តើធ្វើដូចម្ដេចអាចរកបានមិត្តភក្ដិល្អ?
ជំពូកទី៨
តើធ្វើដូចម្ដេចអាចរកបានមិត្តភក្ដិល្អ?
ប្អូនស្រីប៊្រីថានី ប្រាប់ថា៖ «ពេលខ្ញុំខឹង ខ្ញុំចង់ប្រាប់អារម្មណ៍ដល់អ្នកណាម្នាក់។ បើខ្ញុំក្រៀមក្រំ ខ្ញុំចង់បាននរណាម្នាក់លួងលោមខ្ញុំ។ ពេលខ្ញុំសប្បាយចិត្ត ខ្ញុំក៏ចង់ចែករំលែកភាពរីករាយជាមួយអ្នកណាម្នាក់ដែរ។ ចំពោះខ្ញុំ ការមានមិត្តភក្ដិគឺសំខាន់ណាស់»។
គេនិយាយថាក្មេងៗត្រូវការគ្នាលេង រីឯប្អូនៗយុវវ័យវិញត្រូវការមិត្តភក្ដិ។ តើនេះខុសគ្នាយ៉ាងណា?
គ្នាលេងគឺជាមនុស្សដែលប្អូនលេងជាមួយ។
មិត្តភក្ដិគឺជាមនុស្សដែលប្អូនអាចប្រាប់ពីអារម្មណ៍ និងគំនិតរបស់ប្អូន។
សុភាសិត ១៧:១៧) នោះប្រហែលជាការរៀបរាប់អំពីចំណងមិត្តភាពដែលជ្រាលជ្រៅជាងចំណងមិត្តភាពក្នុងវ័យកុមារ!
បន្ថែមទៅទៀត គម្ពីរចែងថា៖ «មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមកដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។ (ការពិត៖ ពេលប្អូនចូលដល់វ័យជំទង់ ប្អូនត្រូវការមិត្តភក្ដិដែល
១. មានគុណសម្បត្តិដែលគួរឲ្យសរសើរ
២. រស់នៅដោយមានខ្នាតតម្រាសីលធម៌ខ្ពស់
៣. អាចមានឥទ្ធិពលល្អមកលើប្អូន
សំណួរ៖ តើតាមរបៀបណាប្អូនអាចរកបានមិត្តភក្ដិដែលមានចំណុចទាំងបីនោះ? សូមពិចារណាចំណុចទាំងនោះម្ដងមួយៗ។
ចំណុចទី១ មានគុណសម្បត្តិដែលគួរឲ្យសរសើរ
អ្វីដែលប្អូនគួរដឹង។ មិនមែនគ្រប់គ្នាដែលនិយាយថាខ្លួនជាមិត្តភក្តិ គឺជាមិត្តពិតនោះទេ។ គម្ពីរថែមទាំងចែងថា៖ «មានមិត្តភក្ដិដែលត្រៀមចាំបំផ្លាញគ្នា»។ (សុភាសិត ១៨:២៤) ពាក្យនេះស្ដាប់ទៅដូចជាខ្លាំងបន្តិច។ ប៉ុន្តែសូមគិត តើប្អូនធ្លាប់ត្រូវ«មិត្តភក្ដិ»កេងចំណេញពីប្អូនទេ? ឬមួយប្អូនធ្លាប់ត្រូវមិត្តភក្តិនិយាយដើមឬប្រាប់រឿងមិនពិតអំពីប្អូនទេ? បើធ្លាប់ នោះប្អូនប្រហែលជាលែងទុកចិត្តមិត្តបែបនោះទៀត។ a សូមចាំថា ការមានមិត្តភក្ដិល្អគឺប្រសើរជាងការមានមិត្តភក្ដិច្រើន!
អ្វីដែលប្អូនអាចធ្វើ។ សូមជ្រើសរើសមិត្តភក្ដិដែលមានគុណសម្បត្តិ ដែលគួរឲ្យចង់ធ្វើតាម។
ប្អូនស្រីអ៊ីវឹត អាយុ១៧ឆ្នាំ រៀបរាប់ថា៖ «គ្រប់គ្នាសរសើរ ហើយនិយាយល្អអំពីហ្វីអូណាដែលជាមិត្តភក្ដិរបស់ខ្ញុំ។ ខ្ញុំក៏ចង់មានកេរ្តិ៍ឈ្មោះល្អដូចគាត់ដែរ»។
សូមសាកល្បងធ្វើដូចនេះ៖
១. សូមអាន កាឡាទី ៥:២២, ២៣។
២. សូមសួរខ្លួនថា‹តើមិត្តរបស់ខ្ញុំបង្ហាញគុណសម្បត្តិជា«ផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ»ឬទេ?›។
៣. សូមសរសេរឈ្មោះមិត្តភក្ដិជិតស្និទ្ធរបស់ប្អូន និងបុគ្គលិកលក្ខណៈរបស់ពួកគាត់ម្នាក់ៗ។
ឈ្មោះ
․․․․․
បុគ្គលិកលក្ខណៈ
․․․․․
តម្រុយ៖ បើប្អូនគិតឃើញតែពីលក្ខណៈមិនល្អរបស់គាត់ នោះប្រហែលជាដល់ពេលដែលប្អូនគួរស្វែងរកមិត្តភក្ដិដែលល្អជាង!
