តើខ្ញុំធ្វើយ៉ាងណាពេលឪពុកឬម្ដាយរៀបការម្ដងទៀត?
ជំពូកទី៥
តើខ្ញុំធ្វើយ៉ាងណាពេលឪពុកឬម្ដាយរៀបការម្ដងទៀត?
ឪពុកឬម្ដាយរបស់ប្អូនទំនងជាសប្បាយចិត្តខ្លាំងណាស់ ក្នុងថ្ងៃដែលគាត់រៀបការជាមួយអ្នកថ្មី។ ប៉ុន្តែ ប្អូនប្រហែលជាមិនសប្បាយចិត្តទាល់តែសោះ! ហេតុអ្វី? ពីព្រោះការរៀបការនេះបំផ្លាញសេចក្ដីសង្ឃឹមរបស់ប្អូន ដែលចង់ឃើញឪពុកម្ដាយបង្កើតត្រឡប់មករស់នៅជុំគ្នាវិញ។ ណាមួយទៀត នោះក៏អាចធ្វើឲ្យប្អូនឈឺចាប់កាន់តែខ្លាំងដែរ បើឪពុកឬម្ដាយបង្កើតរបស់ប្អូនទើបតែស្លាប់។
តើប្អូនមានអារម្មណ៍យ៉ាងណា ពេលឪពុកឬម្ដាយរៀបការថ្មី? សូមដាក់សញ្ញា ✔ នៅជិតប្រអប់ដែលត្រូវនឹងអារម្មណ៍របស់ប្អូន។
ខ្ញុំមានអារម្មណ៍ . . .
□ រីករាយ
□ គ្មានសុវត្ថិភាព
□ ត្រូវគេក្បត់
□ ច្រណែនឪពុកឬម្ដាយចុង
□ មានអារម្មណ៍ថាខ្លួនខុស ដោយសារចាប់ផ្ដើមស្រឡាញ់ចូលចិត្តឪពុកឬម្ដាយចុង
អារម្មណ៍នៅក្នុងចំណុចចុងក្រោយអាចកើតចេញពីភាពស្មោះត្រង់ ដែលប្អូនមានចំពោះឪពុកឬម្ដាយបង្កើតដែលមិនបាននៅជាមួយប្អូន។ មិនថាហេតុផលណាក៏ដោយ អ្វីទាំងនេះអាចជំរុញប្អូនឲ្យបញ្ចេញអារម្មណ៍តាមរបៀបដែលនាំឲ្យល្អក់កករ។
សុភាសិត ១១:២៩) កុំផុងខ្លួនធ្វើបែបនោះឡើយ។ ប៉ុន្តែ ប្អូនអាចសម្រួលអារម្មណ៍ដ៏តានតឹងតាមវិធីដែលល្អជាង។ សូមមើលឧទាហរណ៍ខ្លះ។
ជាឧទាហរណ៍ ប្អូនប្រហែលជាព្យាយាមបង្កបញ្ហាឥតឈប់ឈរដល់ឪពុកឬម្ដាយចុងរបស់ប្អូន រហូតដល់រកវិធីបំបែកបំបាក់ពួកគាត់ទៀតផង។ ក៏ប៉ុន្តែ ប្រាជ្ញានៅសុភាសិតបានព្រមានថា៖ «អ្នកណាដែលបង្កបញ្ហាដល់ក្រុមគ្រួសារ អ្នកនោះនឹងមិនបានអ្វីទាល់តែសោះ»។ (ការពិបាកទី១៖ ទទួលស្គាល់សិទ្ធអំណាចរបស់ឪពុកឬម្ដាយចុង
ការដែលប្អូនត្រូវមកស្ថិតនៅក្រោមអំណាចរបស់ឪពុកឬម្ដាយចុង មិនមែនជារឿងងាយស្រួលឡើយ។ ពេលគាត់សុំប្អូនឲ្យធ្វើអ្វីមួយ ប្អូនប្រហែលជាតបទៅវិញថា‹អ្នកមិនមែនជាឪពុក/ម្ដាយបង្កើតរបស់ខ្ញុំទេ!›។ ការតបឆ្លើយបែបនេះធ្វើឲ្យប្អូនសប្បាយចិត្តមួយភ្លែត តែវាបង្ហាញថាប្អូននៅមានគំនិតក្មេងខ្ចី។
ផ្ទុយទៅវិញ ការព្រមទទួលយកសិទ្ធិអំណាចរបស់ឪពុកឬម្ដាយចុង ជាវិធីមួយដែលបង្ហាញថាប្អូនធ្វើតាមឱវាទក្នុងគម្ពីរ ដើម្បីមាន‹សមត្ថភាពយល់ដឹងជាមនុស្សពេញវ័យ›។ (កូរិនថូសទី១ ១៤:២០) ពិតណាស់ ឪពុកឬម្ដាយចុងកំពុងបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាឪពុកម្ដាយរបស់ប្អូន។ ដូច្នេះ គាត់សមនឹងទទួលការគោរពពីប្អូន មែនទេ?—សុភាសិត ១:៨; អេភេសូរ ៦:១-៤
