លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គំរូដែលគួរធ្វើតាម យ៉ាកុប

គំរូដែលគួរធ្វើតាម យ៉ាកុប

គំរូ​ដែល​គួរ​ធ្វើ​តាម យ៉ាកុប

យ៉ាកុប​និង​បង​ប្រុស​គាត់​ឈ្មោះ​អេសាវ មិន​បាន​និយាយ​រក​គ្នា​អស់​រាប់​ឆ្នាំ។ តាម​ពិត អេសាវ​ស្អប់​យ៉ាកុប​ណាស់។ ទោះ​ជា​យ៉ាកុប​មិន​បាន​ធ្វើ​ខុស​ក៏​ដោយ យ៉ាកុប​ជា​អ្នក​ចាត់​វិធានការ​ជា​មុន​ដើម្បី​ត្រូវ​គ្នា​ជា​មួយ​បង​គាត់។ យ៉ាកុប​បាន​លះ​បង់​អ្វី​ជា​ច្រើន មិន​មែន​ដោយ​សារ​ចង់​ឈ្នះ​ចាញ់​ជា​មួយ​បង​គាត់​ឡើយ តែ​ដោយ​សារ​គាត់​ស្រឡាញ់​បង​របស់​គាត់។ យ៉ាកុប​មិន​បាន​បំពាន​គោល​ការណ៍​របស់​ព្រះ​ទេ ហើយ​ក៏​មិន​បាន​ទាម​ទារ​ឲ្យ​បង​ប្រុស​សុំ​ទោស​គាត់​ជា​មុន ទើប​ផ្សះ​ផ្សា​គ្នា​ជា​ក្រោយ​នោះ​ដែរ។—ដើម​កំណើត ២៥:២៧​-​៣៤; ២៧:៣០​-​៤១; ៣២:៣​-​២២; ៣៣:១​-​៩

តើ​ធម្មតា​ប្អូន​ធ្វើ​យ៉ាង​ណា​ពេល​ឈ្លោះ​គ្នា​ជា​មួយ​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ? ពេល​ខ្លះ​ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ ហើយ​ថា​បង​ប្អូន​ឬ​ឪពុក​ម្ដាយ​ខុស។ ក្នុង​ករណី​បែប​នេះ តើ​ប្អូន​រង់​ចាំ​ឲ្យ​គាត់​មក​ផ្សះ​ផ្សា​ជា​មុន​ទេ? ឬ​មួយ​ប្អូន​ចង់​ធ្វើ​ដូច​យ៉ាកុប? ពេល​ដែល​មិន​ខុស​នឹង​គោល​ការណ៍​គម្ពីរ តើ​ប្អូន​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ត្រូវ​គ្នា​វិញ​ទេ? (​ពេត្រុស​ទី​១ ៣:៨, ៩​) យ៉ាកុប​មិន​យក​អំណួត​ជា​ត្រី​មុខ​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​គ្នា​ឡើយ។ គាត់​បាន​បន្ទាប​ខ្លួន ដូច្នេះ​គាត់​មាន​ទំនាក់​ទំនង​ល្អ​ឡើង​វិញ​ជា​មួយ​បង​ប្រុស​គាត់។ តើ​ប្អូន​អាច​ធ្វើ​ដូច​យ៉ាកុប​ចំពោះ​ក្រុម​គ្រួសារ​របស់​ប្អូន​ដែរ​ឬ​ទេ?