ជំពូកទី៤២
មូលហេតុដែលយើងត្រូវធ្វើកិច្ចការផ្សេងៗ
តើកូនចូលចិត្តអ្វីច្រើនបំផុត លេងឬក៏ធ្វើកិច្ចការផ្សេងៗ?— ការលេងមិនមែនជាការខុសទេ។ គម្ពីរនិយាយអំពីក្រុងយេរូសាឡិម«បានពេញដោយកូនប្រុសកូនស្រី ដែលកំពុងតែលេងក្នុងផ្លូវ»។—សាការី ៨:៥
គ្រូដ៏ល្អប្រសើរចូលចិត្តមើលកូនក្មេងលេង។ មុនលោកមកផែនដី លោកបាននិយាយថា៖ ‹ខ្ញុំបាននៅជិត[ព្រះ]ដូចជាមេជាង ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះលោកជានិច្ច›។ មូលហេតុដែលលោកយេស៊ូបានត្រូវហៅថា«មេជាង» ជួយឲ្យយើងដឹងថាលោកធ្លាប់ធ្វើការជាមួយព្រះយេហូវ៉ានៅស្ថានសួគ៌។ ពេលលោកនៅស្ថានសួគ៌ លោកបាននិយាយថា ខ្ញុំមាន«សេចក្ដីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក»។ មែនហើយ ដូចយើងបានរៀនពីមុន គ្រូដ៏ល្អប្រសើរបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្សគ្រប់គ្នា ក្នុងនោះក៏មានកូនក្មេងដែរ។—សុភាសិត ៨:៣០, ៣១
ពេលលោកយេស៊ូនៅជាកុមារ តើកូនគិតថាលោកយេស៊ូចេះលេងម៉ាថាយ ១៣:៥៥; ម៉ាកុស ៦:៣
ទេ?— លោកប្រហែលជាចេះលេងដែរ។ ប៉ុន្តែ ដោយសារលោកជា«មេជាង»នៅស្ថានសួគ៌ តើលោកធ្វើការនៅផែនដីដែរឬទេ?— គេបានហៅលោកយេស៊ូថា«កូនរបស់ជាងឈើ»។ តើនេះបង្ហាញយ៉ាងណា?— យ៉ូសែបបានចិញ្ចឹមអប់រំលោកយេស៊ូដូចជាកូនរបស់គាត់ ដូច្នេះ គាត់ច្បាស់ជាបានបង្រៀនលោកយេស៊ូឲ្យចេះធ្វើគ្រឿងឈើហើយ។ ហេតុនេះ លោកយេស៊ូក៏បានក្លាយទៅជាជាងឈើម្នាក់។—តើលោកយេស៊ូជាជាងឈើបែបណា?— ដោយសារលោកជាមេជាងនៅស្ថានសួគ៌ លោកច្បាស់ជាជាងឈើដ៏ជំនាញនៅផែនដីហើយ មែនទេ?— សូមស្រមៃគិតអំពីកិច្ចការដ៏ពិបាកខ្លះៗដែលជាងឈើមាននៅសម័យនោះ។ លោកយេស៊ូប្រហែលជាបានចេញទៅកាប់រំលំដើមឈើ កាត់ដើមឈើនោះជាកំណាត់ៗ ហើយលីមកផ្ទះ រួចមកធ្វើជាតុ ជើងម៉ា និងអ្វីផ្សេងទៀត។
តើកូនគិតថាកិច្ចការនោះធ្វើឲ្យលោកយេស៊ូសប្បាយចិត្តទេ?— បើកូនអាចធ្វើតុនិងកៅអីដែលមាំ ព្រមទាំងអ្វីផ្សេងទៀតដើម្បីឲ្យមនុស្សប្រើប្រាស់បាន តើកូនសប្បាយចិត្តទេ?— គម្ពីរប្រាប់ថា ពេលដែលមនុស្សមាន«ចិត្តរីករាយ ក្នុងការដែលគេធ្វើ»នោះជាការប្រសើរ។ កិច្ចការដែលយើងធ្វើនាំឲ្យយើងមានចិត្តរីករាយ តែចិត្តរីករាយនោះគឺខុសពីចិត្តរីករាយដែលមកពីការលេង។—ពិតមែន កិច្ចការដែលយើងធ្វើ ផ្ដល់ប្រយោជន៍ដល់យើងខាងសុខភាពនិងខាងផ្លូវចិត្ត។ កូនក្មេងជាច្រើនគ្រាន់តែអង្គុយមើលទូរទស្សន៍ ឬលេងហ្គេមវីដេអូប៉ុណ្ណោះ។ ដូច្នេះ ពួកគេទៅជាធាត់ពេក និងមានសុខភាពខ្សោយ ហើយពួកគេពិតជាមិនសប្បាយនោះទេ។ ពួកគេក៏មិនធ្វើឲ្យអ្នកឯទៀតសប្បាយចិត្តដែរ។ តើយើងត្រូវធ្វើអ្វីដើម្បីមានចិត្តសប្បាយ?—
