លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ភារកិច្ចដ៏ពិបាកដែលបានត្រូវសម្រេចដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ

ភារកិច្ចដ៏ពិបាកដែលបានត្រូវសម្រេចដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ

ក្នុង​ប្រវត្តិសាស្ត្រ រាស្ត្រ​របស់​ព្រះ​បាន​ស​ម្រេច​អ្វី​ដ៏​អស្ចារ្យ​ជា​ច្រើន មិន​មែន​ដោយ​សារ​សមត្ថភាព​របស់​ពួក​គេ​ឡើយ ប៉ុន្តែ​ដោយ​សារ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​១៩៥៤ អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ចេញ​ខ្សែ​ភាពយន្ត​មួយ​ដែល​មាន​ចំណង​ជើង​ថា​សង្គម​ពិភព​លោក​ថ្មី​ដែល​កំពុង​តែ​មាន​ដំណើរ​ការ។ ភាពយន្ត​នោះ​បាន​ត្រូវ​ផលិត​ដោយ​សមាជិក​បេតអែល​ដែល​គ្មាន​បទ​ពិសោធន៍​ខាង​ការ​ផលិតភាព​យន្ត​ទាល់​តែ​សោះ។ ភារកិច្ច​ដ៏​ពិបាក​នេះ​បាន​ត្រូវ​ស​ម្រេច​ដោយ​សារ​តែ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ប៉ុណ្ណោះ។ នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​យើង​អាច​បាន​ជោគ​ជ័យ​ក្នុង​ភារកិច្ច​ណា​ក៏​ដោយ​ដែល​យើង​ទទួល បើ​យើង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា។—សាក. ៤:៦

សូម​ទស្សនា​វីដេអូ​ការ​ផលិត​ខ្សែ​ភាពយន្ត​«​សង្គម​ពិភព​លោក​ថ្មី​ដែល​កំពុង​តែ​មាន​ដំណើរ​ការ​»រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ហេតុ​អ្វី​យើង​ស​ម្រេច​ចិត្ត​ផលិត​ខ្សែ​ភាពយន្ត​មួយ​ស្ដី​អំពី​មន្ទីរ​ចាត់​ការ​ពិភព​លោក?

  • តើ​តាម​របៀប​ណា​ខ្សែ​ភាពយន្ត​នោះ​បាន​បង្ហាញ​ថា​បេតអែល​គឺ​ប្រៀប​ដូច​ជា​រូប​កាយ​មួយ?—១​កូ. ១២:១៤​-​២០

  • តើ​បង​ប្អូន​បាន​ជួប​ការ​ពិបាក​អ្វី​ខ្លះ​ពេល​ផលិត​ខ្សែ​ភាពយន្ត​នោះ ហើយ​តើ​ពួក​គាត់​បាន​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច?

  • តើ​បទ​ពិសោធន៍​នេះ​បាន​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា?