ថ្ងៃទី២៧ ខែឧសភា–ថ្ងៃទី២ ខែមិថុនា
ចម្រៀងសរសើរព្រះ ៤២-៤៤
ចម្រៀងលេខ៨៦ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ចូរទទួលប្រយោជន៍ពីការអប់រំដែលមកពីព្រះយេហូវ៉ា
(១០នាទី)
ចូរទទួលប្រយោជន៍ពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយអ្នកឯទៀតដោយផ្ទាល់បើអាចធ្វើបាន (ចសព. ៤២:៤, ៥; w០៦ ១/៧ ទំ.៩ វ.៥)
អធិដ្ឋានមុនចាប់ផ្ដើមសិក្សាបណ្ដាំរបស់ព្រះ (ចសព. ៤២:៨; w១២-E ១៥/១ ទំ.១៥ វ.២)
អនុញ្ញាតឲ្យសេចក្ដីពិតក្នុងគម្ពីរមានឥទ្ធិពលក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក (ចសព. ៤៣:៣)
ការអប់រំដែលមកពីព្រះផ្ដល់កម្លាំងឲ្យយើងដើម្បីស៊ូទ្រាំនឹងទុក្ខលំបាក ហើយរស់នៅស្របតាមសេចក្ដីសន្យារបស់យើងថាបម្រើព្រះយេហូវ៉ាជារៀងរហូត។—១ពេ. ៥:១០; w១៦.០៩ ទំ.៦ វ.១១-១២
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ៤៤:១៩ —តើពាក្យថា«កន្លែងរបស់ឆ្កែព្រៃ»សំដៅទៅលើអ្វី? (it-1-E ទំ.១២៤២)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ៤៤:១-២៦ (th ចំណុចហាត់រៀនទី១១)
៤. ចាប់ផ្ដើមការសន្ទនា
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ស្នើបង្រៀនគម្ពីរ។ (lmd មេរៀនទី៥ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៥នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ អញ្ជើញម្ចាស់ផ្ទះឲ្យមកចូលរួមស្ដាប់សុន្ទរកថាសាធារណៈនៅសាលប្រជុំ។ ពិគ្រោះអំពីវីដេអូ តើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង? (lmd មេរៀនទី៧ ចំណុចទី៥)
៦. សុន្ទរកថា
(៣នាទី) lmd សេចក្ដីពន្យល់បន្ថែម ផ្នែកក ចំណុចទី៤ —ប្រធានបទ៖ មនុស្សគ្រប់រូបនឹងមានសុខភាពល្អឥតខ្ចោះ។ (th ចំណុចហាត់រៀនទី២)
ចម្រៀងលេខ២១
៧. ចូរសម្រេចចិត្តដោយឈ្លាសវៃអំពីការងារនិងការអប់រំ
(១៥នាទី) ការពិគ្រោះ។
ប្អូនៗវ័យក្មេង តើប្អូនមានគម្រោងធ្វើអ្វីក្រោយពីរៀនចប់វិទ្យាល័យ? ប្អូនប្រហែលជាបានគិតអំពីការងារដែលអាចជួយប្អូនឲ្យត្រួសត្រាយពេញពេល។ ឬប្អូនប្រហែលជាគិតថាគួររៀនអ្វីបន្តទៀតដើម្បីជួយប្អូនឲ្យមានជំនាញ ឬសញ្ញាប័ត្រដើម្បីរកការងារធ្វើ។ នេះគឺជាពេលដ៏គួរឲ្យរំភើបក្នុងជីវិតរបស់ប្អូន! ប៉ុន្តែ ប្អូនក៏ប្រហែលជាមានអារម្មណ៍ភ័យអរ មិនដឹងថាគួរធ្វើអ្វីដោយសារតែមានជម្រើសច្រើន ហើយប្អូនប្រហែលជាទទួលការបង្ខិតបង្ខំពីអ្នកឯទៀតផងដែរ។ តើអ្វីអាចជួយប្អូនឲ្យធ្វើការសម្រេចចិត្តដោយឈ្លាសវៃ?
សូមអាន ម៉ាថាយ ៦:៣២, ៣៣។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
-
ហេតុអ្វីជាការសំខាន់ឲ្យយើងមានគោលដៅច្បាស់លាស់ក្នុងកិច្ចបម្រើព្រះ មុនធ្វើការសម្រេចចិត្តអំពីការអប់រំ ឬការងារ?
-
តើតាមរបៀបណាឪពុកម្ដាយអាចជួយកូនៗរបស់អ្នកឲ្យធ្វើតាម ម៉ាថាយ ៦:៣២, ៣៣?—ចសព. ៧៨:៤-៧
ចូរប្រុងប្រយ័ត្នកុំឲ្យការចង់ធ្វើជាអ្នកមាន ឬការចង់មានឈ្មោះល្បីមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់អ្នកឡើយ។ (១យ៉ូន. ២:១៥, ១៧) សូមចាំថា ការមានលុយច្រើនអាចធ្វើឲ្យបុគ្គលម្នាក់ពិបាកចូលក្នុងរាជាណាចក្រព្រះ។ (លូក. ១៨:២៤-២៧) ការខំប្រឹងឲ្យក្លាយជាអ្នកមាន នឹងធ្វើឲ្យយើងពិបាកបណ្ដុះឲ្យមានជំនឿរឹងមាំ ហើយពិបាកផ្ដោតអារម្មណ៍ទៅលើការធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។—ម៉ាថ. ៦:២៤; ម៉ាក. ៨:៣៦
សូមបង្ហាញវីដេអូ ចូរប្រុងប្រយ័ត្នកុំទុកចិត្តទៅលើអ្វីដែលនឹងសាបសូន្យទៅ! ទ្រព្យសម្បត្តិ។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
-
តើសុភាសិត ២៣:៤, ៥ អាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តដោយឈ្លាសវៃយ៉ាងដូចម្ដេច?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.១០ វ.៥-១២