លោតទៅអត្ថបទ


វគ្គ​សិក្សា​គម្ពីរ

សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!

ក្នុង​វគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ លោក​អ្នក​នឹង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​សុភមង្គល​ក្នុង​ជីវិត?

  • តើ​ពេល​ណា​អំពើ​អាក្រក់​និង​ទុក្ខ​វេទនា​លែង​មាន​ទៀត?

  • តើ​ខ្ញុំ​នឹង​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ​ឬ​ទេ?

  • តើ​ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ឬ​ទេ?

  • តើ​ខ្ញុំ​អាច​អធិដ្ឋាន​យ៉ាង​ដូច​ម្ដេច​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់?

ឥត​គិត​ថ្លៃ

លោក​អ្នក​នឹង​រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ រួម​ទាំង​ទទួល​បាន​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! និង​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

ងាយ​ស្រួល

លោក​អ្នក​នឹង​រៀន​គម្ពីរ​ជា​មួយ​អ្នក​បង្រៀន​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ពេល​និង​កន្លែង​ដែល​ស្រួល​សម្រាប់​លោក​អ្នក។

គ្មាន​កាតព្វកិច្ច

លោក​អ្នក​អាច​ឈប់​រៀន​ពេល​ណា​ក៏​បាន។

តើ​កម្ម​វិធី​រៀន​គម្ពីរ​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​ណា?

អ្នក​បង្រៀន​នឹង​ជួយ​លោក​អ្នក​ឲ្យ​រៀន​គម្ពីរ​តាម​ប្រធានបទ​នីមួយ​ៗ ដោយ​ប្រើ​សៀ​វ​ភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! លោក​អ្នក​នឹង​រៀន​បន្តិច​ម្ដង​ៗ​អំពី​ព័ត៌មាន​នៅ​ក្នុង​គម្ពីរ និង​របៀប​ដែល​គម្ពីរ​អាច​ជួយ​លោក​អ្នក​បាន។ ដើម្បី​រៀន​ថែម​ទៀត សូម​មើល​វីដេអូ​នេះ ឬ​អាន​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ​អំពី​វគ្គ​សិក្សា​គម្ពីរ។

តើ​លោក​អ្នក​ចង់​មើល​សៀវភៅ​នេះ​បន្តិច​ទេ?

សូម​មើល​មេ​រៀន​បឋម​ពី​គម្ពីរ​ក្នុង​សៀវភៅ​នេះ។

តើ​លោក​អ្នក​ចង់​រៀន​ទេ?

សូម​ចុច​ប៊ូតុង​ដើម្បី​ជ្រើស​រើស​ថ្ងៃ​ខែ​និង​ម៉ោង​ដែល​លោក​អ្នក​ចង់​រៀន។