ចំណុចទី២ មានខ្នាតតម្រាសីលធម៌ខ្ពស់
អ្វីដែលប្អូនគួរដឹង។ ពេលប្អូនចង់បានអ្នកណាម្នាក់ធ្វើជាមិត្តភក្ដិយ៉ាងខ្លាំង នោះប្អូនទំនងជាជ្រើសរើសខុស។ គម្ពីរចែងថា៖ «អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ តែអ្នកដែលសេពគប់មនុស្សល្ងីល្ងើនឹងជួបបញ្ហា»។ សុភាសិត ១៣:២០) ពាក្យ«មនុស្សល្ងីល្ងើ»មិនសំដៅទៅលើមនុស្សដែលរៀនបានពិន្ទុតិច ឬក៏មិនសូវឆ្លាតនោះទេ។ ផ្ទុយទៅវិញ នោះសំដៅទៅលើមនុស្សដែលគ្មានសីលធម៌និងមិនចេះទទួលយកហេតុផល។ ប្អូនមិនចង់បានមិត្តភក្ដិបែបនោះឡើយ មែនទេ?
(អ្វីដែលប្អូនអាចធ្វើ។ ជាជាងយកអ្នកណាក៏បានធ្វើជាមិត្ត សូមគិតជាមុនថា តើបុគ្គលនោះជាមនុស្សបែបណា? (ចម្រៀងសរសើរព្រះ ២៦:៤) នេះមិនមែនជាការរើសអើងឡើយ តែជាការគិតយ៉ាងហ្មត់ចត់ដើម្បីដឹង«នូវភាពខុសគ្នារវាងមនុស្សសុចរិតនិងមនុស្សទុច្ចរិត ហើយរវាងអ្នកដែលបម្រើព្រះនិងអ្នកដែលមិនបម្រើព្រះ»។—ម៉ាឡាគី ៣:១៨
ប្អូនប្រុសគ្រិស្តតូហ្វើ អាយុ១៣ឆ្នាំ រៀបរាប់ថា៖ «ខ្ញុំអរគុណយ៉ាងខ្លាំងដល់ឪពុកម្ដាយខ្ញុំ ដែលជួយខ្ញុំឲ្យរកបានមិត្តភក្ដិអាយុស្រករខ្ញុំ និងដែលរស់នៅស្របតាមខ្នាតតម្រារបស់ព្រះ»។
សូមឆ្លើយសំណួរដូចតទៅ៖
ពេលខ្ញុំនៅជាមួយមិត្តភក្តិ តើខ្ញុំបារម្ភថាពួកគេនឹងបង្ខំខ្ញុំឲ្យធ្វើខុសឬទេ?
□ មែន
□ មិនមែន
តើខ្ញុំមិនហ៊ានណែនាំមិត្តភក្ដិឲ្យឪពុកម្ដាយខ្ញុំស្គាល់ ព្រោះខ្លាចថាពួកគាត់នឹងមិនពេញចិត្តមិត្តភក្តិខ្ញុំឬទេ?
□ មែន
□ មិនមែន
តម្រុយ៖ បើប្អូនឆ្លើយថាមែនចំពោះសំណួរទាំងពីរខាងលើ សូមស្វែងរកមិត្តភក្ដិដែលជាគំរូល្អក្នុងការរស់នៅស្របតាមខ្នាតតម្រាខ្ពស់ជាគ្រិស្តសាសនិក។
ចំណុចទី៣ មានឥទ្ធិពលល្អ
អ្វីដែលប្អូនគួរដឹង។ គម្ពីរចែងថា៖ «ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។ (កូរិនថូសទី១ ១៥:៣៣) យុវវ័យម្នាក់ឈ្មោះឡូរេន បានប្រាប់ថា៖ «សិស្សរួមថ្នាក់ព្រមរាប់អានខ្ញុំជាមិត្ត លុះត្រាតែខ្ញុំធ្វើតាមពួកគេ។ ខ្ញុំគ្មានមិត្តភក្ដិទេ ដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើតាមពួកគេ»។ ឡូរេនទទួលស្គាល់ថា ពេលដែលអ្នកណាម្នាក់ធ្វើតាមខ្នាតតម្រារបស់អ្នកឯទៀត អ្នកនោះដូចជាកូនអុកដែលគេយកទៅដាក់នៅកន្លែងណាក៏បាន។ ប៉ុន្តែ ប្អូនអាចរកបានមិត្តភក្តិដែលល្អជាងនោះ!
