សេចក្ដីពន្យល់បន្ថែម
ការគោរពទង់ជាតិ ការបោះឆ្នោត និងកាតព្វកិច្ចស៊ីវិលជំនួសកាតព្វកិច្ចយោធា
ការគោរពទង់ជាតិ។ សាក្សីព្រះយេហូវ៉ាជឿថាការលុតជង្គង់ក្រាបគោរពឬធ្វើគារវកិច្ចចំពោះទង់ជាតិ (ដែលច្រើនតែរួមមានភ្លេងជាតិដែរ) គឺជាការគោរពប្រណិប័តន៍ដែលតម្កើងប្រទេសជាតិឬអ្នកដឹកនាំប្រទេសជាតិថាជាអ្នកសង្គ្រោះជាជាងព្រះ។ (អេសាយ ៤៣:១១; កូរិនថូសទី១ ១០:១៤; យ៉ូហានទី១ ៥:២១) អ្នកគ្រប់គ្រងម្នាក់ដែលធ្លាប់មានគំនិតបែបនេះគឺនេប៊ូក្នេសា ដែលជាស្ដេចនៃក្រុងបាប៊ីឡូននៅសម័យបុរាណ។ នេប៊ូក្នេសាចង់ធ្វើឲ្យមនុស្សស្ងើចសរសើរភាពរុងរឿងរបស់គាត់ និងចិត្ដខ្នះខ្នែងរបស់គាត់ចំពោះសាសនា។ ដូច្នេះ ស្ដេចមានអំណាចខ្លាំងក្លាមួយរូបនេះ បានធ្វើរូបចម្លាក់ធំមួយ ហើយបង្ខំរាស្ដ្ររបស់គាត់ឲ្យក្រាបគោរពរូបនោះកាលដែលឮគេប្រគំភ្លេង ដែលដូចភ្លេងជាតិ។ ប៉ុន្ដែជនជាតិហេប្រឺបីនាក់ គឺសាដ្រាក់ មែសាក់ អ័បេឌនេកោ មិនព្រមក្រាបគោរពរូបនោះទេ ទោះជាពួកគាត់នឹងទទួលទោសប្រហារជីវិតក៏ដោយ។—ដានីយ៉ែល ជំពូកទី៣
នៅសម័យយើង ប្រវត្ដិវិទូម្នាក់ឈ្មោះខាលតន់ ហេស បានសរសេរថា៖ «អ្វីដែលអ្នកស្នេហាជាតិគោរពបូជាជាសំខាន់ទី១គឺទង់ជាតិ»។ គាត់សរសេរបន្ដថា៖ «មនុស្សដោះមួកចេញពេលមានគេហែទង់ជាតិនៅមុខពួកគេ កវីនិពន្ធកំណាព្យនិងកូនក្មេងច្រៀងចម្រៀងដើម្បីសរសើរទង់ជាតិ»។ គាត់បានបន្ថែមថា ជាតិនិយមក៏មាន«ថ្ងៃបុណ្យ»ដែរ ដូចបុណ្យថ្ងៃទី៤ ខែកក្កដា នៅសហរដ្ឋអាម៉េរិក ហើយមាន«វីរជន»ដែលពួកគេគោរពដូច«មនុស្សបរិសុទ្ធ» ក៏មានកន្លែងមនុស្សគោរពបូជាដូចនៅ«វិហារសាសនា»ដែរ។ ក្នុងពិធីសាធារណៈមួយនៅប្រទេសប្រេស៊ីល មេបព្វជិតរបស់កងទ័ពបានទទួលស្គាល់ថា៖ «មនុស្សគោរពបូជាទង់ជាតិ . . . ដូចពួកគេគោរពបូជាមាតុប្រទេស»។ ដូច្នេះ គឺដូចសព្វវចនាធិប្បាយមួយធ្លាប់បញ្ជាក់ថា៖ «ទង់ជាតិគឺពិសិដ្ឋ ដូចឈើឆ្កាងក៏ពិសិដ្ឋដែរ» (The Encyclopedia Americana)។
នៅពេលថ្មីៗនេះ សព្វវចនាធិប្បាយដដែលនោះបានប្រាប់ថា ភ្លេងជាតិ«បញ្ជាក់នូវស្មារតីស្នេហាជាតិ ហើយច្រើនតែរួមបញ្ចូលការបួងសួងឲ្យព្រះដឹកនាំនិងការពារប្រជារាស្ដ្រឬអ្នកគ្រប់គ្រង»។ ដូច្នេះ អ្នកបម្រើព្រះយេហូវ៉ាពុំមែនមានគំនិតមិនសមហេតុផលទេ
