មេរៀនទី៦
សួនឧទ្យានជិតដល់ហើយ!
អំពើអាក្រក់ដែលកំពុងតែកើតឡើងលើផែនដីឥឡូវនេះ បង្ហាញថាសួនមនោរម្យគឺជិតមកដល់ហើយ។ ព្រះគម្ពីរបានចែងថា យើងនឹងឃើញនូវគ្រាដ៏អាក្រក់មុនបន្ដិចនឹងសួនមនោរម្យមកដល់។ យើងកំពុងតែរស់នៅក្នុងគ្រាបែបនេះនៅនាបច្ចុប្បន្នកាល! នេះជាព្រឹត្ដិការណ៍ខ្លះៗ ដែលព្រះគម្ពីរបានចែងថានឹងកើតឡើង:
សង្គ្រាមដ៏ធំ។ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១»។ (ម៉ាថាយ ២៤:៧) ទំនាយនេះបានកើតឡើងពិតមែន។ តាំងពីឆ្នាំ១៩១៤ នោះគឺមានសង្គ្រាមលោកពីរលើកហើយ និងសង្គ្រាមតូចៗជាច្រើនផងដែរ។ មនុស្សរាប់លាននាក់បានត្រូវស្លាប់ដោយសង្គ្រាមទាំងនោះ។
ជម្ងឺមានពាសពេញ។ គឺនឹងមាន«រោគរាតត្បាតពីកន្លែងមួយទៅកន្លែងមួយ»។ (លូកា ២១:១១, ព.ថ.) តើនេះបានកើតឡើងមែនឬទេ? ត្រូវហើយ។ រោគមហារីក ជម្ងឺបេះដូង រោគរបេង ជម្ងឺគ្រុនចាញ់ រោគអេដស៍ និងរោគផ្សេងៗទៀតបានសម្លាប់មនុស្សរាប់លាននាក់។
ការខ្វះខាតអាហារ។ ទូទាំងផែនដីនេះគឺមានមនុស្សដែលគ្មានអាហារបរិភោគគ្រប់គ្រាន់។ ជារៀងរាល់ឆ្នាំមនុស្សរាប់លាននាក់ស្លាប់ដោយការអត់អាហារ។ នេះជាសញ្ញាមួយទៀតដែលថាសួនមនោរម្យជិតមកដល់មិនយូរប៉ុន្មានទៀតទេ។ ព្រះគម្ពីរចែងថា៖ «នឹងមានអំណត់»។—ម៉ាកុស ១៣:៨
ម៉ាថាយ ២៤:៧) នេះក៏បានកើតឡើងមែនក្នុងសម័យយើងនេះដែរ។ មនុស្សជាងមួយលាននាក់បានត្រូវស្លាប់ដោយការកក្រើកដីតាំងតែពីឆ្នាំ១៩១៤មកម៉្លេះ។
ការកក្រើកដី។ «នឹងកើតមាន . . . កក្រើកដីនៅកន្លែងផ្សេងៗ»។ (មនុស្សអាក្រក់ជួជាតិ។ មនុស្សនឹង«ស្រឡាញ់ប្រាក់» និង«ស្រឡាញ់តែខ្លួនឯង»។ ពួកគេនឹង«ចូលចិត្ដនឹងល្បែងលេងជាជាងព្រះ»។ កូនក្មេងនឹង«មិនស្តាប់បង្គាប់ឪពុកម្ដាយ»។ (ធីម៉ូថេទី២ ៣:១-៥) តើអ្នកយល់ស្របថាមានមនុស្សជាច្រើនបែបហ្នឹងសព្វថ្ងៃនេះឬទេ? ពួកគេឥតចេះគោរពព្រះ ហើយពួកគេធ្វើបាបដល់អស់អ្នកដែលចង់រៀនអំពីព្រះ។
បទឧក្រិដ្ឋ។ ហើយ«ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង»ដែរ។ (ម៉ាថាយ ២៤:១២) ប្រហែលជាអ្នកយល់ស្របថា បទឧក្រិដ្ឋគឺមានច្រើនឡើងជាងមុនៗទៅទៀត។ មនុស្សនៅគ្រប់ទីកន្លែងអាចនឹងរងគ្រោះដោយគេលួចប្លន់ លួចបន្លំ ឬធ្វើទុក្ខទោសដល់គេ។
របស់ទាំងនេះបង្ហាញថា ព្រះរាជាណាចក្រនៃព្រះគឺជិតមកដល់ហើយ។ ព្រះគម្ពីរចែងថា៖ «កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា នគរព្រះជិតដល់ហើយយ៉ាងដូច្នោះដែរ»។ (លូកា ២១:៣១) តើអ្វីទៅជាព្រះរាជាណាចក្រនៃព្រះ? នេះគឺជារដ្ឋាភិបាលស្ថានសួគ៌របស់ព្រះ ដែលនឹងនាំឲ្យមានសួនមនោរម្យលើផែនដីនេះ។ ព្រះរាជាណាចក្រនៃព្រះនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលរបស់មនុស្សវិញ។—ដានីយ៉ែល ២:៤៤