​ស្នើ​សុំ​រៀន​គម្ពីរ​ក្នុង​គេហទំព័រ​នេះ​ឬ​ពី​សាក្សី​ព្រះ​យេហូវ៉ា​ណា​ម្នាក់។ យើង​មាន​ទំនុក​ចិត្ត​ថា​បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ឃើញ​ថា​ព្រះ​មាន​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែល​មិន​អាច​នឹក​ស្មាន។