ពេលដែលពួកគេចាត់ទុកថាពិធីស្នេហាជាតិដែលមានការគោរពទង់ជាតិនិងភ្លេងជាតិ គឺជាពិធីសាសនា។ ស្ដីអំពីគោលជំហររបស់កូននៃសាក្សីព្រះយេហូវ៉ានៅសហរដ្ឋអាម៉េរិក ដែលមិនព្រមគោរពទង់ជាតិឬស្បថរក្សាភក្ដីភាពចំពោះប្រទេសជាតិ នោះមានសៀវភៅមួយបានរៀបរាប់ថា៖ «នៅទីបំផុត តុលាការកំពូលបានបញ្ជាក់ទទួលស្គាល់ថាទម្លាប់ប្រចាំថ្ងៃនេះគឺជាទំនៀមទម្លាប់សាសនា» (The American Character)។ទោះជារាស្ដ្ររបស់ព្រះយេហូវ៉ាមិនចូលរួមក្នុងពិធីដែលពួកគេចាត់ទុកថាខុសបទគម្ពីរក៏ដោយ ពួកគេគោរពសិទ្ធិរបស់អ្នកឯទៀតដែលចង់ចូលរួមធ្វើពិធីទាំងនោះ។ ពួកគេមិនមើលងាយទង់ជាតិនិងនិមិត្ដរូបផ្សេងៗដែលតំណាងជាតិទេ ហើយពួកគេក៏ទទួលស្គាល់ថារដ្ឋាភិបាលដែលស្របច្បាប់ជា«ពួកអាជ្ញាធរ»ដែលបម្រើជា«អ្នកបម្រើរបស់ព្រះ»ដែរ។ (រ៉ូម ១៣:១-៤) ដូច្នេះ សាក្សីព្រះយេហូវ៉ាធ្វើតាមការដាស់តឿនដែលឲ្យអធិដ្ឋាន«ដើម្បីស្ដេចនានា និងអស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់»។ ប៉ុន្ដែយើងអធិដ្ឋានដូច្នេះ«ដើម្បីយើងអាចរក្សាឲ្យមានជីវិតស្ងៀមស្ងាត់ ដោយមានភាពនឹងធឹងនិងភក្ដីភាពចំពោះព្រះគ្រប់ជំពូក»។—ធីម៉ូថេទី១ ២:២
ការបោះឆ្នោតក្នុងរឿងនយោបាយ។ គ្រិស្ដសាសនិកពិតគោរពសិទ្ធិរបស់អ្នកឯទៀតដែលចង់បោះឆ្នោត។ ពួកគេមិនឃោសនាឲ្យមនុស្សឈប់បោះឆ្នោតទេ ហើយពួកគេចុះចូលពួកអាជ្ញាធរដែលឈ្នះឆ្នោត។ ក៏ប៉ុន្ដែគ្រិស្ដសាសនិកពិតតាំងចិត្ដកាន់អព្យាក្រឹតទាំងស្រុងក្នុងរឿងនយោបាយរបស់ពិភពលោកនេះ។ (ម៉ាថាយ ២២:២១; ពេត្រុសទី១ ៣:១៦) តើគ្រិស្ដសាសនិកគួរប្រព្រឹត្ដយ៉ាងណានៅប្រទេសដែលច្បាប់តម្រូវឲ្យបោះឆ្នោត ឬនៅប្រទេសដែលមានមនុស្សក្ដៅចិត្ដខ្លាំងចំពោះអ្នកដែលមិនបោះឆ្នោត? ដោយដឹងថាសាដ្រាក់ មែសាក់ អ័បេឌនេកោបានទៅរហូតដល់វាលទំនាបឌូរ៉ា នោះគ្រិស្ដសាសនិកម្នាក់ដែលនៅក្នុងស្ថានភាពស្រដៀងគ្នានឹងនោះ ប្រហែលជាសម្រេចចិត្ដទៅបន្ទប់បោះឆ្នោតបើសមត្ថភាពវិនិច្ឆ័យរបស់គាត់អនុញ្ញាត។ ក៏ប៉ុន្ដែគាត់នឹងប្រុងប្រយ័ត្ន កុំឲ្យធ្វើអ្វីដែលខុសគោលការណ៍អព្យាក្រឹត។ គាត់គួរគិតអំពីគោលការណ៍៦ដូចតទៅនេះ:
-
អ្នកកាន់តាមលោកយេស៊ូ«មិនរួមចំណែកក្នុងពិភពលោកឡើយ»។—យ៉ូហាន ១៥:១៩
-
គ្រិស្ដសាសនិកជាតំណាងគ្រិស្ដនិងរាជាណាចក្ររបស់លោក។—យ៉ូហាន ១៨:៣៦; កូរិនថូសទី២ ៥:២០
-
ក្រុមជំនុំគ្រិស្ដសាសនិកមានសាមគ្គីភាពក្នុងជំនឿ ហើយសមាជិកមានចំណងមិត្ដភាពដែលមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។—កូរិនថូសទី១ ១:១០; កូឡុស ៣:១៤
