សត្តនិករវិញ្ញាណជាច្រើនលានរូប
ព្រះគម្ពីរចែងប្រាប់យើងថាមានបុគ្គលវិញ្ញាណជាច្រើននាក់។ ព្រះយេហូវ៉ាអង្គទ្រង់ជាបុគ្គលវិញ្ញាណដែរ។—យ៉ូហាន ៤:២៤; កូរិនថូសទី២ ៣:១៧, ១៨
នៅគ្រាមួយ មានព្រះយេហូវ៉ាតែមួយអង្គទ្រង់គង់ក្នុងសកលលោក។ បន្ទាប់មក ទ្រង់ចាប់ផ្ដើមបង្កើតបុគ្គលវិញ្ញាណដែលហៅថាទេវតា។ ពួកគេមានអំណាចខ្លាំងហើយមានបញ្ញាលើសជាងមនុស្សលោកទៅទៀត។ ព្រះយេហូវ៉ាបានបង្កើតទេវតាជាច្រើនណាស់។ ដានីយ៉ែលជាអ្នកបំរើព្រះ បានឃើញទេវតាមួយរយលានរូបក្នុងការសម្ដែងនិមិត្តមួយ។—ដានីយ៉ែល ៧:១០; ហេព្រើរ ១:៧
ពួកទេវតាទាំងនេះបានត្រូវបង្កើតដោយព្រះ មុនទ្រង់បានបង្កើតផែនដីនៅឡើយ។ (យ៉ូប ៣៨:៤-៧) គ្មានមួយណាពីពួកគេជាមនុស្សដែលធ្លាប់រស់នៅហើយស្លាប់លើផែនដីនោះឡើយ។