អ្វីដែលប្អូនអាចធ្វើ។ ឈប់សេពគប់ជាមួយពួកអ្នកដែលបង្ខំប្អូនឲ្យមានរបៀបរស់នៅដូចពួកគេ។ ពិតមែនថានេះអាចធ្វើឲ្យប្អូនមានមិត្តភក្ដិតិចជាង តែប្អូននឹងមានអារម្មណ៍ថាខ្លួនមានតម្លៃច្រើនជាង។ មិនត្រឹមតែប៉ុណ្ណោះ នេះនឹងបើកឱកាសឲ្យប្អូនរកបានមិត្តភក្ដិដែលប្រសើរជាងមុន ជាមិត្តដែលនឹងជួយប្អូនឲ្យធ្វើអ្វីល្អៗ។—ប្អូនប្រុសចេសិន អាយុ២១ឆ្នាំ និយាយថា៖ «មិត្តជិតស្និទ្ធរបស់ខ្ញុំឈ្មោះឃ្លីន ជាមនុស្សចេះគិតនិងយល់អារម្មណ៍អ្នកឯទៀត។ គាត់ជាគំរូល្អដែលលើកទឹកចិត្តខ្ញុំខ្លាំងណាស់»។
សូមសួរខ្លួននូវសំណួរដូចខាងក្រោម៖
តើខ្ញុំផ្លាស់ប្ដូររបៀបស្លៀកពាក់ ការនិយាយស្ដី ឬធ្វើអ្វីមិនល្អដើម្បីផ្គាប់ចិត្តមិត្តភក្តិរបស់ខ្ញុំឬទេ?
□ មែន
□ មិនមែន
ពេលមិត្តភក្ដិបបួលខ្ញុំទៅលេងកន្លែងដែលខ្ញុំសង្ស័យថាមិនល្អ តើខ្ញុំទៅជាមួយពួកគេឬទេ?
□ មែន
□ មិនមែន
តម្រុយ៖ បើប្អូនឆ្លើយថាមែនចំពោះសំណួរទាំងនោះ សូមសួរយោបល់ពីឪពុកម្ដាយ ឬមិត្តភក្ដិដែលមានភាពចាស់ទុំ។ បើប្អូនជាសាក្សីព្រះយេហូវ៉ា ប្អូនក៏អាចប្រាប់អ្នកចាស់ទុំក្នុងក្រុមជំនុំថាប្អូនចង់សុំយោបល់ពីគាត់ ដើម្បីចេះជ្រើសរើសមិត្តភក្ដិដែលមានឥទ្ធិពលល្អមកលើប្អូន។
សូមអានប្រធានបទនេះថែមទៀត ក្នុងជំពូកទី៩ ក្បាលទី២
ចុះបើមិត្តភក្ដិឬចិត្តរបស់ប្អូនបង្ខំប្អូនឲ្យធ្វើអាក្រក់? សូមស្វែងយល់ពីវិធីដែលប្អូនអាចយកឈ្នះបាន!
[កំណត់សម្គាល់]
a ពិតណាស់ គ្រប់គ្នាចេះធ្វើខុស។ (រ៉ូម ៣:២៣) ដូច្នេះ ពេលដែលមិត្តណាម្នាក់ធ្វើឲ្យប្អូនឈឺចិត្ត តែក្រោយមកគាត់បង្ហាញការសោកស្ដាយយ៉ាងស្មោះ នោះសូមចាំថា៖ «សេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន»។—ពេត្រុសទី១ ៤:៨
បទគម្ពីរសំខាន់
«មានមិត្តភក្ដិដែលស្រឡាញ់យើងខ្លាំងជាងបងប្អូនយើងទៅទៀត»។—សុភាសិត ១៨:២៤
យោបល់
ពេលប្អូនរស់នៅស្របតាមខ្នាតតម្រាសុចរិត នោះអ្នកឯទៀតដែលព្យាយាមធ្វើដូចគ្នា ទំនងជាចង់រាប់អានប្អូន។ ពួកគេគឺជាមិត្តល្អបំផុត!
