លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៦

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ

ដើម្បី​រក្សា​ឲ្យ​មាន​មិត្ដ​ម្នាក់ នោះ​អ្នក​ត្រូវ​និយាយ​ជា​មួយ​នឹង​គាត់។ អ្នក​ស្តាប់​គាត់ ហើយ​គាត់​ស្តាប់​អ្នក។ អ្នក​ក៏​ប្រាប់​ពី​អ្វី​ល្អៗ​ពី​មិត្ដ​របស់​អ្នក​ដល់​អ្នក​ដទៃ​ដែរ។ នេះ​គឺ​ដូច​គ្នា​នឹង​ការ​ធ្វើ​ជា​មិត្ដ​របស់​ព្រះ​ដែរ។ ចូរ​ពិចារណា​មើល​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​រឿង​នេះ​ដូច​ត​ទៅ:

ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ឲ្យ​ទៀង​ទាត់​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ «ចូរ​ឲ្យ​ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន»។—រ៉ូម ១២:១២

អាន​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ។ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំ​រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំ​រង់»។—ធីម៉ូថេ​ទី២ ៣:១៦

បង្រៀន​អ្នក​ដទៃ​អំពី​ព្រះ។ «ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ . . . ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។—ម៉ាថាយ ២៨:១៩, ២០

ចូរ​ទៅ​ស្និទ្ធ​ស្នា​ល​ជា​មួយ​នឹង​មិត្ដ​សំឡាញ់​របស់​ព្រះ។ «អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ»។—សុភាសិត ១៣:២០

ចូរ​ទៅ​ប្រជុំ​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ។ «ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ដ​ការ​ល្អ . . . ឲ្យ​កំឡា​ចិត្ដ​គ្នា​វិញ»។—ហេព្រើរ ១០:២៤, ២៥

ជួយ​គាំ​ទ្រ​កិច្ច​ការ​ខាង​ព្រះ​រាជាណាចក្រ។ «ចូរ​ឲ្យ​គ្រប់​គ្នា[ប្រទាន​ឲ្យ]តាម​ដែល​សំ​រេច​ក្នុង​ចិត្ដ​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ»។—កូរិនថូស​ទី២ ៩:៧