ផ្នែកទី៣ រៀនសាឡើងវិញ
រៀនសាឡើងវិញ សូមអ្នកនិងអ្នកបង្រៀនពិគ្រោះគ្នាអំពីសំណួរដូចតទៅ៖
១. សូមអាន សុភាសិត ២៧:១១។
ហេតុអ្វីអ្នកចង់រក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា?
(សូមមើល មេរៀនទី៣៤)។
២. ពេលគម្ពីរមិនប្រាប់បង្គាប់ចំៗ តើអ្នកអាចធ្វើការសម្រេចចិត្តល្អយ៉ាងដូចម្ដេច?
(សូមមើល មេរៀនទី៣៥)។
៣. តើអ្នកអាចទៀងត្រង់ក្នុងគ្រប់ការទាំងអស់តាមរបៀបណា?
(សូមមើល មេរៀនទី៣៦)។
៤. សូមអាន ម៉ាថាយ ៦:៣៣។
តើអ្នកអាចបន្ដ‹ស្វែងរករាជាណាចក្ររបស់ព្រះជាមុន›តាមរបៀបណា?
(សូមមើល មេរៀនទី៣៧)។
៥. តើអ្នកអាចបង្ហាញថាអ្នកឲ្យតម្លៃជីវិតដូចព្រះយេហូវ៉ាក្នុងរឿងណាខ្លះ?
(សូមមើល មេរៀនទី៣៨)។
៦. សូមអាន សកម្មភាព ១៥:២៩។
ស្ដីអំពីឈាម តើអ្នកអាចធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
តើអ្នកគិតថាបង្គាប់របស់លោកសមហេតុផលឬទេ?
(សូមមើល មេរៀនទី៣៩)។
៧. សូមអាន កូរិនថូសទី២ ៧:១។
តើការមានភាពស្អាតស្អំខាងរូបកាយនិងខាងសីលធម៌មានន័យយ៉ាងណា?
(សូមមើល មេរៀនទី៤០)។
៨. សូមអាន កូរិនថូសទី១ ៦:៩, ១០។
តើគម្ពីរចែងយ៉ាងណាអំពីការរួមភេទ? តើអ្នកយល់ស្របទេ?
តើគម្ពីរផ្ដល់ការណែនាំអ្វីខ្លះអំពីការពិសាស្រា?
(សូមមើល មេរៀនទី៤១ និង៤៣)។
៩. សូមអាន ម៉ាថាយ ១៩:៤-៦, ៩។
តើព្រះយេហូវ៉ាមានខ្នាតតម្រាអ្វីខ្លះសម្រាប់អាពាហ៍ពិពាហ៍?
ពេលរៀបការឬពេលលែងលះ ហេតុអ្វីត្រូវធ្វើសំបុត្រតាមផ្លូវច្បាប់?
(សូមមើល មេរៀនទី៤២)។
១០. តើពិធីបុណ្យនិងទំនៀមទម្លាប់ណាខ្លះដែលព្រះយេហូវ៉ាមិនពេញចិត្ត? ហេតុអ្វី?
(សូមមើល មេរៀនទី៤៤)។
១១. សូមអាន យ៉ូហាន ១៧:១៦ និងសកម្មភាព ៥:២៩។
តើអ្នកអាចរក្សាអព្យាក្រឹតភាពយ៉ាងដូចម្ដេច?
ប្រសិនបើច្បាប់របស់មនុស្សប្រឆាំងនឹងច្បាប់របស់ព្រះ តើអ្នកគួរធ្វើយ៉ាងណា?
(សូមមើល មេរៀនទី៤៥)។
១២. សូមអាន ម៉ាកុស ១២:៣០។
តើតាមរបៀបណាអ្នកអាចបង្ហាញថាអ្នកស្រឡាញ់ព្រះយេហូវ៉ា?
(សូមមើល មេរៀនទី៤៦ និង៤៧)។