ភាគទី៤
តើមានអ្វីកើតឡើងដោយសារពួកគាត់ស្ដាប់សាថាន?
អាដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះ។ ដូច្នេះ ពួកគាត់បានស្លាប់។ ដើមកំណើត ៣:៦, ២៣
អេវ៉ាបានស្ដាប់តាមសត្វពស់ ហើយបរិភោគផ្លែនោះ។ ក្រោយមកនាងឲ្យដល់អាដាម ហើយគាត់ក៏បានបរិភោគដែរ។
ទង្វើរបស់ពួកគាត់ គឺជាអំពើខុសឆ្គង។ ព្រះបានបណ្ដេញពួកគាត់ចេញពីសួនឧទ្យានដែលជាលំនៅរបស់ពួកគាត់។
អាដាម អេវ៉ា និងកូនរបស់ពួកគាត់មានជីវិតពិបាកណាស់។ ពួកគាត់បានចាស់ ក្រោយមកស្លាប់។ ពួកគាត់មិនបានទៅជាវិញ្ញាណ ឬកើតនៅភពមួយទៀតទេ។ ពួកគាត់បានសាបសូន្យទៅ។
ដើមកំណើត ៣:១៩
មនុស្សស្លាប់គ្មានជីវិត ដូចធូលីដីគ្មានជីវិតដែរ។យើងទាំងអស់គ្នាស្លាប់ ដោយសារយើងជាកូនចៅរបស់អាដាម និងអេវ៉ា។ មនុស្សស្លាប់មិនអាចមើលឃើញ ស្ដាប់ឮ ឬធ្វើអ្វីៗ បានឡើយ។—អ្នកទូន្មាន ៩:៥, ១០
ព្រះយេហូវ៉ាមិនដែលចង់ឲ្យមនុស្សស្លាប់ទេ។ មិនយូរទៀត លោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ បើពួកគេស្ដាប់លោក ពួកគេនឹងរស់ជារៀងរហូត។