តើប្អូនដឹងទេ . . . ?
ព្រះមិនរើសមុខឡើយ តែលោកជ្រើសរើសយ៉ាងហ្មត់ចត់ថា អ្នកណាសមធ្វើជា«ភ្ញៀវក្នុងត្រសាលរបស់លោក»។—ចម្រៀងសរសើរព្រះ ១៥:១-៥
គម្រោងអនុវត្ត!
ដើម្បីរកបានមិត្តភក្តិល្អ ខ្ញុំនឹង ․․․․․
ខ្ញុំចង់ព្យាយាមធ្វើមិត្តជាមួយអ្នកដែលមានអាយុបងខ្ញុំ។ គាត់ឈ្មោះ ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● តើប្អូនចង់បានមិត្តភក្តិដែលមានគុណសម្បត្តិបែបណាហើយហេតុអ្វី?
● តើប្អូនត្រូវបណ្ដុះគុណសម្បត្តិអ្វីខ្លះ ដើម្បីទៅជាមិត្តភក្តិល្អ?
[ឃ្លាអក្សរធំនៅទំព័រ៦០]
«ប្អូនប្រុសខូល រៀបរាប់ថា៖ ‹ឪពុកម្ដាយខ្ញុំបានដាស់តឿនខ្ញុំឲ្យដកខ្លួនចេញពីមិត្តភក្ដិមួយក្រុម តែខ្ញុំពិតជាចូលចិត្តពួកគេណាស់។ ទោះជាយ៉ាងនោះក្ដី យោបល់របស់ឪពុកម្ដាយខ្ញុំគឺត្រឹមត្រូវ។ ពេលខ្ញុំគិតយ៉ាងហ្មត់ចត់ ខ្ញុំដឹងថាមានមិត្តភក្ដិជាច្រើនទៀតដែលល្អជាងពួកគេ›»
[ប្រអប់នៅទំព័រ៦១]
សូមសាកធ្វើតាមយោបល់ទាំងនេះ
និយាយប្រាប់ឪពុកម្ដាយអំពីមិត្តភក្តិរបស់ប្អូន។ សូមសួរពួកគាត់ថា ពួកគាត់មានមិត្តភក្តិបែបណា ពេលមានអាយុស្រករប្អូន។ តើពួកគាត់ស្ដាយក្រោយដែលបានជ្រើសរើសមិត្តភក្តិបែបនោះទេ? បើមែន ហេតុអ្វី? សូមសួរពួកគាត់ពីវិធីជៀសវាងបញ្ហាដែលពួកគាត់បានជួបប្រទះ។
ណែនាំមិត្តភក្តិឲ្យឪពុកម្ដាយប្អូនស្គាល់។ បើប្អូនមិនហ៊ានណែនាំមិត្តភក្តិឲ្យពួកគាត់ស្គាល់ទេ សូមសួរខ្លួនថា‹ហេតុអ្វីខ្ញុំមិនហ៊ាន?›។ តើមានអ្វីមួយដែលប្អូនដឹងថា ឪពុកម្ដាយនឹងមិនពេញចិត្តមិត្តភក្តិប្អូនឬទេ? បើមាន ប្អូនប្រហែលជាត្រូវជ្រើសរើសមិត្តភក្តិឲ្យបានហ្មត់ចត់ជាងនេះ។
ជាអ្នកស្ដាប់ដ៏ល្អ។ សូមស្ដាប់ដោយយកចិត្តទុកដាក់ ពេលមិត្តភក្តិប្រាប់ប្អូនអំពីសុខទុក្ខនិងកង្វល់របស់គាត់។—ភីលីព ២:៤
ចេះអភ័យទោស។ កុំរំពឹងថាមិត្តភក្តិប្អូននឹងមិនធ្វើខុសឡើយ ព្រោះ«យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»។—យ៉ាកុប ៣:២
ឲ្យមិត្តភក្ដិមានពេលវេលាផ្ទាល់ខ្លួន។ ប្អូនមិនចាំបាច់នៅជាមួយមិត្តភក្តិគ្រប់ពេលនោះទេ។ មិត្តពិតនឹងនៅក្បែរប្អូនជានិច្ច ពេលប្អូនត្រូវការពួកគេ។—អ្នកទូន្មាន ៤:៩, ១០
[រូបភាពនៅទំព័រ៦៣]
កាលដែលប្អូនធ្វើតាមខ្នាតតម្រារបស់អ្នកឯទៀត ប្អូនដូចជាកូនអុកដែលគេយកទៅដាក់នៅកន្លែងណាក៏បាន