នៅប្រទេសអាល់បានី សាក្សីព្រះយេហូវ៉ាកំពុងអញ្ជើញមនុស្សទៀតឲ្យចូលរួមពិធីអាហារល្ងាចរបស់លោកម្ចាស់

កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ មីនា ២០១៧

ពាក្យផ្សាយគំរូ

ពាក្យផ្សាយគំរូសម្រាប់ទស្សនាវដ្ដីប៉មយាម និងសម្រាប់ការបង្រៀនសេចក្ដីពិតអំពីរាជាណាចក្រព្រះ។ សូមប្រើពាក្យគំរូទាំងនេះដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

«អញនៅជាមួយដើម្បីនឹងជួយឲ្យឯងរួច»

ពេលព្រះយេហូវ៉ាបានតែងតាំងយេរេមាឲ្យធ្វើជាអ្នកប្រកាសទំនាយ គាត់មានអារម្មណ៍ថាខ្លួនគ្មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចនោះទេ។ តើព្រះយេហូវ៉ាបានពង្រឹងកម្លាំងចិត្ដគាត់យ៉ាងដូចម្ដេច?

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ពួកគេឈប់ធ្វើតាមបំណងប្រាថ្នារបស់ព្រះ

ជនជាតិអ៊ីស្រាអែលគិតថាគ្រឿងបូជានឹងលុបបំបាត់អំពើអាក្រក់របស់ពួកគេ។ ដោយចិត្ដអង់អាចក្លាហាន យេរេមាបានលាតត្រដាងពីអំពើខុសឆ្គងនិងភាពពុតត្បុតរបស់ពួកគេ។

របៀបរស់នៅជាគ្រិស្ដសាសនិក

របៀបប្រើសៀវភៅស្ដើងនៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?

សូមប្រើសៀវភៅស្ដើងនេះដើម្បីជួយសិស្សគម្ពីរឲ្យស្គាល់ថាសាក្សីព្រះយេហូវ៉ាជាមនុស្សបែបណា ដើម្បីបង្រៀនពួកគេអំពីសកម្មភាពរបស់យើង និងដើម្បីបង្ហាញពួកគេអំពីកិច្ចការផ្សេងក្នុងអង្គការ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

មនុស្សអាចទទួលជោគជ័យបាន លុះត្រាតែមានការណែនាំពីព្រះយេហូវ៉ា

នៅអ៊ីស្រាអែលសម័យបុរាណ ពួកអ្នកដែលធ្វើតាមការណែនាំពីព្រះយេហូវ៉ាមានសេចក្ដីសុខសាន្ដ សុភមង្គល និងភាពចម្រុងចម្រើន។

របៀបរស់នៅជាគ្រិស្ដសាសនិក

របៀបប្រើសៀវភៅស្ដើងចូរស្តាប់ព្រះ

សូមប្រើរូបភាពនិងបទគម្ពីរដើម្បីបង្រៀនសេចក្ដីពិតបឋមក្នុងគម្ពីរដល់ពួកអ្នកដែលពិបាកអានអក្សរ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ជនជាតិអ៊ីស្រាអែលភ្លេចព្រះយេហូវ៉ា

ពេលព្រះយេហូវ៉ាបានប្រាប់យេរេមាឲ្យធ្វើដំណើរអស់៥០០គីឡូម៉ែត្រទៅទន្លេអឺប្រាត ហើយលាក់ក្រវាត់ចង្កេះនៅទីនោះ តើលោកបានប្រើឧទាហរណ៍អ្វី?

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរជួយក្រុមគ្រួសារឲ្យនឹកចាំពីព្រះយេហូវ៉ា

ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់និងមានន័យខ្លឹមសារអាចជួយក្រុមគ្រួសាររបស់អ្នកឲ្យនឹកចាំពីព្រះយេហូវ៉ា។ តើតាមរបៀបណាអ្នកអាចដោះស្រាយការពិបាកដែលមានជាទូទៅក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?