ជាញឹកញយ ពេលឪពុកឬម្ដាយចុងប្រៀនប្រដៅប្អូន នោះគឺដោយសារគាត់ស្រឡាញ់និងយកចិត្តទុកដាក់ចំពោះប្អូន។ (សុភាសិត ១៣:២៤) អ៊ីវ៉ន អាយុ១៨ឆ្នាំ ប្រាប់ថា៖ «ខ្ញុំឧស្សាហ៍ត្រូវឪពុកចុងប្រៀនប្រដៅណាស់ តែនោះជាអ្វីដែលឪពុកទូទៅគួរធ្វើ។ បើខ្ញុំបង្ហាញអាកប្បកិរិយាមិនពេញចិត្តចំពោះការប្រៀនប្រដៅរបស់គាត់ នោះហាក់ដូចជាខ្ញុំមិនចេះដឹងគុណដែលគាត់បានចិញ្ចឹមអប់រំខ្ញុំទាំងខាងរូបកាយ និងខាងជំនឿអស់ជាច្រើនឆ្នាំ។ បើខ្ញុំធ្វើដូច្នេះមែន ខ្ញុំមិនមែនជាមនុស្សល្អទេ»។
ពិតមែនថាពេលខ្លះប្អូនប្រហែលជាមានមូលហេតុត្អូញត្អែរ ប៉ុន្តែសូមបង្ហាញថាប្អូន‹ជាមនុស្សពេញវ័យ› ដោយធ្វើតាមពាក្យដាស់តឿននៅកូឡុស ៣:១៣ ថា៖ «ទោះជាអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់ក៏ដោយ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។
នៅខាងក្រោមនេះ សូមកត់គុណសម្បត្តិខ្លះរបស់ឪពុកឬម្ដាយចុងប្អូន។
․․․․․
ហេតុអ្វីការគិតអំពីគុណសម្បត្តិរបស់ឪពុកឬម្ដាយចុងអាចជួយប្អូនឲ្យគោរពគាត់ច្រើនជាង?
․․․․․
ការពិបាកទី២៖ ចេះចែករំលែកនិងសម្របខ្លួន
អេរ៉ុន អាយុ២៤ឆ្នាំ បានរំលឹកថា៖ «ឪពុកខ្ញុំរៀបការថ្មី២ដងហើយ។ តែលើកណាក៏ខ្ញុំពិបាកស្រឡាញ់ម្ដាយចុងនិងកូនៗរបស់គាត់ដែរ។ ដំបូងខ្ញុំមានអារម្មណ៍ថាពួកគាត់ជាអ្នកក្រៅសុទ្ធ តែមានគេប្រាប់ខ្ញុំឲ្យស្រឡាញ់ពួកគាត់។ ពេលនោះខ្ញុំច្របូកច្របល់ក្នុងចិត្តណាស់»។
ប្អូនក៏ប្រហែលជាប្រឈមមុខនឹងបញ្ហាដូចនេះដែរ។ ជាឧទាហរណ៍ បើប្អូនជាកូនប្រុសច្បងឬជាកូនប្រុសតែមួយនៅក្នុងគ្រួសារដែលគ្មានឪពុក ប្អូនប្រហែលជាបានដើរតួនាទីក្នុងការមើលថែក្រុមគ្រួសារ តែឥឡូវឪពុកចុងប្អូនកំពុងធ្វើតួនាទីនោះវិញ។ ឬមួយប្អូនមានបញ្ហាស្រដៀងនឹងអ៊ីវ៉នដែលនិយាយថា៖ «ឪពុកបង្កើតខ្ញុំមិនដែលយកចិត្តទុកដាក់ចំពោះម្ដាយខ្ញុំទេ។ ដូច្នេះ នៅពេលនោះខ្ញុំនិងម្ដាយចំណាយពេលច្រើនទៅណាមកណាជាមួយគ្នា។ ប៉ុន្តែ ក្រោយពេលម្ដាយរៀបការថ្មី ឪពុកចុងខ្ញុំយកចិត្តទុកដាក់និងគិតដល់ម្ដាយខ្ញុំខ្លាំងណាស់។ ពួកគាត់ចំណាយពេលនិយាយគ្នានិងធ្វើអ្វីផ្សេងៗជាមួយគ្នា ហើយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចមានគេលួចម្ដាយចេញពីខ្ញុំ។ ប៉ុន្តែ ទីបំផុតខ្ញុំអាចសម្របខ្លួនបាន»។
ដូចអ៊ីវ៉នដែរ តើតាមរបៀបណាប្អូនអាចសម្របខ្លួនបាន? គម្ពីរជូនយោបល់ថា៖ «ចូរឲ្យមនុស្សទាំងអស់ឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុសមផល»។ (ភីលីព ៤:៥) ពាក្យភាសាដើមដែលបានត្រូវបកប្រែថា«សមហេតុសមផល»មាន ន័យថា«ទេរទៅតាម» ហើយនេះបញ្ជាក់អំពីចិត្តគំនិតរបស់បុគ្គលម្នាក់ដែលមិនទាមទារធ្វើតាមសិទ្ធិទាំងអស់របស់ខ្លួនទេ។ តើប្អូនអាចធ្វើតាមយោបល់នោះយ៉ាងដូចម្ដេច? (១) កុំរស់នៅក្នុងអតីតកាល។ (អ្នកទូន្មាន ៧:១០) (២) សុខចិត្តចែករំលែកជាមួយឪពុកឬម្ដាយចុង និងជាមួយបងប្អូនចុង។ (ធីម៉ូថេទី១ ៦:១៨) (៣) កុំប្រព្រឹត្តចំពោះពួកគាត់ដូចជាអ្នកក្រៅ។
ក្នុងចំណុចទាំងបីខាងលើ តើប្អូនចង់ធ្វើតាមចំណុចមួយណាជាងគេ? ․․․․․
ការពិបាកទី៣៖ ព្រមទទួលយកភាពមិនស្មើគ្នា
ថារ៉ាប្រាប់ថា៖ «ឪពុកចុងខ្ញុំស្រឡាញ់កូនៗរបស់គាត់ច្រើនជាងស្រឡាញ់ខ្ញុំនិងបងស្រីខ្ញុំ។ គាត់តែងតែទិញចំណីដែលកូនៗគាត់ចូលចិត្ត ហើយបើកូនៗគាត់ចូលចិត្តមើលភាពយន្តណាមួយ គាត់ទៅជួលភាពយន្តនោះឲ្យកូនគាត់មើល។ អ្វីដែលកូនៗរបស់គាត់ចង់បាន គាត់ធ្វើឲ្យទាំងអស់»។ ភាពលម្អៀងបែបនេះមិនស្រួលឲ្យទ្រាំទេ។ តើអ្វីអាចជួយប្អូនបាន? សូមព្យាយាមយល់ពីមូលហេតុដែលឪពុកឬម្ដាយចុងប្រព្រឹត្តមិនស្មើគ្នាចំពោះកូនបង្កើតនិងកូនចុង។ មូលហេតុអាចមកពីពួកគាត់ជាសាច់ឈាមបង្កើត ហើយឆ្លងកាត់បទពិសោធន៍ផ្សេងៗជាមួយគ្នា។ តាមពិតទៅ ប្អូនក៏ទំនងជាមានអារម្មណ៍ថាខ្លួនជិតសិទ្ធជាមួយឪពុកម្ដាយបង្កើតជាងឪពុកឬម្ដាយចុងដែរ មែនទេ?
ទោះជាឪពុកឬម្ដាយចុងប្រព្រឹត្តចំពោះប្អូនខុសគ្នាពីកូនបង្កើតរបស់គាត់ក៏ដោយ នេះមិនមានន័យថាគាត់អយុត្តិធម៌ទេ។ មនុស្សគ្រប់រូបតែងមានបុគ្គលិកលក្ខណៈ
និងសេចក្ដីត្រូវការខុសៗគ្នា។ ដូច្នេះ ជាជាងខ្វល់ចិត្តហួសហេតុពេកអំពីរឿងដែលឪពុកឬម្ដាយចុងធ្វើលម្អៀងចំពោះប្អូន សូមគិតមើលថាតើគាត់កំពុងព្យាយាមមើលថែនិងផ្គត់ផ្គង់ប្អូនបានល្អឬយ៉ាងណា។តើឪពុកឬម្ដាយចុងបានធ្វើអ្វីខ្លះដែលបង្ហាញថាគាត់មើលថែប្អូន?
․․․․․
តើប្អូនគិតថានៅមានអ្វីខ្លះដែលគាត់អាចធ្វើបាន តែគាត់មិនទាន់បានធ្វើសម្រាប់ប្អូនទេ?
․․․․․
បើប្អូនគិតថាមានអ្វីខ្លះដែលគាត់មិនទាន់បានធ្វើ សូមពិភាក្សារឿងនោះជាមួយគាត់ទាំងបង្ហាញការគោរព។
តក់ៗពេញបំពង់!
