យ៉ូប បាន រក្សា ចិត្ដ ស្មោះ គ្រប់ លក្ខណៈ ក្រោម ការ សាកល្បង ជំនឿ
យ៉ូប
យ៉ូប បាន បង្ហាញ យ៉ាង ច្បាស់ ថា ព្រះ យេហូវ៉ា ជា បុគ្គល ដ៏ សំខាន់ បំផុត ក្នុង ជីវិត របស់ គាត់
-
សាថាន
បាន សង្កេត ឃើញ ថា យ៉ូប មាន ចិត្ដ ស្មោះ គ្រប់ លក្ខណៈ ចំពោះ ព្រះ យេហូវ៉ា។ សាថាន មិន បាន ប្រកែក ថា យ៉ូប មិន ចេះ ស្តាប់ បង្គាប់ ព្រះ ទេ ប៉ុន្ដែ វា បាន ធ្វើ ឲ្យ មាន ការ សង្ស័យ ទៅ លើ បំណង ចិត្ដ របស់ យ៉ូប វិញ -
សាថាន
បាន អះអាង ថា យ៉ូប បាន បម្រើ ព្រះ យេហូវ៉ា ដោយ សារ តែ ផល ប្រយោជន៍ ប៉ុណ្ណោះ -
ដើម្បី
ផ្ដល់ ចម្លើយ ចំពោះ ការ ចោទ ប្រកាន់ របស់ សាថាន ព្រះ យេហូវ៉ា បាន អនុញ្ញាត ឲ្យ សាថាន ធ្វើ បាប បុរស ដ៏ ស្មោះ ត្រង់ នេះ។ សាថាន បាន បំផ្លាញ អ្វី ៗ ទាំង អស់ ដែល យ៉ូប មាន -
ពេល
យ៉ូប បាន រក្សា ចិត្ដ ស្មោះ គ្រប់ លក្ខណៈ ចំពោះ ព្រះ សាថាន បាន ធ្វើ ឲ្យ មាន ការ សង្ស័យ ទៅ លើ ចិត្ដ ស្មោះ គ្រប់ លក្ខណៈ របស់ មនុស្ស ទាំង អស់ -
យ៉ូប
មិន បាន ធ្វើ អំពើ ខុស ឆ្គង ហើយ ក៏ មិន បាន ចោទ ថា អ្វី ៗ ដែល បាន កើត ឡើង នោះ គឺ មក ពី ព្រះ ឡើយ