គំរូដែលគួរធ្វើតាម ម៉ូសេ
គំរូដែលគួរធ្វើតាម ម៉ូសេ
ជីវិតម៉ូសេពោរពេញទៅដោយអត្ថប្រយោជន៍ជាច្រើន។ គាត់ធំឡើងក្នុងវិមានរាជវង្សរបស់ក្រុមគ្រួសារផារ៉ូ ហើយគាត់បានត្រូវអប់រំទៅតាមចំណេះវិជ្ជារបស់ជនជាតិអេហ្ស៊ីប។ (សកម្មភាព ៧:២២) តើម៉ូសេអាចប្រើចំណេះដឹងរបស់គាត់ដើម្បីធ្វើអ្វីខ្លះ? គាត់អាចប្រើចំណេះនោះដើម្បីទទួលបានកេរ្តិ៍ឈ្មោះ ឋានៈ និងទ្រព្យសម្បត្តិ។ ប៉ុន្តែ គាត់មិនបានចុះចាញ់សម្ពាធពីមិត្តភក្តិ ឬមានមហិច្ឆតាឡើយ។ ផ្ទុយទៅវិញ ម៉ូសេបានជ្រើសយកវិថីជីវិតដែលធ្វើឲ្យមនុស្សជុំវិញគាត់ភ្ញាក់ផ្អើលជាខ្លាំង។ គាត់បានសម្រេចចិត្ត«ឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ត្ររបស់ព្រះ»។ (ហេប្រឺ ១១:២៥) តើនេះនាំឲ្យគាត់បាត់បង់អនាគតល្អឬទេ? មិនមែនទាល់តែសោះ។ ដោយសារម៉ូសេបានជ្រើសរើសបម្រើព្រះនិងជួយមនុស្សឯទៀត គាត់មានជីវិតដែលប្រកបដោយភាពរីករាយនិងគាប់ចិត្ត។
បើប្អូនទទួលបានការអប់រំល្អ តើប្អូននឹងធ្វើអ្វី? ប្អូនអាចដេញតាមទ្រព្យសម្បត្តិឬតួនាទីការងារ ឬមួយប្អូនអាចធ្វើដូចម៉ូសេ ដោយប្រើជីវិតយ៉ាងមានន័យខ្លឹមសារ ពោលគឺប្អូនអាចប្រើកម្លាំង ធនធាន និងសមត្ថភាពរបស់ប្អូនដើម្បីបម្រើព្រះនិងអ្នកឯទៀត។ (ម៉ាថាយ ២២:៣៥-៤០) នេះជារបៀបរស់នៅដែលស្កប់ចិត្ត និងមានន័យបំផុត!