លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

របៀបប្រើសៀវភៅស្ដើងចូរស្តាប់ព្រះ

របៀបប្រើសៀវភៅស្ដើងចូរស្តាប់ព្រះ

សៀវភៅស្ដើងចូរស្តាប់ព្រះបានត្រូវរៀបចំឡើងដើម្បីបង្រៀនសេចក្ដីពិតបឋមក្នុងគម្ពីរដល់អ្នកដែលពិបាកអានអក្សរ។ ក្នុងមេរៀននីមួយដែលមានពីរទំព័រមានរូបភាពផ្សេងដែលពន្យល់ពីរូបភាពមួយទៅរូបភាពមួយ។

សៀវភៅស្ដើងចូរស្តាប់ព្រះដើម្បីរស់ជារៀងរហូតមានរូបភាពដូចគ្នានឹងសៀវភៅស្ដើងចូរស្តាប់ព្រះដែរ ប៉ុន្ដែមានអក្សរច្រើនជាង ហើយអាចប្រើដើម្បីបង្រៀនសិស្សដែលចេះអាន។ ពេលបង្រៀនគម្ពីរអ្នកផ្សាយច្រើនតែចូលចិត្ដប្រើសៀវភៅស្ដើងនោះជាង កាលដែលសិស្សគម្ពីររបស់ពួកគេប្រើសៀវភៅស្ដើងចូរស្តាប់ព្រះ។ នៅទំព័រជាច្រើនមានប្រអប់ដែលមានព័ត៌មានថែមទៀតដែលអាចយកមកពិភាក្សា អាស្រ័យទៅលើសមត្ថភាពរបស់សិស្ស។

អ្នកអាចស្នើផ្ដល់សៀវភៅស្ដើងទាំងពីរនេះពេលណាក៏បាន ទោះមិនមែនជាខែដែលត្រូវស្នើផ្ដល់សៀវភៅស្ដើងទាំងនោះក៏ដោយ។ ពេលដឹកនាំការសិក្សាគម្ពីរ សូមប្រើរូបភាពដើម្បីពន្យល់អំពីកំណត់ហេតុក្នុងគម្ពីរ។ សូមសួរសំណួរដល់សិស្សដើម្បីធ្វើឲ្យប្រាកដថាគាត់យល់មេរៀន។ សូមអាននិងពិភាក្សាបទគម្ពីរដែលមាននៅខាងក្រោមទំព័រនីមួយៗ។ ក្រោយចប់សៀវភៅស្ដើងនោះ សូមសិក្សាសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?ដើម្បីជួយសិស្សគម្ពីររបស់អ្នកឲ្យរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក។