លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន

ចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន

បើ​យើង​មិន​សូវ​មាន​លុយ​កាក់ យើង​អាច​ទទួល​ការ​ល្បួង​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​អាច​ប៉ះ​ពាល់​ដល់​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​អាច​មាន​ឱកាស​រក​លុយ​ច្រើន​ជាង តែ​វា​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​បម្រើ​ព្រះ​យេហូវ៉ា។ ការ​រំពឹង​គិត​អំពី​ហេប្រឺ ១៣:៥ អាច​ជួយ​យើង។

«​ចូរ​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​ពី​ការ​ស្រឡាញ់​ប្រាក់​»​

  • អធិដ្ឋាន​និង​រំពឹង​គិត​យ៉ាង​ដិត​ដល់​អំពី​ទស្សនៈ​របស់​អ្នក​ចំពោះ​ទ្រព្យ​សម្បត្តិ ហើយ​ពិចារណា​ថា តើ​អ្នក​ទុក​គំរូ​អ្វី​ដល់​កូន​ៗ​របស់​អ្នក​ស្ដី​អំពី​រឿង​នេះ។—g​-​E ៩/១៥ ទំ.៦

«​ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​»​

  • ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​អ្នក​ស្ដី​អំពី​អ្វី​ដែល​អ្នក​ពិត​ជា​ត្រូវ​ការ។—w​១៦.០៧ ទំ.៣ វ.១​-​២

«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ហើយ​ខ្ញុំ​ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ​»​

  • ចូរ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​មាន​អ្វី​ដែល​អ្នក​ត្រូវ​ការ បើ​អ្នក​បន្ត​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។—w​១៤ ១៥/៤ ទំ.២១ វ.១៧

សូម​ទស្សនា​វីដេអូ​របៀប​ដែល​បង​ប្អូន​របស់​យើង​មាន​សេចក្ដី​សុខ​សាន្ត​ទោះ​ជា​មាន​បញ្ហា​លុយ​កាក់ រួច​ឆ្លើយ​នឹង​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​មីកេល នូវូអឺ?