ជាធម្មតា ដើម្បីអាចសម្របខ្លួននិងជឿទុកចិត្តគ្នារវាងក្រុមគ្រួសារដើមនិងក្រុមគ្រួសារចុង នោះត្រូវការពេលច្រើនឆ្នាំ។ ប៉ុន្តែ យូរៗទៅ ពួកគេអាចចុះសម្រុងនឹងគ្នា មិនថាទស្សនៈឬទម្លាប់ទេ។ ដូច្នេះ ប្អូនត្រូវមានចិត្តអត់ធ្មត់! កុំរំពឹងថាប្អូននឹងទទួលបានការស្រឡាញ់ ឬភាពល្អូកល្អឺនពីក្រុមគ្រួសារចុងភ្លាមៗឡើយ។
ថូម៉ាស់ពិបាកចិត្តយ៉ាងខ្លាំង ពេលម្ដាយគាត់រៀបការថ្មី។ ម្ដាយគាត់មានកូនបួននាក់ ហើយបុរសដែលម្ដាយរៀបការជាមួយ មានកូនបីនាក់។ ថូម៉ាស់និយាយថា៖ «ពួកយើងឈ្លោះប្រកែក ហើយតឹងសរសៃកដាក់គ្នាគ្រប់ពេលវេលា នេះធ្វើឲ្យក្រុមគ្រួសារទាំងមូលតានតឹងណាស់»។ នៅទីបំផុត តើអ្វីបានជួយថូម៉ាស់? គាត់ប្រាប់ថា៖ «ពេលខ្ញុំធ្វើតាមគោលការណ៍គម្ពីរ នោះអ្វីៗក៏អាចដោះស្រាយបាន»។
ចុះបើបងប្អូនបង្កើតចេះតែរំខានធ្វើឲ្យប្អូនឈឺក្បាល តើប្អូនគួរធ្វើយ៉ាងណា?
បទគម្ពីរសំខាន់
«ពេលបញ្ចប់ប្រសើរជាងពេលចាប់ផ្ដើម។ ចិត្តអត់ធ្មត់ល្អជាងចិត្តអំណួត»។—អ្នកទូន្មាន ៧:៨
យោបល់
ការរស់នៅផ្ទះជាមួយក្រុមគ្រួសារចុងដែលមានភេទផ្ទុយ អាចនាំឲ្យមានអំពើប្រាសចាកសីលធម៌។ ដូច្នេះ ប្អូនត្រូវការពារខ្លួនពីទង្វើបែបនោះ ហើយត្រូវប្រាកដថាការស្លៀកពាក់និងកាយវិការរបស់ប្អូនមិនបង្កឲ្យមានអារម្មណ៍ផ្លូវភេទឡើយ។
តើប្អូនដឹងទេ . . . ?
កូនៗរបស់ឪពុកឬម្ដាយចុងក៏ប្រហែលជាពិបាកសម្របខ្លួនជាមួយគ្រួសារថ្មីដែរ។
គម្រោងអនុវត្ត!
ខ្ញុំនឹងព្យាយាមគោរពឪពុកម្ដាយចុងខ្ញុំថែមទៀត ដោយគិតអំពីទង្វើល្អដែលគាត់បានធ្វើសម្រាប់ក្រុមគ្រួសារ (សរសេរចំណុចល្អពីរយ៉ាង)ដូចជា៖ ․․․․․
បើកូនរបស់ឪពុកឬម្ដាយចុងធ្វើមិនល្អដាក់ខ្ញុំ ខ្ញុំចង់ធ្វើតាមគោលការណ៍នៅរ៉ូម ១២:២១ ដោយ៖ ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយបង្កើតឬឪពុកម្ដាយចុងខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● តើក្រុមគ្រួសារចុងព្រួយបារម្ភអំពីរឿងអ្វីខ្លះ ពេលរើមករស់នៅជាមួយគ្រួសារប្អូន?
● ហេតុអ្វីការចុះសម្រុងជាមួយក្រុមគ្រួសារថ្មីគឺត្រូវការពេល?
[ឃ្លាអក្សរធំនៅទំព័រ៣៨]
«ថារ៉ា ប្រាប់ថា៖ ‹ម្ដាយខ្ញុំបានរៀបការម្ដងទៀត រួចមកលែងលះគ្នា។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំនៅតែជិតស្និទ្ធជាមួយបងប្អូនចុង។ ការមានពួកគាត់ចូលក្នុងជីវិតខ្ញុំ គឺជារឿងមួយដែលល្អបំផុតសម្រាប់ខ្ញុំ›»
[រូបភាពនៅទំព័រ៣៩]
ការដាក់ក្រុមគ្រួសារពីរចូលគ្នា គឺដូចជាការលាយទឹកនិងស៊ីម៉ងត៍។ នេះត្រូវការពេលវេលានិងការខំប្រឹងប្រែង តែអ្វីដែលទទួលបានគឺភាពរឹងមាំនិងជាប់យូរអង្វែង