របៀបរស់នៅជាគ្រិស្តសាសនិក
ចូរស្វែងរកប្រាជ្ញាសម្រាប់ជីវិតប្រចាំថ្ងៃនៅក្នុងJW.ORG
បណ្ដាំរបស់ព្រះបានផ្ដល់ឲ្យយើងនូវអ្វីៗទាំងអស់ដែលយើងត្រូវការ ដើម្បីយកឈ្នះទុក្ខលំបាកផ្សេងៗនៅគ្រាចុងក្រោយបង្អស់ដ៏ពិបាកនេះ។ (២ធី. ៣:១, ១៦, ១៧) ប៉ុន្តែជួនកាល យើងនៅតែត្រូវការជំនួយដើម្បីស្វែងរកគោលការណ៍គម្ពីរផ្សេងៗដែលទាក់ទងនឹងស្ថានភាពណាមួយ។ ជាឧទាហរណ៍ តើអ្នកជាឪពុកម្ដាយដែលកំពុងតែស្វែងរកការណែនាំដើម្បីចិញ្ចឹមអប់រំកូនៗឬទេ? តើអ្នកជាយុវវ័យដែលកំពុងជួបប្រទះនឹងបញ្ហាដែលល្បងលជំនឿរបស់អ្នកឬ? តើអ្នកកំពុងតែកើតទុក្ខដោយសារគូរបស់អ្នកបានស្លាប់ឬទេ? អ្នកអាចរកព័ត៌មាននៅក្នុងjw.org ដែលមានគោលការណ៍គម្ពីរដែលអាចជួយអ្នកក្នុងស្ថានភាពទាំងនេះនិងក្នុងរឿងផ្សេងៗទៀត។—សុភ. ២:៣-៦
នៅទំព័រដើមនៃគេហទំព័រjw.org សូមចុច«សេចក្ដីបង្រៀនក្នុងគម្ពីរ»។ (សូមមើលរូបភាពទី១) នៅផ្នែកខាងក្រោមនោះ មានប្រធានបទផ្សេងៗដែលអ្នកអាចជ្រើសរើស។ ឬចុច«បណ្ណាល័យ»▸«អត្ថបទតភាគ» ហើយជ្រើសរើសប្រធានបទដែលអ្នកចាប់អារម្មណ៍។ (សូមមើលរូបភាពទី២) អ្នកក៏អាចរកប្រធានបទទាំងនេះនៅក្នុងJWបណ្ណាល័យ®ដែរ។ a អ្នកប្រហែលជាចូលចិត្តមើលអត្ថបទផ្សេងៗដែលមាននៅក្នុងកន្លែងទាំងពីរនេះ។ វិធីមួយទៀតគឺរកប្រធានបទណាមួយដោយប្រើប្រអប់ស្វែងរកនៅក្នុងjw.org។
សូមដាក់ប្រធានបទផ្សេងៗដូចដែលបានរៀបរាប់នៅខាងក្រោមនេះក្នុងប្រអប់ស្វែងរក ហើយកត់ចំណាំអត្ថបទផ្សេងៗដែលអ្នកចង់អាន។
-
ការចិញ្ចឹមអប់រំកូន
-
យុវវ័យ
-
ការបាត់បង់មនុស្សជាទីស្រឡាញ់
a អត្ថបទតភាគខ្លះមានតែនៅលើគេហទំព័រjw.orgប៉ុណ្ណោះ។