លោក​អ្នក​អាច​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ!

ព័ត៌មាន​នេះ​អាច​ជួយ​លោក​អ្នក​ស្វែង​យល់​អំពី​របៀប​ដែល​លោក​អ្នក​អាច​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​។

មេរៀនទី១

ព្រះ​អញ្ជើញ​លោក​អ្នក​ឲ្យ​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក

មនុស្ស​ពី​ទូ​ទាំង​ផែន​ដី​បាន​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ។ លោក​អ្នក​ក៏​អាច​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​ដែរ។

មេរៀនទី២

ព្រះ​ជា​មិត្ដ​សម្លាញ់​ដ៏​ល្អ​បំផុត​របស់​យើង

លោក​នឹង​ជួយ​លោក​អ្នក​ឲ្យ​មាន​សុភមង្គល​និង​សេ​ក្ដី​សុខ​សាន្ដ។

មេរៀនទី៣

អ្នក​ត្រូវ​រៀន​អំពី​ព្រះ

ប្រធានបទ​នេះ​នឹង​ជួយ​លោក​អ្នក​ស្គាល់​អ្វី​ដែល​លោក​ពេញ​ចិត្ដ​និង​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ដ។

មេរៀនទី៤

របៀប​ដែល​អ្នក​អាច​រៀន​អំពី​ព្រះ

យើង​អាច​រៀន​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​អតីតកាល នៅ​ឥឡូវ​នេះ និង​នៅ​អនាគត។

មេរៀនទី៥

មិត្ដ​សម្លាញ់​របស់​ព្រះ​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន

សួន​ឧទ្យាន​នឹង​មិន​ដូច​ពិភព​លោក​ដែល​យើង​រស់​នៅ​ឥឡូវ​នេះ​ទេ។ តើ​សួន​ឧទ្យាន​នឹង​មាន​ស្ថានភាព​យ៉ាង​ណា?

មេរៀនទី៦

សួន​ឧទ្យាន​ជិត​ដល់​ហើយ!

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​សួន​ឧទ្យាន​ជិត​មក​ដល់?

មេរៀនទី៧

ការ​ព្រមាន​មួយ​ពី​អតីតកាល

តើ​កំណត់​ហេតុ​គម្ពីរ​អំពី​រឿង​ណូអេ​ទាក់​ទង់​នឹង​យើង​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

មេរៀនទី៨

តើ​អ្នក​ណា​ជា​សត្រូវ​របស់​ព្រះ?

លោក​អ្នក​អាច​សម្គាល់​សត្រូវ​ទាំង​នោះ​បាន ហើយ​ក៏​អាច​ជៀស​វាង​ពី​ការ​បោក​បញ្ឆោត​របស់​ពួក​វា​ដែរ។

មេរៀនទី៩

តើ​អ្នក​ណា​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ?

តើ​ពួក​គេ​ចង់​ឲ្យ​មនុស្ស​ស្គាល់​អ្វី​អំពី​ព្រះ​យេហូវ៉ា?

មេរៀនទី១០

របៀប​រក​ឃើញ​សាសនា​ពិត

របៀប​ដែល​លោក​អ្នក​អាច​សម្គាល់​សាសនា​ពិត។

មេរៀនទី១១

ចូរ​បដិសេធ​សាសនា​មិន​ពិត!

តើ​លោក​អ្នក​អាច​សម្គាល់​សាសនា​មិន​ពិត​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​សាសនា​នោះ​មិន​ល្អ?

មេរៀនទី១២

តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់?

គម្ពីរ​មាន​ចម្លើយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ដ។

មេរៀនទី១៣

មន្ដអាគម​និង​អំពើ​អាប​ធ្មប់​គឺ​ជា​អំពើ​មិន​ល្អ

ហេតុ​អ្វី​ព្រះ​ផ្ដន្ទា​ទោស​អ្នក​ដែល​ធ្វើ​អំពើ​អាប​ធ្មប់​និង​មន្ដអាគម?

មេរៀនទី១៤

មិត្ដ​សម្លាញ់​របស់​ព្រះ​ជៀស​វាង​ពី​អ្វី​ដែល​អាក្រក់

តើ​ព្រះ​ស្អប់​ការ​ប្រព្រឹត្ដ​អ្វី​ខ្លះ?

មេរៀនទី១៥

មិត្ដ​សម្លាញ់​របស់​ព្រះ​ធ្វើ​អ្វី​ដែល​ល្អ

តើ​យើង​អាច​ប្រព្រឹត្ដ​អំពើ​ល្អ​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​លោក?

មេរៀនទី១៦

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ

ដើម្បី​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​មិត្ដ​ម្នាក់ លោក​អ្នក​ត្រូវ​និយាយ​រក​គាត់ ស្តាប់​គាត់ និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ល្អៗអំពី​គាត់។ ចំណង​មិត្ដភាព​រវាង​លោក​អ្នក​និង​ព្រះ​ក៏​ស្រដៀង​គ្នា​ដែរ។

មេរៀនទី១៧

ដើម្បី​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​មិត្ដ​ម្នាក់ នោះ​អ្នក​ត្រូវ​តែ​ធ្វើ​ជា​មិត្ដ​ម្នាក់​ដែរ

កាល​ដែល​លោក​អ្នក​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា នោះ​លោក​អ្នក​នឹង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​លោក។

មេរៀនទី១៨

ចូរ​ឲ្យ​បាន​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ​ជា​រៀង​រហូត​ត​ទៅ!

ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ដែល​ព្រះ​នឹង​ផ្ដល់​ឲ្យ​មិត្ដ​សំឡាញ់​របស់​លោក។