លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាប្រឆាំងសាសនាឯទៀតទេ?

តើសាក្សីព្រះយេហូវ៉ាប្រឆាំងសាសនាឯទៀតទេ?

 យើង​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​បរិសុទ្ធ​ដែល​ឲ្យ«គោរព​មនុស្ស​គ្រប់​ប្រភេទ» ទោះ​ជា​ពួក​គេ​កាន់​សាសនា​អ្វី​ក៏​ដោយ។ (ពេត្រុស​ទី១ ២​:​១៧) ជា​ឧទាហរណ៍ នៅ​ប្រទេស​ខ្លះ​មាន​សាក្សី​ព្រះ​យេហូវ៉ា​រាប់​សែន​នាក់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​បង្ខិត​បង្ខំ​អ្នក​នយោបាយ​ឲ្យ​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​សាសនា​ឯ​ទៀត​ឡើយ។ យើង​ក៏​មិន​ឃោសនា​ឲ្យ​បង្កើត​ច្បាប់​ដែល​ធ្វើ​ឲ្យ​សាធារណជន​ត្រូវ​កាន់​តាម​ជំនឿ​សាសនា​និង​គោល​ការណ៍​សីលធម៌​របស់​យើង​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​មិន​ប្រឆាំង​សាសនា​ឯ​ទៀត ដូច​យើង​មិន​ចង់​ឲ្យ​ពួក​គេ​ប្រឆាំង​យើង​ដែរ។—ម៉ាថាយ ៧​:​១២