លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដោយមានទំនុកចិត្ត

ចូរប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដោយមានទំនុកចិត្ត

ជីវិត​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ពោរ​ពេញ​ទៅ​ដោយ​បញ្ហា។ កាល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ខិត​ចូល​មក​ដល់ ការ​ពិបាក​នឹង​មាន​កាន់​តែ​ច្រើន​ឡើង។ យើង​ប្រហែល​ជា​អាច​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ខាត។ (​ហាប. ៣:១៦​-​១៨​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដោយ​មាន​ទំនុក​ចិត្ត? យើង​ត្រូវ​បន្ត​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង។ លោក​សន្យា​ថា​នឹង​ថែ​រក្សា​អ្នក​បម្រើ​របស់​លោក ហើយ​ផ្គត់​ផ្គង់​អ្វី​ពួក​គេ​ត្រូវ​ការ​ទោះ​បី​ជា​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។—ចសព. ៣៧:១៨, ១៩; ហេ. ១៣:៥, ៦

អ្វី​ដែល​អ្នក​អាច​ធ្វើ​៖

  • អង្វរ​សុំ​ការ​ណែនាំ ប្រាជ្ញា និង​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា។—ចសព. ៦២:៨

  • សុខ​ចិត្ត​ទទួល​យក​ការ​ងារ​ណា​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពី​មុន។—g​-​E ១/១០ ទំ.៨​-​៩, ប្រអប់

  • សូម​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដូច​ជា អាន​បណ្ដាំ​របស់​ព្រះ​រាល់​ថ្ងៃ ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ និង​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ

សូម​ទស្សនា​វីដេអូ ចូរ​សង់​ផ្ទះ​ដែល​នឹង​ស្ថិត​ស្ថេរ​ដោយ​«​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​»​ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ក្រុម​គ្រួសារ​ខ្លះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី?

  • តើ​អ្វី​ពិត​ជា​សំខាន់​បំផុត​ក្នុង​ជីវិត?

  • តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អស់​អ្នក​ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច?