លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៣

តើរាជាណាចក្ររបស់ព្រះនឹងធ្វើអ្វីខ្លះ?

តើរាជាណាចក្ររបស់ព្រះនឹងធ្វើអ្វីខ្លះ?

រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ។ មិន​យូរ​ទៀត រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​ផែនដី​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ។ សូម​ពិចារណា​អំពី​អ្វី​ល្អ​មួយ​ចំនួន​ដែល​អ្នក​អាច​ទន្ទឹង​រង់​ចាំ​ដោយ​ចិត្ត​រំភើប​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។

១. តើ​រាជាណាចក្រ​ព្រះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​យុត្តិធម៌​ឡើង​វិញ​នៅ​ផែនដី​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​ដែល​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ​នឹង​បំផ្លាញ​មនុស្ស​អាក្រក់ ព្រម​ទាំង​រដ្ឋាភិបាល​ទាំង​ឡាយ​នៅ​សង្គ្រាម​អាម៉ាគេដូន។ (​ការ​បើក​បង្ហាញ ១៦:១៤, ១៦​) នៅ​ពេល​នោះ សេចក្ដី​សន្យា​នេះ​ក្នុង​គម្ពីរ​នឹង​ក្លាយ​ជា​ការ​ពិត​ទាំង​ស្រុង។ សេចក្ដី​សន្យា​នេះ​ចែង​ថា​៖ ​«​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:១០​) លោក​យេស៊ូ​នឹង​ប្រើ​រាជាណាចក្រ​ព្រះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ផែនដី​ទាំង​មូល​នឹង​មាន​តែ​សេចក្ដី​សុខ​សាន្ត​និង​យុត្តិធម៌។​—សូម​អាន អេសាយ ១១:៤

២. ពេល​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែនដី តើ​ជីវិត​យើង​នឹង​ទៅ​ជា​យ៉ាង​ណា?

នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ ​«​មនុស្ស​សុចរិត​នឹង​បាន​ផែនដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:២៩​) សូម​ស្រមៃ​គិត បើ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​មាន​សុទ្ធ​តែ​មនុស្ស​សុចរិត ហើយ​មនុស្ស​ទាំង​អស់​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តើ​ជីវិត​យើង​នឹង​ល្អ​យ៉ាង​ណា​ទៅ! នៅ​ពេល​នោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឈឺ​ទៀត​ទេ ហើយ​មនុស្ស​គ្រប់​គ្នា​នឹង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

៣. ក្រោយ​ពី​មនុស្ស​អាក្រក់​ត្រូវ​បំផ្លាញ​ចោល តើ​រាជាណាចក្រ​ព្រះ​នឹង​សម្រេច​អ្វី​ទៀត?

ក្រោយ​ពី​មនុស្ស​អាក្រក់​ត្រូវ​បំផ្លាញ​ចោល លោក​យេស៊ូ​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ក្នុង​រយៈ​ពេល​១.០០០​ឆ្នាំ។ អំឡុង​ពេល​នោះ លោក​និង​១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​លោក នឹង​ជួយ​មនុស្ស​នៅ​ផែនដី​ឲ្យ​លែង​មាន​ភាព​ខុស​ឆ្គង​ទៀត។ មក​ដល់​ដំណាច់​គ្រា​១.០០០​ឆ្នាំ​នោះ ផែនដី​បាន​ទៅ​ជា​សួន​ឧទ្យាន​ដ៏​ស្រស់​ស្អាត​ម្ដង​ទៀត។ នៅ​ទី​នោះ​មនុស្ស​ទាំង​អស់​នឹង​សប្បាយ​រីករាយ ដោយ​សារ​ពួក​គេ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ រួច​មក លោក​យេស៊ូ​នឹង​ប្រគល់​ការ​គ្រប់​គ្រង​ទៅ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​បិតា​លោក​វិញ។ នៅ​ពេល​នោះ នាម​ព្រះ​យេហូវ៉ា​នឹង​ទៅ​ជា​បរិសុទ្ធ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ (​ម៉ាថាយ ៦:​៩, ១០​) នៅ​ពេល​នោះ​ដែរ ក៏​មាន​ភ័ស្តុតាង​ច្បាស់​លាស់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ និង​ថា​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​របស់​លោក។ ក្រោយ​មក ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​សាថាន ពួក​វិញ្ញាណ​កំណាច និង​អស់​អ្នក​ដែល​ចូល​រួម​បះ​បោរ​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​លោក។ (​ការ​បើក​បង្ហាញ ២០:៧​-​១០​) រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​ឲ្យ​មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​នៅ​ផែនដី​ជា​រៀង​រហូត។

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​នឹង​ប្រើ​រាជាណាចក្រ​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​អស់​ក្នុង​គម្ពីរ​ក្លាយ​ជា​ការ​ពិត។

៤. រាជាណាចក្រ​ព្រះ​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​មនុស្ស

គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​បាន​ត្រួត​ត្រា​លើ​មនុស្ស នោះ​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​»។ (​អ្នក​ទូន្មាន ៨:៩​) ប៉ុន្តែ តាម​រយៈ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា លោក​នឹង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​ឡើង​វិញ។

សូម​អាន ដានីយ៉ែល ២:៤៤ និង​ថែស្សាឡូនិច​ទី​២ ១:៦​-​៨ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​រដ្ឋាភិបាល​មនុស្ស​និង​អស់​អ្នក​ដែល​គាំទ្រ​ពួក​គេ?

  • យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ថា វិធានការ​របស់​លោក​ទាំង​ពីរ​នឹង​ប្រកប​ដោយ​យុត្តិធម៌​ហើយ​មិន​លម្អៀង?

៥. លោក​យេស៊ូ​គឺ​ជា​ស្ដេច​ដ៏​ល្អ​បំផុត

ក្នុង​ឋានៈ​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​របស់​លោក​នៅ​ផែនដី។ លេង​វីដេអូ ដើម្បី​ដឹង​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​ថា លោក​មាន​ទាំង​បំណង​ចិត្ត​និង​ឫទ្ធានុភាព​ពី​ព្រះ​ដើម្បី​ជួយ​មនុស្ស។

ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​អំពី​អ្វី​ដែល​រាជាណាចក្រ​ព្រះ​នឹង​សម្រេច។ ក្នុង​ចំណោម​ពរ​ដែល​បាន​រៀប​រាប់​ដូច​ត​ទៅ តើ​អ្នក​ទន្ទឹង​រង់​ចាំ​ពរ​មួយ​ណា​ជាង​គេ? សូម​អាន​ខ​គម្ពីរ​ដែល​មាន​ភ្ជាប់​ជា​មួយ​នឹង​ពរ​ទាំង​នេះ។

ពេល​នៅ​ផែនដី លោក​យេស៊ូ . . .

ពី​ស្ថាន​សួគ៌ លោក​យេស៊ូ​នឹង . . .

  • បាន​ធ្វើ​អព្ភូតហេតុ​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់។​—ម៉ាថាយ ១៤:១៧​-​២១

  • ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។—អេសាយ ៣៣:២៤

៦. រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​ឲ្យ​មាន​អនាគត​ដ៏​ត្រចះ​ត្រចង់

រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ក្លាយ​ជា​ការ​ពិត​ទាំង​ស្រុង។ ពួក​គេ​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។ លេង​វីដេអូ ដើម្បី​ដឹង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រើ​លោក​យេស៊ូ​ដែល​ជា​បុត្រ ឲ្យ​សម្រេច​គោល​បំណង​របស់​លោក។

សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៤៥:១៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​«​បំពេញ​បំណង​ប្រាថ្នា​របស់​ជីវិត​ទាំង​ឡាយ​»​ តើ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​បើ​មនុស្ស​ទាំង​អស់​សហការ​គ្នា នោះ​បញ្ហា​របស់​ពិភព​លោក​អាច​ដោះ​ស្រាយ​បាន​»។

  • តើ​រាជាណាចក្រ​ព្រះ​អាច​ដោះ​ស្រាយ​បញ្ហា​ណា​ខ្លះ​ដែល​រដ្ឋាភិបាល​មនុស្ស​មិន​អាច​ដោះ​ស្រាយ​បាន?

សេចក្ដី​សង្ខេប

រាជាណាចក្រ​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ពេញ​ទៅ​ដោយ​មនុស្ស​ល្អ​ដែល​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។

រៀន​សា​ឡើង​វិញ

  • តើ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​នាម​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

  • ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ក្លាយ​ជា​ការ​ពិត?

  • ក្នុង​ចំណោម​ពរ​ដែល​មក​ពី​រាជាណាចក្រ​ព្រះ តើ​អ្នក​ទន្ទឹង​រង់​ចាំ​ពរ​មួយ​ណា​ខ្លាំង​ជាង​គេ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​របៀប​ដែល​ក្រុម​គ្រួសារ​អាច​រំពឹង​គិត​ជា​មួយ​គ្នា​អំពី​ពរ​ផ្សេង​ៗ​នៅ​អនាគត​ដែល​រាជាណាចក្រ​ព្រះ​ផ្ដល់​ឲ្យ។

សូម​ស្រមៃ​ឃើញ​ខ្លួន​អ្នក​នៅ​ក្នុង​សួន​ឧទ្យាន (១:៥០)

ក្នុង​អត្ថបទ​«​ខ្ញុំ​មាន​សំណួរ​ជា​ច្រើន​»​ សូម​អាន​អំពី​របៀប​ដែល​បុរស​ម្នាក់​ជា​អ្នក​ប្រឆាំង​នឹង​របប​នយោបាយ បាន​រក​ឃើញ​ចម្លើយ​ដែល​គាត់​ចង់​បាន។

«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​brwp​១២០១០១​)