គំរូដែលគួរធ្វើតាម រូថ
គំរូដែលគួរធ្វើតាម រូថ
រូថជាស្ត្រីមេម៉ាយដែលមានភក្ដីភាព។ នាងសម្រេចចិត្តរស់នៅជាមួយម្ដាយក្មេកវ័យចំណាស់ឈ្មោះណាអូមី ជាជាងត្រឡប់ទៅមានជីវិតស្រួលក្នុងស្រុកកំណើតរបស់នាង។ ទោះជាការសម្រេចចិត្តនេះធ្វើឲ្យនាងពិបាករើសគូជីវិតក្ដី នាងនៅតែផ្ដោតទៅលើអ្វីដែលសំខាន់ជាង។ នាងស្រឡាញ់ណាអូមី ហើយចង់រស់នៅជាមួយរាស្ត្ររបស់ព្រះយេហូវ៉ា ខ្លាំងជាងការបំពេញតាមបំណងប្រាថ្នាក្នុងការរៀបការម្ដងទៀត។—រូថ ១:៨-១៧
តើប្អូនកំពុងគិតអំពីការរៀបការឬទេ? បើមែន សូមធ្វើតាមគំរូរបស់រូថ។ កុំគិតតែពីអារម្មណ៍របស់ប្អូន សូមមើលថា តើប្អូនមានគុណសម្បត្តិអ្វីខ្លះដែលអាចធ្វើឲ្យគូអនាគតរបស់ប្អូនមានសុភមង្គល? ជាឧទាហរណ៍ តើប្អូនជាមនុស្សស្មោះត្រង់និងលះបង់ប្រយោជន៍ខ្លួនឬទេ? សូម្បីតែពេលប្អូនចង់ធ្វើតាមភាពមិនល្អឥតខ្ចោះរបស់ខ្លួន តើប្អូននៅតែធ្វើតាមគោលការណ៍របស់ព្រះឬទេ? ទោះជារូថមិនខ្វល់អំពីការរកគូថ្មីក៏ដោយ ទីបំផុតនាងបានរៀបការជាមួយបុរសដែលមានភាពចាស់ទុំ និងមានគុណសម្បត្តិស្រដៀងនឹងនាង ហើយសំខាន់បំផុតបុរសនោះ ស្រឡាញ់ព្រះ។ ប្អូនក៏អាចជួបគូជីវិតដូចរូថដែរ។