យើងបានរៀននៅជំពូកទី១៧ថា ពេលយើងឲ្យអ្នកឯទៀតនិងជួយពួកគេ នាំឲ្យយើងមានសុភមង្គល។ (សកម្មភាព ២០:៣៥) គម្ពីរហៅព្រះយេហូវ៉ាថា៖ «ព្រះដែលមានសេចក្ដីសប្បាយ»។ (ធីម៉ូថេទី១ ១:១១) ដូចយើងបានអានក្នុងសៀវភៅសុភាសិត លោកយេស៊ូ‹មានសេចក្ដីរីករាយនៅចំពោះព្រះជានិច្ច›។ ហេតុអ្វីលោកយេស៊ូសប្បាយរីករាយ?— ការពិត មានមូលហេតុជាច្រើនដែលធ្វើឲ្យលោកសប្បាយរីករាយ តែលោកបានប្រាប់អំពីមូលហេតុមួយថា៖ «បិតារបស់ខ្ញុំនៅតែធ្វើការរហូតដល់ឥឡូវនេះ ហើយខ្ញុំក៏នៅតែធ្វើការដែរ»។—យ៉ូហាន ៥:១៧
ពេលលោកយេស៊ូនៅផែនដី លោកមិនបានធ្វើការជាជាងឈើអស់មួយជីវិតទេ។ ព្រះយេហូវ៉ាបានប្រគល់កិច្ចការពិសេសមួយឲ្យលោកធ្វើនៅផែនដី។ តើកិច្ចការពិសេសនោះជាអ្វី? តើកូនដឹងទេ?— លោកយេស៊ូបានប្រាប់ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូកា ៤:៤៣) ជួនកាល ពេលលោកយេស៊ូផ្សព្វផ្សាយដល់អ្នកឯទៀត ពួកគេបានជឿលោក។ ពួកគេក៏បានប្រាប់អ្នកផ្សេងទៀតអំពីអ្វីដែលលោកយេស៊ូបានផ្សព្វផ្សាយដែរ ដូចស្ដ្រីជនជាតិសាម៉ារីដែលកូនឃើញក្នុងរូបភាព។—យ៉ូហាន ៤:៧-១៥, ២៧-៣០
តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះការបំពេញកិច្ចការដែលព្រះប្រគល់ឲ្យ? តើកូនគិតថាលោកចង់ធ្វើកិច្ចការនេះទេ?— លោកយេស៊ូបាននិយាយថា៖ «អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើយ៉ូហាន ៤:៣៤) សូមគិតអំពីម្ហូបដែលកូនចូលចិត្តជាងគេ តើកូនចូលចិត្តញ៉ាំម្ហូបនោះខ្លាំងប៉ុនណា?— បើកូនចូលចិត្តខ្លាំងប៉ុនណា កូនក៏អាចយល់អារម្មណ៍ដែលលោកយេស៊ូមានចំពោះកិច្ចការដែលព្រះបានប្រគល់ឲ្យលោកដែរ។
តាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ»។ (ព្រះបានបង្កើតយើងដើម្បីឲ្យយើងរៀនធ្វើការដោយសប្បាយរីករាយ។ លោកប្រាប់ថាអំណោយដែលលោកឲ្យដល់មនុស្ស គឺដើម្បីឲ្យពួកគេ«រីករាយក្នុងការដែលខ្លួនធ្វើ»។ ដូច្នេះ បើកូនរៀនធ្វើការពេលកូននៅក្មេង នោះជីវិតរបស់កូននឹងសប្បាយរីករាយថែមទៀត។—សាស្តា ៥:១៩
នេះមិនមានន័យថាកូនក្មេងអាចធ្វើកិច្ចការរបស់មនុស្សធំនោះទេ ទោះជាយ៉ាងនោះក៏ដោយ យើងទាំងអស់គ្នាអាចធ្វើកិច្ចការខ្លះៗបាន។ ឪពុកម្ដាយរបស់កូនប្រហែលជាទៅធ្វើការជារៀងរាល់ថ្ងៃដើម្បីបានប្រាក់ឲ្យក្រុមគ្រួសារមានចំណីអាហារនិងកន្លែងស្នាក់នៅ។ ដូចកូនដឹងហើយ មានកិច្ចការច្រើនណាស់នៅក្នុងផ្ទះដែលយើងត្រូវធ្វើ ដើម្បីរក្សាឲ្យមានរបៀបរៀបរយនិងមានភាពស្អាតស្អំ។
តើកូនអាចជួយធ្វើកិច្ចការអ្វីខ្លះក្នុងផ្ទះ ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារទាំងមូល?— គឺកូនអាចជួយលាងចាន យកសំរាមទៅចោល រៀបចំកន្លែងដែលកូនដេក និងប្រមូលទុកប្រដាប់ប្រដាលេងរបស់កូន។ ប្រហែលជាកូនធ្វើកិច្ចការខ្លះៗរួចហើយ។ កិច្ចការទាំងនោះពិតជាផ្ដល់ប្រយោជន៍ដល់ក្រុមគ្រួសារទាំងមូល។
