លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរជួយក្រុមគ្រួសារឲ្យនឹកចាំពីព្រះយេហូវ៉ា

ចូរជួយក្រុមគ្រួសារឲ្យនឹកចាំពីព្រះយេហូវ៉ា

យេរេមាបានត្រូវបង្គាប់ឲ្យព្រមានជនជាតិយូដាអំពីការបំផ្លាញនាពេលឆាប់ខាងមុខនេះ ដោយសារពួកគេបានភ្លេចព្រះយេហូវ៉ាដែលជាព្រះរបស់ពួកគេ។ (យេ. ១៣:២៥) តើប្រជាជាតិនោះបានធ្លាក់ខ្លួនក្នុងស្ថានភាពដ៏គួរឲ្យសោកស្តាយនេះយ៉ាងដូចម្ដេច? ក្រុមគ្រួសារដែលជាជនជាតិអ៊ីស្រាអែលបានបាត់បង់ចំណងមិត្ដភាពជាមួយនឹងព្រះ។ នេះគឺដោយសារប្រមុខក្រុមគ្រួសារមិនបានធ្វើតាមការណែនាំពីព្រះយេហូវ៉ាដែលបានកត់ទុកនៅចោទិយកថា ៦:៥-

ក្រុមគ្រួសារដែលមានចំណងមិត្ដភាពរឹងមាំជាមួយនឹងព្រះ ជួយធ្វើឲ្យក្រុមជំនុំរបស់យើងនៅសព្វថ្ងៃនេះកាន់តែសាមគ្គីភាព។ ប្រមុខក្រុមគ្រួសារអាចជួយក្រុមគ្រួសាររបស់ពួកគាត់ឲ្យនឹកចាំពីព្រះយេហូវ៉ាតាមរយៈការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់និងមានន័យខ្លឹមសារ។ (ទំនុក. ២២:២៧) ក្រោយពីទស្សនាវីដេអូបទសម្ភាសន៍ជាក្រុមគ្រួសារ «សេចក្ដីទាំងនេះ . . . ត្រូវនៅជាប់ក្នុងចិត្ដឯង»សូមឆ្លើយនឹងសំណួរទាំងនេះ:

  • តើក្រុមគ្រួសារខ្លះបានដោះស្រាយការពិបាកដែលមានជាទូទៅក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារយ៉ាងដូចម្ដេច?

  • តើការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់និងមានន័យខ្លឹមសារនាំឲ្យមានលទ្ធផលល្អអ្វីខ្លះ?

  • ពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ តើខ្ញុំមានការពិបាកអ្វីខ្លះ ហើយតើតាមរបៀបណាខ្ញុំអាចដោះស្រាយការពិបាកទាំងនោះ?