ផ្នែកទី១
សេចក្ដីពិតអំពីរាជាណាចក្រ: ការចែកចាយអាហារតាមត្រូវពេល
សូមស្រមៃគិតថា អ្នកទើបតែអានបទគម្ពីរមួយជាមួយនឹងសិស្សគម្ពីររបស់អ្នក ហើយឃើញថាគាត់មានទឹកមុខរីករាយ ដោយសារគាត់ចាប់ផ្ដើមយល់អត្ថន័យ។ គាត់សួរដោយចិត្តរំភើបថា៖ «ដូច្នេះ តើបងចង់និយាយថា គម្ពីរបង្រៀនថាយើងអាចរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដីនេះឬ?»។ ដៃគូផ្សាយរបស់អ្នកញញឹម ហើយសួរតបទៅវិញថា៖ «តើបទគម្ពីរដែលបងទើបតែអាននោះសរសេរដូចម្ដេច?»។ សិស្សគម្ពីរនឹកអស្ចារ្យក្នុងចិត្តក្រៃលែង រួចសួរថា៖ «ហេតុអ្វីគ្មានអ្នកណាបង្រៀនខ្ញុំអំពីរឿងនេះពីមុន?»។ អ្នកនឹកឃើញថា ប៉ុន្មានសប្ដាហ៍មុនគាត់ធ្លាប់និយាយដូចគ្នា ពេលដែលគាត់រៀនជាលើកដំបូងថានាមរបស់ព្រះគឺយេហូវ៉ា។
តើអ្នកធ្លាប់មានបទពិសោធន៍ដូចនេះឬទេ? អ្នកបម្រើជាច្រើននាក់របស់ព្រះធ្លាប់មានបទពិសោធន៍ដូចនេះមែន។ ពេលដែលយើងមានបទពិសោធន៍បែបនេះ យើងនឹកឃើញថា យើងបានទទួលអំណោយដ៏វិសេសណាស់ ពោលគឺ ចំណេះអំពីសេចក្ដីពិត! ប៉ុន្តែសូមគិតអំពីសំណួរថា តើអ្នកបានទទួលអំណោយដ៏វិសេសនោះយ៉ាងដូចម្ដេច? ក្នុងផ្នែកនេះ យើងនឹងពិចារណាសំណួរនោះ។ អស់១០០ឆ្នាំហើយ លោកយេស៊ូគ្រិស្តដែលជាស្តេចនៃរាជាណាចក្ររបស់ព្រះ បានចាត់ចែងដើម្បីឲ្យប្រាកដថារាស្ត្ររបស់ព្រះបានរៀនសេចក្ដីពិត។ របៀបដែលរាស្ត្ររបស់ព្រះទទួលការបំភ្លឺបន្ដិចម្ដងៗនោះ ជាភ័ស្តុតាងថា រាជាណាចក្ររបស់ព្រះគឺជារដ្ឋាភិបាលដ៏ពិតប្រាកដ។
ក្នុងផ្នែកនេះ
ជំពូកទី៣
ព្រះយេហូវ៉ាបើកបង្ហាញគោលបំណងរបស់លោក
តើរាជាណាចក្ររបស់ព្រះជាផ្នែកនៃគោលបំណងដើមរបស់ព្រះឬទេ? តើលោកយេស៊ូបានបំភ្លឺអំពីរាជាណាចក្រយ៉ាងដូចម្ដេច?
ជំពូកទី៤
ព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោក
ស្តីអំពីនាមរបស់ព្រះ តើរាជាណាចក្ររបស់លោកបានសម្រេចអ្វីខ្លះ? តើអ្នកអាចចូលរួមធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធយ៉ាងដូចម្ដេច?
ជំពូកទី៥
ស្តេចដែលព្រះតែងតាំងបំភ្លឺអំពីរាជាណាចក្រ
សូមអញ្ជើញស្វែងយល់ច្បាស់ជាងអំពីរាជាណាចក្ររបស់ព្រះ អ្នកគ្រប់គ្រង និងរាស្ត្រ ព្រមទាំងអំពីភាពចាំបាច់នៃភក្ដីភាព។