ឥឡូវ សូមស្តាប់ថាការជួយធ្វើកិច្ចការដូចនោះមានប្រយោជន៍យ៉ាងណា។ ឧទាហរណ៍ កូនត្រូវប្រមូលប្រដាប់ប្រដាលេងទុកឲ្យមានរបៀបរៀបរយ ក្រោយពីកូនលេងរួច។ ហេតុអ្វីកូនគិតថាការធ្វើបែបនេះគឺសំខាន់?— ព្រោះនោះជួយឲ្យផ្ទះមានសណ្ដាប់ធ្នាប់ និងអាចបង្ការកុំឲ្យមានគ្រោះថ្នាក់ផងដែរ។ បើកូនមិនប្រមូលប្រដាប់ប្រដាលេង ទុកឲ្យបានរៀបរយទេ ប្រហែលជានៅថ្ងៃណាមួយពេលម្ដាយកូនមកផ្ទះវិញដោយកាន់អីវ៉ាន់ពេញដៃ អាចដើរជាន់ប្រដាប់ប្រដាលេងនោះ។ គាត់អាចជំពប់ឬរអិលដួល ហើយមានរបួស។ គាត់អាចរហូតដល់ត្រូវចូលមន្ទីរពេទ្យទៀតផង។ រឿងនេះអាចជារឿងធ្ងន់ណាស់ មែនទេ?— ដូច្នេះ ពេលកូនប្រមូលប្រដាប់ប្រដាលេងទុកឲ្យបានរៀបរយ ក្រោយពីលេងរួច នោះពិតជាផ្ដល់ប្រយោជន៍ដល់សមាជិកទាំងអស់ក្នុងក្រុមគ្រួសារ។
កូនក្មេងក៏មានកិច្ចការផ្សេងទៀតដែលត្រូវធ្វើដែរ។ ជាឧទាហរណ៍ មានលំហាត់ពីសាលា។ នៅសាលាកូនរៀនឲ្យចេះអាន។ កូនក្មេងខ្លះចូលចិត្តរៀនអានណាស់ តែកូនក្មេងខ្លះទៀតនិយាយថាការរៀនអានពិបាកពេក។ ទោះជាការរៀនអានមើលទៅពិបាកនៅមុនដំបូងក្ដី កូននឹងមិនស្តាយទេ បើកូនរៀនអានឲ្យបានស្ទាត់។ ពេលកូនចេះអាន កូនអាចរៀនអ្វីជាច្រើនដែលគួរឲ្យចាប់អារម្មណ៍។ កូនអាចអានគម្ពីរជាសៀវភៅរបស់ព្រះ ដោយខ្លួនកូនផ្ទាល់។ ដូច្នេះ ពេលកូនធ្វើលំហាត់សាលាដោយយកចិត្តទុកដាក់ នោះពិតជាមានប្រយោជន៍ណាស់ មែនទេ?—
មានមនុស្សខ្លះខំគេចមិនធ្វើការ។ ប្រហែលជាកូនស្គាល់អ្នកណាម្នាក់ដែលធ្វើដូចនោះ។ ប៉ុន្តែ ដោយសារព្រះបានបង្កើតយើងឲ្យចេះធ្វើការ យើងត្រូវរៀនធ្វើកិច្ចការដោយក្ដីពេញចិត្ត។ តើគ្រូដ៏ល្អប្រសើរបានពេញចិត្តនឹងកិច្ចការរបស់លោកច្រើនប៉ុនណា?— លោកបាននិយាយថា លោកពេញចិត្តកិច្ចការរបស់លោក ដូចជាពិសាអាហារដែលលោកចូលចិត្ត។ តើលោកបាននិយាយអំពីកិច្ចការអ្វី?— គឺការប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ា និងអំពីរបៀបដែលពួកគេអាចទទួលជីវិតដែលគ្មានទីបញ្ចប់។
ដូច្នេះ ដើម្បីជួយយើងឲ្យពេញចិត្តនឹងកិច្ចការដែលយើងធ្វើ សូមសួរខ្លួនថា ‹ហេតុអ្វីត្រូវធ្វើកិច្ចការនេះ?›។ ពេលកូនដឹងថាកិច្ចការនោះសំខាន់ នោះជំរុញកូនឲ្យចង់ធ្វើកិច្ចការនោះ។ ម្យ៉ាងទៀត មិនថាកិច្ចការនោះធំឬតូចក្ដី សូមបំពេញកិច្ចការនោះដោយយកចិត្តទុកដាក់។ បើកូនធ្វើដូច្នោះ កូនអាចពេញចិត្តនឹងកិច្ចការនោះ ដូចជាគ្រូដ៏ល្អប្រសើរបានពេញចិត្តនឹងកិច្ចការរបស់លោកដែរ។
គម្ពីរអាចជួយមនុស្សឲ្យក្លាយទៅជាអ្នកធ្វើការដ៏ល្អបាន។ សូមអាន សុភាសិត ១០:៤; ២២:២៩ សាស្តា ៣:១២, ១៣ និងកូឡុស ៣:២៣។