- អ្នកណាដែលបោះឆ្នោតឲ្យមនុស្សណាម្នាក់ អ្នកនោះរួមចំណែកទទួលខុសត្រូវចំពោះអ្វីដែលបុគ្គលនោះធ្វើ (សូមគិតអំពីគោលការណ៍ដែលជាមូលដ្ឋាននៃពាក្យនេះនៅ
-
ពេលដែលជនជាតិអ៊ីស្រាអែលចង់បានអ្នកគ្រប់គ្រងដែលជាមនុស្សវិញ ព្រះយេហូវ៉ាចាត់ទុកថាពួកគេបដិសេធលោក។—សាំយូអែលទី១ ៨:៧
-
គ្រិស្ដសាសនិកត្រូវរក្សាភាពអព្យាក្រឹតទើបអាចនិយាយដោយសេរីចំពោះមនុស្សទាំងអស់អំពីរាជរដ្ឋាភិបាលរបស់ព្រះ ទោះជាមនុស្សទាំងនោះគាំទ្រគណបក្សនយោបាយណាក៏ដោយ។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; ហេប្រឺ ១០:៣៥
កាតព្វកិច្ចស៊ីវិលជំនួសកាតព្វកិច្ចយោធា។ នៅប្រទេសខ្លះ រដ្ឋាភិបាលតម្រូវឲ្យអ្នកដែលមិនព្រមបំពេញកាតព្វកិច្ចយោធា ឲ្យបំពេញកាតព្វកិច្ចស៊ីវិលមួយរយៈពេលវិញ។ នៅពេលដែលយើងត្រូវធ្វើការសម្រេចចិត្ដអំពីរឿងនេះ យើងគួរអធិដ្ឋាន ហើយប្រហែលជាពិភាក្សាជាមួយនឹងគ្រិស្ដសាសនិកដែលមានភាពចាស់ទុំអំពីរឿងនេះ រួចមកធ្វើការសម្រេចចិត្ដដែលផ្អែកលើសមត្ថភាពវិនិច្ឆ័យនិងអ្វីដែលយើងបានរៀន។—សុភាសិត ២:១-៥; ភីលីព ៤:៥
បណ្ដាំរបស់ព្រះណែនាំយើងឲ្យ«ចុះចូលស្តាប់បង្គាប់រដ្ឋាភិបាលនិងពួកអាជ្ញាធរ . . . ប្រុងប្រៀបធ្វើការល្អគ្រប់យ៉ាង . . . [ហើយ]ត្រូវធ្វើជាមនុស្សសមហេតុផល»។ (ទីតុស ៣:១, ២) ដោយគិតអំពីគោលការណ៍នោះ យើងអាចសួរខ្លួនយើងនូវសំណួរដូចតទៅនេះ: ‹បើខ្ញុំព្រមបំពេញកាតព្វកិច្ចស៊ីវិលនេះ តើខ្ញុំត្រូវបោះបង់គោលជំហរអព្យាក្រឹតជាគ្រិស្ដសាសនិក ឬតើនេះនឹងធ្វើឲ្យខ្ញុំមានទំនាក់ទំនងជាមួយនឹងសាសនាមិនពិតឬទេ?›។ (មីកា ៤:៣, ៥; កូរិនថូសទី២ ៦:១៦, ១៧) ‹បើខ្ញុំបំពេញកាតព្វកិច្ចនេះ តើខ្ញុំនឹងពិបាកបំពេញភារកិច្ចជាគ្រិស្ដសាសនិក ឬមិនអាចបំពេញតែម្ដងឬទេ?›។ (ម៉ាថាយ ២៨:១៩, ២០; អេភេសូរ ៦:៤; ហេប្រឺ ១០:២៤, ២៥) ‹ម្យ៉ាងវិញទៀត តើកាតព្វកិច្ចស៊ីវិលនេះនឹងធ្វើឲ្យខ្ញុំមានពេលវេលាដើម្បីបង្កើនកិច្ចបម្រើរបស់ខ្ញុំ ប្រហែលជាដោយចូលរួមក្នុងកិច្ចបម្រើពេញពេលឬទេ?›។—ហេប្រឺ ៦:១១, ១២
រ៉ូម ១៤:១០) ប៉ុន្ដែ បើគាត់គិតថាគាត់មិនអាចធ្វើបានទេ អ្នកឯទៀតក៏មិនត្រូវរិះគន់គាត់ដែរ។—កូរិនថូសទី១ ១០:២៩; កូរិនថូសទី២ ១:២៤
បើគ្រិស្ដសាសនិកសន្និដ្ឋានថាគាត់អាចបំពេញកាតព្វកិច្ចស៊ីវិលជាជាងជាប់គុក ហើយសមត្ថភាពវិនិច្ឆ័យរបស់គាត់មិនផ្ដន្ទាទោសគាត់ទេ នោះគ្រិស្ដសាសនិកឯទៀតមិនគួររិះគន់ការសម្រេចចិត្ដរបស់គាត់ឡើយ។ (